ឆ្ងល់ពីករណី ប័ណ្ណព័ត៌មាន ចំណាយពេល ធ្វើយូរ

អង្គភាពសារព័ត៌មាន​ ជាច្រើនរួមទាំង គេហទំព័រកាសែតជាតិផង ហាក់មានចម្ងល់ រឿងធ្វើប័ណ្ណព័ត៌មាន ដែលចេញដោយ ក្រសួងព័ត៌មាន ប្រើរយៈវែង ដោយអង្គភាពខ្លះ ចំណាយពេល ជាងមួយខែ ទៅហើយ នៅមិនទាន់ ទទួលបានប័ណ្ណ ។ បើធ្វើការប្រៀបធៀប ក្រោយ១៩៩៣ ក្រោមការដឹកនាំ ក្រសួងព័ត៌មាន ដោយ ឯកឧត្ដម ឡាយ ស្រេង. ឯកឧត្ដម ខៀវ កាញ៉ារិទ្ធ ទោះបីថាស្ថានភាព អគារក្រសួងព័ត៌មាន មានស្ថានភាព តូចចង្អៀត និងទ្រុឌទ្រោម ហើយធនធានមនុស្ស និងសម្ភារៈ មិនទំនើបដូចបច្ចុប្បន្ន តែអាចយក ឯកសារទៅដាក់ នៅនាយកដ្ឋានព័ត៌មាន ដោយអង្គុយ ផឹកកាហ្វេ ក្រោមដើមច័ន្ទគិរីរង់ ចាំតែជាងមួយម៉ោង គឺទទួលបាន ប័ណ្ណហើយ ។

ប៉ុន្តែបច្ចុប្បន្ន ក្រសួងព័ត៌មានមាន អគារទំនើប សម្ភារៈបច្ចេកទេស ជឿនលឿន គួបផ្សំទៅនឹង ធនធានមនុស្ស កំរិតបរិញ្ញាបត្រ អនុបណ្ឌិត បែជាត្រូវរងចាំ ទទួលយក បណ្ណ័ព័ត៌មាន រហូតដល់រាប់ខែ ទៅវិញ ។ ហើយបើ ប្រៀបធៀបទៅនឹង ចំនួនបុគ្គលិក ធ្វើបណ្ណ័ព័ត៌មានកន្លងមក ឃើញមានតែ ស្រីពីរនាក់  គឺអ្នកស្រីដា និងស្រីម្នាក់ទៀត ប្រើកន្ត្រៃកាត់ តម្រឹមបណ្ណ័និង អ៊ុតបណ្ណ័រួចប្រគល់ ឲ្យអង្គភាពព័ត៌មាន តែប៉ុណ្ណោះ ។ ចំណែកចំណេះដឹង ពួកគាត់ទាំងពីរ គ្មានទាំងសញ្ញាបត្រ បាក់ឌុបផង កុំថាឡើយ បរិញ្ញាបត្រអនុបណ្ឌិត ឬបណ្ឌិត ដូចសព្វថ្ងៃនេះ ។

គេហទំព័រ កាសែតជាតិ មិនមា​នចេតនា​ ធ្វើការរិះគន់ឬ ចោទប្រកាន់អ្វីឡើយ គ្រាន់តែឆ្ងល់ ហើយសួរ ចង់ឲ្យមន្ត្រីក្នុង នាយកដ្ឋានព័ត៌មាន ឆ្លើយពីការកែទម្រង់ ទាំងសមត្ថភាព ទាំងបច្ចេកវិទ្យា ដូចបានរៀបរាប់ ខាងលើស្រាប់ ។ ព្រោះបើផ្អែកលើ ការកែទម្រង់ វិស័យកសិកម្ម ទោះកសិករអត់មាន ចំណេះដឹង ធ្លាប់ភ្ជូររាស់ ដាំដុះដោយ ប្រើកម្លាំងគោក្របី គឺអាចធ្វើស្រែ ក្នុងមួយហិកតា ប្រើរយៈពេលជាង ១០ថ្ងៃ ។​ ប៉ុន្តែក្រោយមាន ការប្រើកម្លាំង ម៉ាស៊ីនគោយន្តឬ គ្រឿងចក្រ ពួកគាត់អាច ធ្វើស្រែចំណាយ ពេលតែ១ថ្ងៃ អាចធ្វើរួចរាល់ លើដីស្រែក្នុង មួយហិកតា ។​ ចុះការកែទម្រង់ ទាំងសមត្ថភាព និងច្ចេកវិទ្យា ក្នុងនាយកដ្ឋានព័ត៌មាន ហេតុអ្វីដើរ ថយក្រោយបែប ហ្នឹងទៅវិញ ។

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.