រឿងច្បាប់ ពាក់ព័ន្ធដី ឡេង ណាវ៉ាត្រា ទាល់តែសួរ ក្រសួងយុត្តិធម៌

ទោះបីថា ប្រភពដី ក្រុមហ៊ុន ឡេង ណាវ៉ាត្រា នៅចំចំណុច ស្រែមួយរយ ដែលអតិថិជន បានទិញមិនទាន់ដល់ កុងត្រាដែលបាន កំណត់រយៈពេល ពីរឆ្នាំ ទទួលបាន ប្លង់ដី ប៉ុន្តែសកម្មភាព តវ៉ារបស់ អតិថិជន នៅកន្លែងផ្សេង ដែលកំពុង តវ៉ាចាំហួសកុងត្រា ជិតមួយឆ្នាំ ឬជាងមួយឆ្នាំ ទៅហើយ នៅមិនទាន់ ទទួលបានផ្ទះ និងប្លង់ ក៏ជាហេតុមួយ ដែលជំរុញឲ្យ អតិថិជនទិញដី នៅតំបន់ស្រែមួយរយ មានការព្រួយបារម្ភ មិនតិចដែរ ។
ប្រជាពលរដ្ឋ ដែលទិញដីនៅ តំបន់ស្រែមួយរយ តែងតែ ចោទសួរនាំថា តើព័ត៌មាន ដែលលើកឡើងពី ក្រុមហ៊ុនផ្សេងចង់ មកសាងយក ទទួលខុសត្រូវ ដោះស្រាយជំនួស ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដែលតម្រូវឲ្យ អតិថិជនព្រមខាត ពាក់កណ្ដាល តែផ្អែកលើ ច្បាប់អ្វី? ។ ទោះបីថា កិច្ចសន្យានៅមានរយៈពេល ជាង5ខែទៀត ក៏ពិតមែន ប៉ុន្តែតំបន់ ស្រែមួយរយ ដែលពុះឡូត៍ លក់ភាគច្រើន បង់ផ្ដាច់នោះ គឺមិនទាន់ឃើញ ក្រុមហ៊ុនចាក់ដី សូម្បីមួយបង្គី នៅឡើយទេ តើនៅពេលដល់ ថ្ងៃកំណត់ ក្នុងកុងត្រា ក្រុមហ៊ុនអាច សងប្រាក់ដល់ អតិថិជន ដែលបានបង់ផ្ដាច់ និងខ្លះបង់រំលស់ ដោយផ្អែកលើ ផ្លូវច្បាប់បែបណា? ។
តាមការយល់ឃើញ របស់អ្នកសារព័ត៌មាន គេហទំព័រ ការសែតជាតិ គឺកិច្ចសន្យា ដែលចេញនិងកំណត់ឲ្យ អ្នកទិញនោះហើយ គឺជាច្បាប់ ។ មានការចោទសួរថា តើហេតុអ្វីក៏ មានប្រតិកម្មពីអ្នកទិញ ផ្ទះក្រុមហ៊ុន ឡេង ណាវ៉ាត្រា កន្លងមកតាម បណ្ដាញសង្គម ហ្វេសប៊ុក តែបែរជា គ្មានការដោះស្រាយ ហើយថែមទាំង ក្រុមហ៊ុនប្រកាស ពន្យាពេលកិច្ចសន្យា ដោយឯកតោភាគី បាន ។ ចម្លើយគឺ មិនដោះស្រាយ តាមកិច្ចសន្យា គឺក្រុមហ៊ុន ឡេង ណាវ៉ាត្រា រំលោភលើច្បាប់ នឹងឯង ។ ហើយកិច្ចសន្យា ដែលក្រុមហ៊ុន ប្រកាសពន្យា ពេលបានលុះត្រាណាតែ មានការឯកភាព ពីអ្នកទិញទើប អាចកំណត់បាន ថាវាស្របច្បាប់បាន ។ តែទោះជាយ៉ាងណា កិច្ចសន្យា រវាងក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដែលលក់ដីឡូត៍ នៅសល់រយៈពេលជិត 6ខែទៀត អតិថិជន មិនអាចធ្វើការតវ៉ា មុនកុងត្រាដែល បានកំណត់បានឡើយ ព្រោះវាខុស នឹងច្បាប់ ។
មានការចោទសួរថា ក្រុមហ៊ុន ពុះដីឡូត៍លក់ ដែលមិនគោរព កិច្ចសន្យា ត្រូវបានគេចាប់ដាក់គុក ប៉ុន្តែក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទោះជាមាន ការរំលោភ លើកិច្ចសន្យា ក៏ដោយហាក់ពុំទាន់ ឃើញមានចំណាត់ការ តាមផ្លូវច្បាប់ ទៅវិញ? ។ ចម្លើយគឺ មានតែក្រុមហ៊ុន មិនបានអនុវត្ត តាមកិច្ចសន្យា គឺនាំគ្នាប្រមូលផ្ដុំ យកិច្ចសន្យាទៅសួរនាំ ក្រសួងយុត្តិធម៌ ឲ្យបំភ្លឺលើនីតិវិធីច្បាប់ តែប៉ុណ្ណោះ ព្រោះទោះដឹងក៏ មិនហ៊ានឆ្លើយ ដោយបុព្វសិទ្ធ អ្នកសារព័ត៌មាន បានត្រឹមតែ បកស្រាយនូវអ្វី ដែលអាចធ្វើការបកស្រាយ បានតែប៉ុណ្ណោះ ចំណែកអារឿង គុកច្រវ៉ាក់មានតែ ស្ថាប័នអ្នកច្បាប់ទេ ដែលអាចធ្វើការ បកស្រាយជូនបាន ៕

 

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.