អំពើពុក​រលួយ​ក្នុងស្ថាប័ន​ខេត្តបន្ទាយ​មានជ័យ ក្រោម​រូបភាព​ទំនិញ​គេច​ពន្ធ

អំពើពុក​រលួយ​ក្នុងស្ថាប័ន​ខេត្តបន្ទាយ​មានជ័យ ក្រោម​រូបភាព​ទំនិញ​គេច​ពន្ធ

ដោយ ៖ ជាយដែន
ខេត្ដបន្ទាយមានជ័យ ៖ ទំនិញគេចពន្ធ ចូលតាមច្រក របៀងជា ច្រើនក្នុងខេត្ដបន្ទាយមានជ័យនិងតាមច្រក អន្ដរជាតិប៉ោយប៉ែត មានចំនួនកើនឡើង ធ្វើឱ្យឈ្មួញរកស៊ីស្រប ច្បាប់ត្អូញត្អែរចាត់ ទុកថាទំនិញគេចពន្ធទាំងនេះ កើតចេញពីអំពើឃុប ឃិតរវាង ឈ្មួញទុច្ចរិត ខិលខូចជាមួយសមត្ថកិច្ច ពិសេសការបើកភ្លើង ខៀវដ៏ ចំហរពីមេគយខេត្ដបន្ទាយមានជ័យនេះតែម្ដង ។

លោក ថោង សុខាំភូ ប្រធានសាខា គយនិងរដ្ឋាករខេត្ដបន្ទាយ មានជ័យទទួល រងនូវការរិះគន់ថា តំណែងរបស់គាត់ពោរពេញ ដោយអំពើពុករលួយ បក្ខពួក គ្រួសារ និយម និងផ្ដល់ការលើកទឹកចិត្ដសម្រាប់ ឈ្មួញរកស៊ីខុសច្បាប់ ខណៈបាន លាភ សក្ការៈ ផ្ទុយពីតួនាទីរបស់ខ្លួនដែលជាអ្នកទប់ស្កាត់បទល្មើសសេដ្ឋកិច្ច ប្រមូលពន្ធជូនរដ្ឋ ។

មន្ដ្រីគយបានលើកឡើងថា លោក ថោង សុខាំភូបានទុកឱកាសឱ្យប្អូនស្រី របស់គាត់ឈ្មោះថោង គឹមឡេង លូកដៃ ចូលយ៉ាងជ្រៅចំពោះកិច្ចការផ្ទៃក្នុងរបស់ សមត្ថកិច្ចគយ ទាំងច្រកអន្ដរជាតិប៉ោយ ប៉ែតនិងក្នុងខេត្ដបន្ទាយមានជ័យ ទាំងមូល ។ ឈ្មួញជាច្រើនត្រូវមានទំនាក់ ទំនងពឹងពាក់អាស្រ័យអ្នកស្រីថោង គឹម ឡេងសម្រាប់រត់ការសេវាទំនិញ នាំចូល គេចពន្ធ ហើយឈ្មួញដែលមិនមានទំនាក់ ទំនងជាមួយប្អូនស្រីថោង សុខាំភូ មន្ដ្រី គយដែលពាក់ព័ន្ធមិនហ៊ាន ទទួលយក សំណូកដាច់ខាត ។

មន្ដ្រីគយដែលមានភារកិច្ចប្រមូលពន្ធជូនរដ្ឋនិងបង្ក្រាបទំនិញគេចពន្ធ មិន អាចប្រើប្រាស់សិទ្ធរបស់ខ្លួនឱ្យស្របតាម គោលការរបស់អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជានោះទេ ប្រសិនបើទំនិញ  គេចពន្ធនាំចូលហើយមានឈ្មោះអ្នកស្រី ថោង គឹមឡេងចេញមុខការពារ ។ ដូច្នេះ តាមរយៈការចរាចរណ៍ទំនិញគេចពន្ធនេះ បានធ្វើឱ្យរដ្ឋបាត់បង់ចំណូលពន្ធ នាំចូល យ៉ាងច្រើនក្នុងមួយខែៗ ។

ជាទូទៅទំនិញគេចពន្ធភាគច្រើនជា  សម្លៀកបំពាក់ដែលមានតម្លៃខ្ពស់ គ្រឿង ក្រអូប ទឹកដោះគោ ហ្គាស ត្រូវបានឈ្មួញ  ដឹកជញ្ជូនយ៉ាងអនាធិបតេយ្យក្នុងនោះ សូម្បីក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរអង្គរ   អ៊ិចប្រេស្សដែលមានបេនរបស់ខ្លួននៅ ក្រុងប៉ោយប៉ែតបានក្លាយទៅជាទីតាំង រក្សាទុកទំនិញគេចពន្ធរបស់ឈ្មួញដែល ត្រូវពឹងផ្អែកក្រុមហ៊ុននេះប៉ាវផ្ដាច់ លើ ការដឹកជញ្ជូន ។ ក្នុងមួយថ្ងៃយ៉ាងហោចណាស់ ក៏ក្រុមហ៊ុនអង្គរអ៊ិចប្រេស្សដឹកទំនិញគេច  ពន្ធចេញពីក្រុងប៉ោយប៉ែត ឆ្ពោះមក រាជធានីភ្នំពេញចំនួន៣លើកផងដែរ ដែលក្រុមឈ្មួញអះអាងថា ទំនិញគេចពន្ធ គ្រប់ប្រភេទគឺក្រុមហ៊ុនអង្គរ អ៊ិចប្រេស្ស ធានាសេវាដឹកជញ្ជូនដោយគិតតែតម្លៃ ១២០០រៀលទៅ១៥០០រៀលក្នុង១គីឡូ ក្រាម ហើយម្ចាស់ទំនិញ ចាំតែមកទទួល យកទំនិញរបស់ខ្លួននៅបេនឡានក្រុមហ៊ុន នេះ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បើមានករណី សមត្ថកិច្ចចាប់ ក្រុមហ៊ុន នេះធានាសងវិញ ដោយគ្មានលក្ខខណ្ឌ ។ ទើបឈ្មួញជាច្រើនមានទំនុកចិត្ដលើក្រុម ហ៊ុនអង្គរ អ៊ិចប្រេស្សចំពោះសេវាដឹក ទំនិញគេចពន្ធ ។

សកម្មភាព ចរាចរណ៍ទំនិញគេចពន្ធ ដ៏កំហុកនៅខេត្ដបន្ទាយមានជ័យសុទ្ធតែ ឋិតក្នុងការទទួលខុសត្រូវរបស់លោក ថោង សុខាំភូ ប៉ុន្ដែអាចជារឿងប្រយោជន៍ ទើបប្រធានសាខាគយរូបនេះគ្មានវិធាន ការបង្ក្រាបនិងផ្ដល់ឱកាសឱ្យប្អូន ស្រីរបស់ ខ្លួនចេញមុខការពារឈ្មួញដឹកទំនិញខុស ច្បាប់លក្ខណៈទ្រង់ទ្រាយធំទៀតផង ។

ពាក់ព័ន្ធអំពើពុករលួយទំនិញគេចពន្ធខាងលើនេះលោក ថោង សុខាំភូ ប្រធានសាខាគយនិងរដ្ឋាករខេត្ដបន្ទាយមាន ជ័យមិនបានធ្វើអត្ថធិប្បាយអ្វីនោះទ េតាម ទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៣ ដោយលោកគ្រាន់តែ បញ្ជាក់ យ៉ាងខ្លីថា ពេលនេះកំពុងជាប់រវល់ហើយ ក៏បិទទូរស័ព្ទ និងទូរស័ព្ទចូលជាច្រើនលើក ទៀតគ្មានអ្នកទទួល ។

លោកថោង សុខាំភូត្រូវបានមន្ដ្រីគយ ចាត់ទុកដាក់ គាត់ជាអ្នកមានអំណាចនៅ  ក្នុងស្ថាប័នគយនេះផងដែរ ។ បើទោះ ជាគាត់បានពាក់ព័ន្ធទៅនឹងអំពើពុករលួយ  ទំនិញគេចពន្ធដ៏ច្រើនលើសលុបនាំចូលតាមច្រកកែវផុសខេត្ដព្រះសីហនុ កាល ដែលគាត់អតីតគ្រប់គ្រងនៅទីនោះក៏ដោយ ប៉ុន្ដែអំពើពុករលួយនេះបែរជាមានការ  លើកទឹកចិត្ដពីថ្នាក់លើទៅវិញ បន្ទាប់ពី ត្រូវបានលើកបន្ដុបឱ្យគាត់កាន់តំណែង ជាប្រធានសាខាគយនិងរដ្ឋាករខេត្ដបន្ទាយមានជ័យ ហើយការ ដឹកនាំនាពេលនេះ ពោរពេញដោយអំពើពុករលួយ បក្ខពួក  គ្រួសារនិយម ធ្វើឱ្យទំនិញគេចពន្ធមាន សន្ទុះកើន ឡើង ដែលរដ្ឋត្រូវបាត់បង់ពន្ធ នាំចូលយ៉ាងច្រើន ហើយក៏តម្រូវឱ្យមាន វិធានការពីថ្នាក់លើចំពោះអំពើពុករលួយនេះ ផង ដែរ ៕

Filed in: ព័ត៌មានសង្គម
© 8185 La Presse Nationale. All rights reserved. XHTML / CSS Valid.