ដើម្បីផលប្រយោជន៍ ជនជាតិខ្មែរ មិនខ្លាច នឹងក្ដិចជាន់ពន្លិច អ្នកចេះដឹងនោះទេ

សាន សុជាបួសរៀន និងផ្ដល់ធម្មទាន (ប្រោសសត្វលោក) តាមឱវាទព្រះពុទ្ធ (សាវៈ) ទទួលបាន ការគាំទ្រទាំងខ្មែរ នៅក្នុងប្រទេស និងខ្មែរនៅក្រៅប្រទេស រួមទាំងជនបរទេស ថែមទៀតផង ។ ភាពល្បីល្បាញ និងគាំទ្ររហូត មានក្រុមគ្រួសារ អ្នកឧកញ៉ា លោកជំទាវ នៅស្រុកខ្មែរ ធ្វើដំណើរទៅ ទទួលយកធម្មទាន ពីលោក សាន សុជា ដល់ក្រៅប្រទេស ជំរុញឲ្យអ្នកស្វែងរក ផលប្រយោជន៍ លើធម្មទាន សម្រុកវាយបក មកលើលោកគ្រូ សាន សុជា ស្របពេលលោកគ្រូ សម្រេចសឹក ចេញពីបុព្វជិត ។

តាមពិតទៅ ពាក្យថាធម្មទាន គឺជាទានអប់រំ ពន្យល់ ណែនាំឲ្យ មនុស្សដែល មិនយល់ឲ្យបានយល់ដឹង ។ ទោះបីពាក្យធម្មទាន មានប្រភពពី ពុទ្ធឱវាទ ប៉ុន្តែធម្មទាន ក៏អាចបកស្រាយ ចេញជាធម្មទាន ខាងនយោបាយ-ធម្មទាន ចេញតាមមុខរបរ ឬសេដ្ឋកិច្ចជាដើម ។ល។ ប៉ុន្តែសម្រាប់ អន្ទិតសាន សុជា ដែលចំណាយ ពេលបួលរៀន ជាង៣០ឆ្នាំគឺមាន តែធម្មទាន មួយគត់ស្របតាម ឱវាទត្រាស់ដឹង របស់ព្រះសម្មាសម្ពុទ្ធ ដើម្បីអប់រំកាយវាចារ និងចិត្តមនុស្សលោក ឲ្យរួចផុតពី ទុក្ខតែប៉ុណ្ណោះ ។

ថ្លែងដោយទំនង ដំណើរដើមទង ពីស្ដេចមារទាំង៣អង្គ ដែលស្ដេចមារទី១ មានឈ្មោះ សុខ ជេម ឃើញគ្រូសាន សុជា លាចាកសិក្ខាបទ ស្ដេចមារ ដែលធ្លាប់តែ មានអំនួតធ្វើធម្មទាន មិនថា រឿងនយោបាយ រឿងសង្គ្រាម រឿងសេដ្ឋកិច្ច រឿងភូមិសាស្ត្រ-ប្រវត្តិសាស្ត្រ រួមទាំងរឿងសាសនាផង គឺ សុខ ជេម ចេះគ្មានសល់ សមដូចពាក្យគេថា អ្នកចេះដប់ មិនស្មើនឹង អ្នកប្រសព្វមួយមែន ។ ទោះបីថាគ្រូ សាន សុជា មិនដែលទាក់មាត់ ជាប់សម្ដី ជាមួយស្ដេចមារ សុខ ជេម ក៏ដោយ ប៉ុន្តែ សុខ ជេម ដេកមិនលក់ បក់មិនល្ហើយ សំពង គ្រូសាន សុជា មួយរយៗ ដោយរំលេចចេញ តែសកម្មភាពបុគ្គល ដុះសក់មិនទាន់ បានមួយថ្នាំងដៃផង ក៏បង្ហាញសកម្មភាព កៀកកើយ ជាមួយបងប្អូនស្រី ដែលខុសពី ប្រពៃណីទៅវិញ ។ ដោយស្ដេចមារ សុខ ជេម រិះគន់ថាសក់អន្ទិត សាន សុជា ទើបតែបាន មួយថ្នាំងដៃបង្ហាញ ពីស្នេហាឬភាពស្និទ្ធស្នាល ជាមួយបងប្អូនស្រី ហាក់បីដូចជា សុខ ជេម ភ្លេចមើល ក្បាលខ្លួនឯង ថាមានដុះសក់បាន មួយថ្នាំងដៃ ហើយឬនៅ ។

នៅមានរឿងច្រើនណាស់ ដែលស្ដេចមារ សុខ ជេម ម្ដងលួចសរសើរ សាន សុជា ម្ដងរិះគន់ទាំងកម្រោល លើគ្រូ សាន សុជា ។ ព្រោះជំនាញ សុខ ជេម ចង់សរសើរក៏បាន ចង់រិះគន់ ក៏បាន ឲ្យតែមាន ផលប្រយោជន៍ ដល់ខ្លួនឯងនោះ ។ នៅពេលឃើញ ស្ដេចមារទី១នេះ បកស្រាយពីសក់ មិនទាន់បាន មួយថ្នាំងដៃ តើប្រជាពលរដ្ឋ រួមទាំងមន្ត្រីតូចធំ ដែលធ្លាប់ទទួល  ធម្មទានពេល លោកគ្រូសាន សុជា កន្លងមក និងបច្ចុប្បន្ន ស្រឡាញ់ពេញចិត្ត និងលើកតំកើងលោកគ្រូ សាន សុជា ដោយសារតែ សក់ក្បាល ឬស្បង់ ដែលរុំព័ទ្ធ នឹងព្រះកាយព្រះអង្គ ឬក៏ពេញចិត្ត នូវធម្មទាន ដែលមាន ការបកស្រាយ ធ្វើឲ្យមាន ការយល់ដឹង ពីជីវិតពិតៗ ។ បើទទួលការ យល់ដឹង តាមរយៈធម្មទាន ពីលោកគ្រូ សាន សុជា ក៏មិនគួរ មិនខ្វល់ពីរឿង សក់ក្បាល ឬអស់ភេទ ជាសង្ឃនោះដែរ ព្រោះនូវមាន ព្រះសង្ឃច្រើនណាស់ ដែលកោរសក់ និងរុំស្បង់ តែខ្វះធម្មទាន ដែលអាចដោះស្រាយ ចម្ងល់ និងទុក្ខកង្វល់ របស់អ្នកស្ដាប់បាន ។

នៅមាន ស្ដេចមារទី២ និងស្ដេចមារទី៣ ដែលតាំងខ្លួន ជាសាវៈព្រះពុទ្ធអប់រំ នាំផ្លូវមនុស្សលោក ស្វែងរកធម៌ពិត តែគំនិត សម្លឹងរកតែ លាភសក្ការៈ តែប៉ុណ្ណោះ ។ ព្រោះស្ដេចមារដែល ពាក់ស្បង់ដូច ប៊ុត ប៊ុនតិញ បើចេញពាក្យប្រមាថ គឺបាត់បង់ភេទ ជាសង្ឃរួចស្រេច ទៅហើយ ។ ចំណែកស្ដេចមារ ចុងក្រោយ ដែលប្រែកាយ ពីក្រុមអ្នកនយោបាយ តែមួយគ្មានពីររហូត ក្លាយខ្លួនជា ក្រុមអាអត់កំណើតនោះ បាននិងកំពុង សម្ដែង ឬកជាព្រហ្មផង និងជាអ្នកផ្ដល់ធម្មទាន ពោរពេញ ទៅដោយ ពាក្យប្រមាថ ជេរប្រទិច មិនដាច់ពីមាត់ មិនតែប៉ុណ្ណោះ តាំងខ្លួនជាសត្រូវ ស្លាប់រស់ជាមួយ លោកគ្រូសាន សុជា ដែលទទួលបាន ការគោរពពី រាស្ត្រមន្ត្រី ទៅវិញ ។ សរុបសេចក្ដីទៅ ស្តេចមារ ដែលធ្លាប់ស្វែងរក លាភក្រោយ រូបភាពនយោបាយ ដូច ខឹម វាសនា តែងមានអំនួតថា អ្នកចូលរួម ក្នុងបក្សសម្ព័ន្ធ គឺជាអ្នកយល់ ដែលមិនអាច មានអ្នកណា មកអូសទាញ បានឡើយ ផ្ទុយទៅវិញ ត្រូវបាន ស្ដេចមាររូបនេះ ព្រលះចំៗ អត់លាក់លៀម ថាពួកអាអត់កំណើតទៅវិញ ។ តែទោះជាយ៉ាងណា ស្ដេចអាអត់កំណើត នៅមានអ្នកអត់កំណើត ដើរតាម បាំងឆ័ត្រឲ្យ ក្នុងពិធីផ្ដល់ ធម្មទានអាចចាត់ទុក បានថា ស្ដេចមាររូបនេះ នៅមានឥទ្ធិពល ខ្លះៗនៅឡើយ ។

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 8656 La Presse Nationale. All rights reserved. XHTML / CSS Valid.