ទាល់តែអ្នកច្បាប់ ទើបមានសិទ្ធ បកស្រាយពីចម្ងល់ ពលរដ្ឋនៅ ស្រុកវាលវែងបាន

មានការស្នើរសុំ ឲ្យមានការបកស្រាយពីជនរងគ្រោះ ឈ្មោះរ៉ាយ ភុន ដែលរងការប្ដឹងចោទ ពីឈ្មោះ ហូឡា សុភ័ន ពីបទធ្វើឲ្យ ខូចខាត ដោយចេតនា និងពីបទលួចលក់ អចលនវត្ថុដែលមិនមែន ជារបស់ខ្លួន ។ លោក រ៉ាយ ភុន បានចោទជាសំណួរថា លិខិតកាន់កាប់ ម្ចាស់ដីដែលលក់ឲ្យ ឈ្មោះ ហូឡា សុភ័ន ធ្វើនៅឆ្នាំ 2000 ហើយបញ្ជាក់នៅក្នុង ព្រំដីខាងលិច ទល់នឹងឈ្មោះក្រៀម ស្របពេលដែល ឈ្មោះរ៉ាយ ភុន ហៅក្រៀម បានបញ្ជាក់លើ កម្មសិទ្ធដីធ្លីឆ្នាំ 2007 ហើយទទួលបាន លិខិត កាន់កាប់ដោយ មានការទទួលស្គាល់ពី អាជ្ញាធរឃុំ ប្រម៉ោយ នៅឆ្នាំ 2018 ។ ផ្អែកលើ ឯកសារមិនប្រក្រតី នេះហើយ ទើបលោក រ៉ាយ ភុន ហៅក្រៀម បានផ្ញើឯកសារមកឲ្យ សារព័ត៌មាន ធ្វើការបកស្រាយ ។ ដោយយល់ថា ការបកស្រាយរបស់អ្នក សារព័ត៌មាន ទោះបកស្រាយត្រូវឬខុស ក៏គ្មានប្រសិទ្ធភាព លើផ្លូវច្បាប់បានទេ ដោយលោក រ៉ាយភុន គួរធ្វើលិខិតផ្ញើទៅ ក្រសួងយុត្តិធម៌ឲ្យ ធ្វើការបកស្រាយ ទើបមានប្រសិទ្ធភាព ជួយដល់ការកាត់ក្ដី នៅសាលាដំបូងខេត្ត ពោធិ៍សាត់បាន ។

លោករ៉ាយភុន ហៅគ្រៀម បានចោទសួរទៀតថា លិខិតជូនព័ត៌មានអំពី ការបិទការស៊ើបសួរ របស់លោកតេង រតនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិសាត់លេខ426ចុះថ្ងៃទី01 ខែ09 ឆ្នាំ2023 បន្ទាប់ពីសាក្សីបួនរូប រួមមានមេភូមិ មេឃុំមន្ត្រី ស្រុករួមទាំងក្រឡាបញ្ជី ដែលទទួលស្គាល់ថាជាដីរបស់ រ៉ាយភុន ដោយបានរៀបចំពិធីស្បថ ថែមទៀតផងនោះ ហេតុអ្វីក៏មានលិខិតអញ្ជើញឲ្យ លោកមេឃុំប្រម៉ោយ ចូលមក បំភ្លឺលើករណីជនត្រូវចោទ ឈ្មោះរ៉ាយភុន តាមលិខិតបង្គាប់របស់ ចៅក្រមស៊ើបសួរចុះថ្ងៃទី14 ខែវិច្ឆិកា ឆ្នាំ2023 ក្រែងការសួរ ត្រូវបានលោកចៅក្រមចេញលិខិត បញ្ចប់ការស៊ើបសួរ ហើយទេតើ ។ ករណីនេះសារព័ត៌មានជាតិ ក៏មិនហ៊ានធ្វើការ អះអាងនោះដែរ ព្រោះចៅក្រមគេមាន ឆន្ទានុសិទ្ធ ខាងសម្រេច។ លើកលែងតែ អ្នកច្បាប់ពិសេសក្រសួងយុត្តិធម៌ ទេទើប អាចធ្វើការ បកស្រាយបាន។
សង្ឃឹមថា លោករ៉ាយភុន ហៅក្រៀម នឹងយល់ទោះបីថាពលរដ្ឋគ្រប់រូបមានសិទ្ធស្មើគ្នា ចំពោះមុខច្បាប់ក្ដី ហើយអ្នកសារព័ត៌មាន ជាអំណាចទី4 ដូចសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានប្រកាស ជាសាធារណៈក្ដី ប៉ុន្តែពលរដ្ឋ និងអ្នកសារព័ត៌មាន អត់មានអំណាច ចេញដីកា កោះហៅអ្នកណាម្នាក់បាន ទោះដឹងថាត្រូវឬខុស មកធ្វើការសួរនាំ បានទេក្រៅពី សមត្ថកិច្ចជំនាញ និងព្រះរាជអាជ្ញា រួមទាំងចៅក្រមផង ទើបមានសិទ្ធ ពិសេសគឺក្រសួង យុត្តិធម៌ ដែលគ្រប់គ្រងលើច្បាប់ ទើបអាចបកស្រាយបាន ហើយមានប្រសិទ្ធភាព ថែមទៀតផង ។

បើប្រៀបធៀបតាម ខ្សែភាពយន្ត ភស្តុតាងសំខាន់ណាស់ ដើម្បីសម្រេចក្ដី ប៉ុន្តែនៅស្រុកខ្មែរ ភស្ដុតាងដូចជាគ្មាន ឥទ្ធិពលដល់ ការកាត់ក្ដីអ្វីឡើយ ជាក់ស្ដែងលិខិតកាន់កាប់ រវាងភាគីអ្នកលក់ដី ឲ្យឈ្មោះ ហូឡា សុភ័ន ដែលជាភស្ដុតាង បង្ហាញពីភាពមិន ប្រក្រតី បើពិនិត្យមើលទៅលើ លិខិតកាន់កាប់របស់ ឈ្មោះរ៉ាយ ភុន ហៅក្រៀម ទើបមានការពិបាក ក្នុងការ បកស្រាយតាមការស្នើសុំ របស់ជនរងគ្រោះ ។

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 8657 La Presse Nationale. All rights reserved. XHTML / CSS Valid.