សំណូមពរ ប្រជាពលរដ្ឋ នៅឃុំក្រាំងយ៉ូវ ឲ្យជួយដោះស្រាយ រឿងដីដែលកំពុង កាន់កាប់

ប្រជាពលរដ្ឋ នៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ២៥គ្រួសារ តែងបានសំណូមពរ មកអ្នកសារព័ត៌មាន ឲ្យជួយផ្សាយពាក់ព័ន្ធ ដីស្រែប្រាំង និងដាំដំណាំ របស់ពួកគាត់ ដែលមន្ត្រីជំនាញ ភូមិបាលស្រុកខេត្ត តែងបកស្រាយថា ជាដីបឹងដែល រដ្ឋគ្រប់គ្រង ។ នៅពេល ដែលអ្នកសារព័ត៌មាន ចុះទៅពិនិត្យជាក់ស្ដែង នៅទីតាំងដី ឃើញមានដំណាំស្រូវ ដំណាំខ្ញី ដំណាំសណ្ដែក និងត្រសក់ ដូចក្នុង រូបភាពខាងក្រោម ជាភស្ដុតាងស្រាប់ ។

តាមការយល់ដឹង របស់អ្នកសារព័ត៌មាន គេហទំព័រ កាសែតជាតិ ឈ្មោះស្រះ-ត្រពាំង-បឹង គឺជាប្រភពទឹក ខួបប្រាំងវស្សា ដែលប្រជាពលរដ្ឋ ទាញយកប្រភពទឹកស្រះ-ត្រពាំង-បឹង យកទៅប្រើប្រាស់ ក្នុងគ្រួសារ និងបម្រើដល់ ការស្រោចស្រព ដំណាំគ្រប់ប្រភេទបាន ។ ប៉ុន្តែបើពិនិត្យ ទៅលើដី ដែលមន្ត្រីភូមិបាលស្រុក លោកអះអាងថា ជាដីបឹងរដ្ឋ គឺត្រូវស្វែងរក ប្រភពទឹក មកពីប្រភពផ្សេង មកស្រោចស្រព ដំណាំក្នុងបឹងរដ្ឋ ទៅវិញ ទើបសម្ដេច នាយករដ្ឋមន្ត្រីផ្ញើសារសម្លេង ផ្ញើជូនរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី និងអភិបាលខេត្ត ឲ្យពិនិត្យលើ លទ្ធភាពប្រគល់ដី ជូនពលរដ្ឋ ដែលបាននិងកំពុង អាស្រ័យផល ជាក់ស្ដែង ។

ឯកឧត្ដមគង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្ដាល បានចេញលិខិត ជម្រាបជូន លោកប្រធានមន្ទីរ ធនធានទឹក និងឧតុនិយមខេត្ត លោកប្រធានមន្ទីរ រ៉ែ និងថាមពលខេត្ត លោកអភិបាល នៃគណៈអភិបាល ស្រុកស្អាង ករណីសំណើសុំ ជីកស្ដារអាងទឹក ទួលពន្រៃ ស្ថិតនៅក្នុង ភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ដោយនៅក្នុង ចំណុចទី៤ តម្រូវចូលរួម ធ្វើការដោះស្រាយ ផលប្រយោជន៍ សាធារណៈ តម្រូវ និងត្រូវចូលរួម ដោះស្រាយផលប៉ះពាល់ ជូនប្រជាពលរដ្ឋ ករណីមាន ការអាស្រ័យផល ជាក់ស្តែង ។ ប្រជាពលរដ្ឋមាន ការងឿងឆ្ងល់ថា ដីអាស្រ័យផល របស់ពួកគាត់ ត្រូវបានលោក ចេក អនុប្រធាន ភូមិបាល ស្រុកស្អាង រួមដំណើរជាមួយ លោកអ៊ឹត ឡាំសូផាត មន្ត្រីការិយាល័យ ភូមិបាលស្រុកដែល ចុះបេសកកម្មតាម ការសម្រេចរបស់ អភិបាលស្រុកស្អាង បែរជាអះអាងថា ដីមានម្ចាស់ផ្សេង ហើយមិនអាច វាស់វែងបានទេ ។ ប្រជាពលរដ្ឋ ដែលស្នើសុំវាស់វែង បានចោទសួរថាប្រវត្តិដី របស់គាត់ដែល អាស្រ័យផល គឺបានលក់តៗគ្នា ជាច្រើនម្ចាស់ទៅហើយ មិនដែលឃើញអ្នកណា មកតវ៉ាឡើយចុះ ហេតុអ្វីមាន ការអះអាងពី មន្ត្រីភូមិបាលស្រុក បញ្ជាក់ថាជាដីមាន ម្ចាស់ផ្សេងទៅវិញ ព្រោះចាប់តាំងពី ម្ចាស់ដើម រហូតដល់ម្ចាស់បច្ចុប្បន្ន គឺមានរយៈពេលជិត៣០ឆ្នាំ ទៅហើយ ផ្ទុយទៅវិញ​ មន្ត្រី​ភូមិបាលស្រុក ថែមទាំងបាន ប្រមាថថា ហត្ថលេខាមេភូមិ មេឃុំ មេស្រុក ដែលទទួលស្គាល់ គឺអត់ដឹងស្អី ទាំងអស់ទៅវិញ ។

សារព័ត៌មាន ក៏ឯកភាពថា មន្ត្រីភូមិឃុំស្រុក គាត់ពុំបាន ដឹងស្អីដែរ ទើបចុះហត្ថលេខា ដោយពុំបានសុំយោបល់ ពីលោក ភូមិបាលស្រុក ។ បើផ្អែក តាមបច្ចេកវិទ្យា បច្ចុប្បន្ន ទោះបីថា លោកមន្ត្រីអង្គុយ នៅក្នុងការិយាល័យ ដែលមានចម្ងាយ រាប់សិបគីឡូម៉ែត្រ ពីទីតាំងដី ក៏ពិតមែនអាចប្រើតែ កុំព្យូទ័រចុចវាស់វែង បែងចែក រកផលប្រយោជន៍ បានយ៉ាងងាយបំផុត ទើបអ្នកស្រុក ដេកស្រក់ទឹកភ្នែក រហូតមានការតវ៉ា ដោយដឹងថា ម្ចាស់ដីថ្មី ដែលរៀបចំ បែងចែកពី មន្ត្រីភូមិបាលស្រុក មិនទាំងធ្លាប់បានដាំ ត្រកួនលើដីនេះ សូម្បីមួយរងផង ។ ដោយសារហេតុផល នេះហើយ ទើបតម្រូវឲ្យថ្នាក់លើ គួរតែស្វែងយល់ ឲ្យបានច្បាស់ ទើបរាស្ត្រអាច ទទួលបាន ផលប្រយោជន៍ ពិតប្រាកដ ។

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 8656 La Presse Nationale. All rights reserved. XHTML / CSS Valid.