សារសំឡេងរបស់ សម្ដេចនាយករដ្ឋមន្រ្តី បង្គាប់ឲ្យអភិបាល ខេត្តកណ្ដាល អនុវត្តត្រូវបាន មន្រ្តីជំនាញ បកស្រាយផ្សេង

ប្រជាពលរដ្ឋ ២៥គ្រួសារនៅ ភូមិកំពង់ពោធិត្បូង ស្រុកស្អាង ខេត្តកណ្ដាល មានការភ្ញាក់ផ្អើល បន្ទាប់ពីទទួលបាន សារសម្លេង សម្តេចនាយករដ្ឋមន្ត្រី បង្គាប់ឲ្យអភិបាល ខេត្តកណ្ដាល ធ្វើការដោះស្រាយ ជូនពលរដ្ឋ ដែលបានអាស្រ័យផល លើដីជាក់ស្ដែង ។ ប៉ុន្តែជារឿងអនិច្ចា ក្រៃលែង នៅពេលដែល មន្ត្រីជំនាញ ស្រុកស្អាង បានអះអាងថា ទោះបីដីអាស្រ័យផល រាប់ឆ្នាំមកហើយក្ដី តែជាដីចុះបញ្ជី ជាដីបឹងរដ្ឋ មិនអាចផ្ដល់ប្លង់ទន់ ឬប្លង់រឹង ឲ្យបានឡើយ ។

មានការងឿងឆ្ងល់ថា បើជាដីបឹងរដ្ឋ ចុះហេតុអ្វី ក៏ឧកញ៉ា សំ ប៊ន ដើរទិញដីពី ប្រជាពលរដ្ឋដោយមាន អ្នកគម្រាមថា ជាដីរដ្ឋ រួចទិញក្នុងតម្លៃថោកៗ យកទៅលក់ឲ្យ ក្រុមហ៊ុនចិន ក្នុងតម្លៃ កប់ពពកបាន ។ សំណួរនេះត្រូវបាន មន្ត្រីជំនាញនិង អាជ្ញាធរ ស្រុកស្អាង ឆ្លើយបានយ៉ាង ស្រួលថា មកពីឧកញ៉ាសំ ប៊ន ទទួលបានសេចក្ដី សម្រេចកាត់ឆ្វៀល ដីបឹងពីរាជរដ្ឋាភិបាល ទើបគាត់អាចធ្វើប្លង់ កម្មសិទ្ធលក់ឲ្យ ក្រុមហ៊ុនចិនបាន ។

សំណូមពរពី ប្រជាពលរដ្ឋ ២៥គ្រួសារនៅ ភូមិកំពង់ពោធិត្បូង ដែលរង់ចាំចម្លើយ វិជ្ជមានពីអ្នកសារព័ត៌មាន បានត្រឹមបកស្រាយថា ស្រុកខ្មែរវា ស្មើភាពគ្នាចំពោះ មុខច្បាប់បែបហ្នឹង ទើបរាស្រ្តរងគ្រោះ បាត់បង់ដីធ្លី ត្រូវធ្វើចំណាកស្រុក ដើម្បីបន្តជីវិត តទៅទៀត តែប៉ុណ្ណោះ ។ ព្រោះតួរនាទី អ្នកសារព័ត៌មាន គ្មានសិទ្ធអំណាចអ្វី ទៅសម្រេចតាម ការចង់បានរបស់ ប្រជាពលរដ្ឋឡើយ ក្រៅតែពីផ្សព្វផ្សាយ ឲ្យថ្នាក់ដឹកនាំ ជ្រាបពីទុក្ខលំបាក របស់ប្រជាពលរដ្ឋ ។ ព្រោះអំណាច ពិតប្រាកដពលរដ្ឋ បានបំពេញកាតព្វកិច្ច បោះឆ្នោតជ្រើសរើស ថ្នាក់ដឹកនាំ ឲ្យកាន់អំណាច ដែលទើបតែបញ្ចប់ នាពេលថ្មីៗកន្លងទៅ ដែរដោយសង្ឃឹមថា នាយករដ្ឋមន្ត្រី ដែលបន្តវេន និងកាត់បន្ថយ អវិជ្ជមានជូន ប្រជាពលរដ្ឋបាន លុះត្រាណាតែ ហ៊ានវះកាត់សម ដូចប្រសាសន៍ សម្តេចនាយករដ្ឋមន្ត្រី ធ្វើការព្រមាន ដោយមិនមានការ លើកលែងឡើយ ទោះខ្លាចឆ្មា កណ្តុរ កន្លាត បើនៅតែបន្ត សកម្មភាពប្រើអំណាច ធ្វើឲ្យរាស្ត្រ រងទុក្ខគឺ កម្ចាត់ចោលទាំងអស់ ដោយគ្មានការ លើកលែងឡើយ​ ៕

 

 

 

 

 

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2023 La Presse Nationale. All rights reserved. XHTML / CSS Valid.