សម្ភាសន៍ផ្សាយតាមឯកសារភូមិឃុំ ត្រូវបានបរិស្ថានខេត្តពោធិ៍សាត់ចោទព្រមាន

សំណូមពរឈ្មោះ វិន ម៉ៅ ប្រពន្ធឈ្មោះ ដុំ ហៃ បានបញ្ជាក់ជា​ លាយលក្ខអក្សរ ស្នើរសុំអ្នកសារព័ត៌មានជាតិ ប្រចាំខេត្តពោធិ៍សាត់ ឈ្មោះរ៉ាយ ភុន ឲ្យមកថតសម្ភាសន៍ រូបគាត់នៅផ្ទះ ដែលមាន មន្ត្រីបរិស្ថាន បង្គាប់ឲ្យរុះរើផ្ទះ ចេញដោយលើកហេតុផល ថាជាដីរដ្ឋ កាលពីថ្ងៃទី 7 ខែ កុម្ភៈ ឆ្នាំ 2024 ។ មុននឹងសម្ភាសន៍ លោករ៉ាយ ភុន សុំពិនិត្យឯកសារ ម្ចាស់ដីរួមមាន
1- ពាក្យស្នើរសុំ កាន់កាប់ដីធ្លី របស់ឈ្មោះ វិន ម៉ៅ ប្រពន្ធឈ្មោះ ដុំ ហៃ ចំនួន2សន្លឹក ដែលមួយសន្លឹក ចុងក្រោយ ចុះថ្ងៃទី16 ខែមករា ឆ្នាំ 2024 ដោយមេភូមិ ឆាយលូក​ និងមេឃុំ អូរសោម ចុះហត្ថលេខា និប្រថាប់ត្រា ទទួលស្គាល់ ថែមទៀតផង ។
2- ប្លង់ដីម៉ាស ដែលបង្ហាញរូប សណ្ឋានដី កាន់កាប់ប្រើប្រាស់ របស់ឈ្មោះ វិន ម៉ៅ និង ដុំ ហៃ បង្ហាញលេខ និយាមការ បញ្ជាក់ពីទំហំដីចុះហត្ថលេខា ដោយលោក វណ្ណៈ សាម៉ាន មេភូមិឆាយលូក ផងដែរ ។
ចំពោះករណី​ បំភ្លឺព័ត៌មាន ពីមន្ទីបរិស្ថាន ខេត្តពោធិសាត់ ចោទប្រកាន់ លោក រ៉ាយ ភុន ចាំបានផ្សព្វផ្សាយ មានខ្លឹមសារញុះញង់ដោយ ចោទប្អូនប្រុសឈ្មោះ វិន ម៉ៅ រស់នៅលើដី សហគមន៍ដោយ អះអាងថា ដីនោះស្ថិត ក្នុងតំបន់ 245 ជាតំបន់ឆ្វៀល ជូនប្រជាពលរដ្ឋ រស់នៅ ។
ស្ថិតក្នុងតួនាទី ជាអ្នកសារព័ត៌មាន ដែលអាចផ្សព្វផ្សាយ បានគឺផ្អែកលើ ភស្តុតាង គួបផ្សំជាមួយ បទសម្ភាសន៍ ជាមួយប្រជាពលរដ្ឋ ដែលមាន ការឯកភាព ពីអាជ្ញាធរភូមិឃុំ ។ ចំពោះប្រជាពលរដ្ឋ រស់នៅតំបន់ 245 គឺមានអាជ្ញាធរ ដែនដីគេ ប្រាប់ទើបមាន ការចុះហត្ថលេខា ទទួលស្គាល់ដោយ មេភូមិឆាយលូក និងមេឃុំអូរសោម ពុំមែនជា ការអះអាង របស់អ្នកសារព័ត៌មានដែលគ្មាន សូម្បីតែលេខ និយាមការ ក៏មើលមិនយល់ ដូចមន្ត្រីជំនាញផង ហើយសូមឲ្យមន្ត្រី បរិស្ថានខេត្ត លោកគួរស្វែង យល់ពីលិខិតបទដ្ឋាន អាជ្ញាធរវិញ ព្រោះអ្នកសារព័ត៌មាន គ្មានសិទ្ធអំណាច អ្វីទៅទទួលស្គាល់ អនុញ្ញាឲ្យប្រជាពលរដ្ឋ មានសិទ្ធរស់នៅកន្លែងណា បានឡើយ សូមលោកប្រធាន មន្ទីមេត្តាជ្រាប ។
ហើយរឿង ដែលបានកើតឡើង នៅថ្ងៃសម្ភាសន៍ ផ្សព្វផ្សាយ បានតែពីរថ្ងៃស្រាប់តែ លេចចេញលិខិត មោឃភាព របស់លោក មេភូមិឆាយលូក និងលោកមេឃុំ អូរសោម ឆ្កុយបោះគាត់ទៅ ដែលតម្រូវ បដិសេធលើលិខិតកាន់កាប់ ប្រើប្រាស់ដីធ្លី របស់ឈ្មោះវិន ម៉ៅ និង ដុំ ហៃ មើលទៅ ហាក់មិនខុសអ្វីពី អតីតសម្ដេចនាយក រដ្ឋមន្ត្រី ធ្លាប់មាន ប្រសាសន៍ថា ការព្រមព្រៀង ដែលមានចុះហត្ថលេខា នឹងដៃ ហើយលុបនឹងជើង គឺជារឿងដែល មិនគួរឲ្យកើតមាន ។ ជាក់ស្ដែង លោកមេភូមិ ឆាយលូក និងលោកមេឃុំ អូរសោម ចុះហត្ថលេខា ទទួលស្គាល់លិខិត កាន់កាប់ប្រើប្រាស់ដី មិនបានមួយខែផង ក៏មកសម្រេច មោឃភាព ទៅវិញមិនឲ្យនិយាយបាន ចុះហត្ថលេខា នឹងដៃ ហើយលុបនឹងជើង ម្ដេចកើត ។
ក្នុងនាម អ្នកសារព័ត៌មាន យល់ឃើញថា មន្ត្រីបរិស្ថានគួរសួរនាំទៅ អាជ្ញាធរភូមិឃុំ ដែលសម្រេចឲ្យ លោក វិន ម៉ៅ និង ដុំ ហៃ រស់នៅ ស្របច្បាប់ទើប មានលក្ខណៈ សមហេតុផល ជាងមកព្រមាន ចោទប្រកាន់ មកលើអ្នកសារព័ត៌មាន ដែលគ្រាន់តែផ្សព្វផ្សាយ ផ្អែកតាម ភស្ដុតាង និងបទសម្ភាសន៍ តែប៉ុណ្ណោះ ៕

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.