ពត៌មានដែល មិនបង្ហាញភស្ដុងតាង តែស្គាល់ប្រវត្តិ ម្ចាស់ភាគហ៊ុន ឥន្ទ្រវិជ្ជា ធ្លាប់ឆបោកខ្លះៗដែរ

ពត៌មានដែល មិនបង្ហាញភស្ដុងតាង តែស្គាល់ប្រវត្តិ ម្ចាស់ភាគហ៊ុន ឥន្ទ្រវិជ្ជា ធ្លាប់ឆបោកខ្លះៗដែរ

ក្រោយពីលេចចេញ ព័ត៌មាន ស្ដ្រីអ្នកម៉ៅការដាក់កញ្ចក់ ឲ្យសកលវិទ្យាល័យ ឥន្ទ្រវិជ្ជា ទាមទារថ្លៃដាក់កញ្ចក់ ដែលអ្នកគ្រប់គ្រង ពុំបានទូទាត់រួចមក តាមបណ្ដាញ សង្គមហ្វេសប៊ុក បង្កើតឲ្យ មានការចាប់អារម្មណ៍ ពីសំណាក់ ឯកឧត្ដមលោកជំទាវ រួមទាំងមហាជន ដាក់ជាសំណួរ មកកាន់ អ្នកគ្រប់គ្រងសាលា ដែលកំពុង រងការរិះគន់ យ៉ាងខ្លាំង ។

ប្រតិកម្មរិះគន់ ចេញពីមហាជន បានជំរុញឲ្យ អ្នកឧកញ៉ា បណ្ឌិតលី សាម៉េត អធិការបតី នៃសកលវិទ្យាល័យ ឥន្ទ្រវិជ្ជា បានធ្វើសន្និសិទ សារព័ត៌មាន ឆ្លើយតប យ៉ាងវែងអន្លាយ ដែលបង្ហាញខ្លឹមសារ បានត្រឹមថា លោកជាម្ចាស់ ភាគហ៊ុនធំជាងគេ និងពុំមានការពាក់ព័ន្ធ ជាមួយការទូទាត់ ប្រាក់ឡើយ ព្រោះមានការបែងចែក អ្នកគ្រប់គ្រង ដាច់ដោយឡែកពីគ្នា ។ ចំណែកលោក ឡាច សំរោង ដែលជាសកលវិទ្យាធិការ នៃសកលវិទ្យាល័យ ឥន្ទ្រវិជ្ជា រួមនឹងវិទ្យាធិការរង ដែលធ្វើការបកស្រាយ ក៏ពុំឃើញបង្ហាញ ភស្ដុតាងអ្វីក្រៅពី ពាក្យបណ្ដឹងទៅកាន់ ម្ចាស់ម៉ៅការកញ្ចក់ ពីបទបរិហារកេរ្តិ៍ និងបទកំហែងយក ដោយភ្ជាប់មក ជាមួយនូវលិខិតគាំទ្រ ចេញពីក្រុមនិស្សិត ដែលសិក្សានៅ សកលវិទ្យាល័យ ឥន្ទ្រវិជ្ជា ឆ្កុយបស់គាត់ទៅវិញ ។

តាមពិតទៅ ប្រធានបទ នៃទំនាស់ វាបានផ្ដើមចេញ តែពីរឿងម្ចាស់ម៉ៅការ បំពាក់កញ្ចក់ ទាមទារ ថ្លៃបំពាក់កញ្ចក់សោះ ក៏លេចចេញនូវ ការបកស្រាយ ពីប្រវត្តិកាល រួមទាំង លិខិតគាំទ្រ រហូតរំលេចចេញនូវ ប្រវត្តិរាជរដ្ឋាភិបាល ថែមទៀតដែលពិបាក នឹងសន្មតរកខុសត្រូវ បានណាស់ ។ ប៉ុន្តែបើផ្អែកលើ ប្រវត្តិអ្នកបោក ចេញពីម្ចាស់ភាគហ៊ុន នៅក្នុងសកលវិទ្យាល័យ ឥន្ទ្រវិជ្ជា អ្នកឧកញ៉ា បណ្ឌិតលី សាម៉េត ដែលជា ម្ចាស់ភាគហ៊ុនធំ គួរតែស្វែងយល់ និងត្រូវដឹង ពីប្រវត្តិ អ្នកឆបោក ដើម្បីធានាថា ម្ចាស់ភាគហ៊ុន អាចធ្លាប់មានប្រវត្តិ ដើរបោកប្រាស់ គេដែរឬទេ ទើបសកលវិទ្យាល័យ ឥន្ទ្រវិជ្ជា នាពេលនេះ ទទួលរងការរិះគន់ ពីមហាជន ដែលផ្ដើមចេញ ពីអ្នកម៉ៅការកញ្ចក់ ។ ព្រោះប្រព័ន្ធ បច្ចេកវិទ្យា សព្វថ្ងៃគ្មានអ្វីដែល អាចលាក់បាំងភ្នែក មហាជនបានឡើយ លើកលែង តែអ្នកឧកញ៉ា មិនចង់កែទម្រង់ វែកមុខអ្នកឆបោក ដើម្បីបង្ហាញ ភាពស្អាតស្អំ ដល់សកលវិទ្យាល័យ ទាំងមូល ដើម្បីផ្ដល់ទំនុកចិត្ត ដល់មហាជន ។ ព្រោះបើក្នុង រចនាសម្ព័ន្ធ គ្រប់គ្រងក្នុង សកលវិទ្យាល័យ ឥន្ទ្រវិជ្ជា សុទ្ធតែជា បណ្ឌិតស្អាតស្អំមែន ជាទស្សនៈ អ្នកសារព័ត៌មាន គួរតែទៅ សុំការបញ្ជាក់ពី គណៈមេធាវី ទៅដឹងហើយ ។

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.