ក្នុងឱកាសបើកការដ្ឋានក្រោមអធិបតីភាពសម្ដេចបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋឲ្យទទួលបានជីវភាពកើនឡើងក្រោមការដឹកនាំពីសម្ដេចតេជោជាប្រធានបក្សតែងខិតខំដឹកនាំមន្ត្រីរាប់ម៉ឺននាក់ចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ក្នុងឱកាសនោះដែសម្ដេចធិបតីក៏បានសំណូមពរពីប្រជាពលរដ្ឋឲ្យមានការយោគយល់ ចំពោះមន្ត្រីមួយក្ដាប់តូចដែលធ្វើឲ្យមានការខុសឆ្គង នឹងរួមគ្នាឲ្យមានការកែលម្អមន្ត្រីឡើងវិញ។
ពលរដ្ឋដែលមានដីអាស្រ័យផលនៅភូមិកំពង់ពោធិ៍ត្បូងជាង20គ្រួសារសូមថ្លែងអំណរគុណនឹងគាំទ្រយ៉ាងមុតមាំចំពោះប្រសាសន៍ដ៏មានអត្ថន័យរបស់សម្ដេចបវរធិបតី ដើម្បីរួមចំណែកកែលម្អមន្ត្រីមួយក្ដាប់តូចដែលមិនព្រមដេកផ្ទះហើយយកជើងរាទឹក ប្រើតួនាទីបំពានលើសេចក្ដីសម្រេចរបស់សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីដែលបានប្រគាល់ដីឲ្យប្រជាពលរដ្ឋអាស្រ័យផលនៅចំណុចទួលពន់រៃតាំងពីទសវត្សន៍ឆ្នាំ90មកម្លេះ។
បើតាមការអះអាងពីលោកស៊ឹម ភីអតីតប្រធានការិយាល័យធនធានទឹកដែលចូលនិវត្តន៍តាំងពីឆ្នាំ2015បានបញ្ជាក់ប្រាប់គេហទំព័រជាតិឲ្យដឹងថា÷នៅចុងឆ្នាំ2022មានមន្ត្រីពីរនាក់ជិះឡានមកផ្ទះគាត់ម្នាក់ឈ្មោះអ៊ុំ ឡុងអាចជាមន្ត្រីមកពីខេត្តចុះពីឡានរួចសួរគាត់ថា ដីអាងទួលពន់រៃសម្ដេចប្រគាល់ឲ្យរាស្ត្រអស់ហើយមែនទេ? លោកស៊ឹម ភីបញ្ជាក់ថាសួរបែបគំរាមចឹងគាត់ក៏ឆ្លើយតបថាសម្ដេចឲ្យយូហើយ ឲ្យពលរដ្ឋអាស្រ័យផលតាំងពីពេលអភិវឌ្ឍន៍មកម្លេះ។
ចំណែកម្នាក់ទៀតឈ្មោះក្រួច សុតជាមន្ត្រីភូមិបាលស្រុកស្អាងជាអ្នកកាន់ឯកសារមកឲ្យគាត់ស៊ីញ៉េទទួលស្គាល់ថាអាងទួលពន់រៃ ប៉ុន្តែដោយគាត់ចាស់មើលមិនឃើញអក្សរគេក៏ចាប់មេដៃគាត់ផ្ដិតលើឯកសាររួចនាំគាត់ទៅខេត្តឲ្យ100$ដោយប្រាប់ថាឧកញ៉ាគាត់ចិត្តល្អទេថ្ងៃក្រោយគាត់ជួយទៀត។
តើការរៀបចំនិតិវិធីបែបហ្នឹង ដែលបំពានទៅលើសេចក្ដីសម្រេចរបស់សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីបែបហ្នឹងតើអាចចាត់ទុកជាមន្ត្រីមួយក្ដាប់តូចដែលសម្ដេចបវរធិបតីសុំកុំឲ្យយកជើងរាទឹក ត្រូវលើកជើងដាក់លើទូក ឬដេកនៅផ្ទះក៏ដូចជាបានជួយបក្សទៅហើយដែឬទេ។
ដើម្បីឲ្យមានការកែលម្អមន្ត្រីដែលតែងតែបំពានលើផលប្រយោជន៍រាស្ត្រស្របតាមអនុសាសន៍របស់សម្ដេចបវរធិបតីឲ្យទទួលបានជោគជ័យពលរដ្ឋជាង20គ្រួសារដែលពេលនេះមាន8គ្រួសារបានដាក់ពាក្យស្នើសុំទៅឯកឧត្ដមគួច ចំរើនអភិបាលនៃគណះអភិបាលខេត្តកណ្ដាលដើម្បីបានចុះបញ្ជីជាប្រព័ន្ធមេត្តារៀបចំបើកវេទិការដោះស្រាយជាសាធារណះដូចការអនុវត្តនៅខេត្តកំពតក្រោមអធិបតីភាពឯកឧត្ដមម៉ៅ ធនិនទើបរាស្ត្រជាង20គ្រួសារអាចរួចផុតពីការរំលោភបំពានរបស់មន្ត្រីមួយក្ដាប់តូចដែលតែងតែស្វែងរកផលប្រយោជន៍ក្រោមទឹកភ្នែករាស្ត្របានពិតប្រាកដ។បើសម្អាងតែទៅលើរបាយការរបស់មន្ត្រីដែលទទួលលភសក្ការះពីក្រុមឈ្មួញទេនោះ ដូចមិនអ្វីពីស្ដាប់អ្នកផ្សាយពាណិជ្ជកម្មនោះទេហើយរាស្ត្រនៅតែទទួលរងនូវភាពអយុត្តិធម៌រកថ្ងៃបញ្ចប់គ្មានឡើយ៕