ដោយ ៖ តែ ណាត
សាលក្រមលេខ ៣៩ ចុះថ្ងៃ ទី ០៨ ខែមករា ឆ្នាំ២០០៩ ជម្រះ ដោយចៅក្រម តាក់ គឹមសៀ ត្រូវបានសម្រេចលុបចោល រូប មន្តអនុវត្តសាលក្រមលេខ ១៤ ចុះថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១២ ដោយចៅក្រម រស់ ពិសិដ្ឋ ។ ផ្អែកលើការបញ្ចប់ ទាញ ហេតុផលផ្ទាល់មាត់ បញ្ជាក់ថា ឈ្មោះ សេង ឈីលី មិនជាប់ សាច់ញាតិនិងពុំមានលិខិតផ្ទេរសិទ្ធិពីឈ្មោះ ចាន់ សាម៉ុន ស្រាប់ តែនៅមុនការ បរិច្ឆេទ នីតិវិធី ទាញហេតុផល ដោយផ្ទាល់ មាត់ចុង ចម្លើយ បានបង្ហាញ អំពីលិខិត ផ្ទេរសិទ្ធិពី មរតកជន ឱ្យមក ចុងចម្លើយនៅ ថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០០៨ ដែលពុំមានភាព ច្បាស់លាស់ ពិសេសគឺស្នាមមេដៃអ្នកប្រគល់ សិទ្ធិហាក់មានលក្ខណៈក្លែង បន្លំ ។
ដោយផ្អែកលើលិខិតផ្ទេរ សិទ្ធិមិនមានភាពច្បាស់លាស់ តុលាការខេត្តកំពត សម្រេច លុបចោលរូបមន្តអនុវត្តសាល ក្រមលេខ ១៤ ចុះថ្ងៃទី ២៣ កក្កដា ឆ្នាំ២០១២ ។ ប៉ុន្តែ ករណីក្លែងបន្លំលិខិតផ្ទេរសិទ្ធិ របស់ចុងចោទត្រូវបានដើម ចោទ បញ្ជាក់ថា មេធាវីលោកកំពុងប្តឹងពីករណីក្លែងបន្លំលិខិត ផ្ទេរសិទ្ធិរបស់លោក សេង ឈីលី ព្រោះបើពិនិត្យទៅលើ ស្នាម មេដៃ គឺប្រើតែចុងមេដៃ មកផ្តិតហាក់មានចេតនាក្លែង បន្លំរួចជាស្រេចហើយ ។
ចំពោះសាលក្រមលេខ ៣៩ ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០០៩ ដោយចៅក្រម តាក់ គឹមសៀ ត្រូវបានលោក ឃុយ ធី ប្តឹង ចោទពីបទឃុបឃិតពុករលួយ លើការក្លែងបន្លំទាញយកអង្គ ហេតុមិនពិតចំនួនពីរករណី គឺ ទី១-ចោទថា លោក ឃុយ ធី ជាកូនធម៌ដោយមិនផ្អែកលើ សំបុត្រកំណើត, ទី២-គឺលិខិត លក់ទិញរួមគ្នារវាងលោក ចាន់ សាម៉ុន និងអ្នកស្រី ប៊ួយ បូរ ខុសពីការពិតព្រោះការពិត គឺលិខិតលក់ទិញមានតែឈ្មោះ ប៊ួយ បូរ ជាម្តាយ ឃុយ ធី មួយប៉ុណ្ណោះទេ ដោយសូមឱ្យ អង្គភាពប្រឆាំងអំពើពុករលួយ ស្វែងរកការពិតដើម្បីបញ្ចប់ ករណីឃុបឃិតពុករលួយដោយ ទាញយកអង្គហេតុ ខុស ពីមូលដ្ឋានច្បាប់ ។
ម៉្យាងវិញទៀត ការទទួល យកសំណុំរឿងក្តីវិវាទដីធ្លីជា ផ្នែកមួយនៃការរំលោភលើ ច្បាប់ភូមិបាលផងដែរ ព្រោះ ដីវិវាទ មិនទាន់មានប្លង់កម្មសិទ្ធិ គួរដោះស្រាយនៅអាជ្ញាធរ មូលដ្ឋានជាមុនសិន ៕