បើភូមិឃុំស្រុក ចុះហត្ថលេខា ទទួលស្គាល់ដី ពលរដ្ឋត្រូវបាន មន្រ្តីជំនាញ ភូមិបាលស្រុកស្អាង ចោទថា មិនបានយល់ដឹង

ផ្អែកតាមសារសម្លេង សម្តេចនាយករដ្ឋមន្រ្តី ផ្ញើទៅកាន់ ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដែលតម្រូវឲ្យ មានការបញ្ឈប់ ជាបន្ទាន់ករណី ឈ្មួញឡានជីកដី ប៉ះពាល់ដី បង្ករបង្កើនផល ប្រជាពលរដ្ឋដែល ធ្លាប់អាស្រ័យផល គួរត្រូវបានធ្វើ ប្លង់កម្មសិទ្ធឲ្យ ពួកគាត់ព្រោះ សុទ្ធសឹងជា ប្រជាជនយើងទេតើ ។​ ដោយមានការ ចង្អុលបង្ហាញពី សម្តេចនាយករមន្ត្រី ឯកឧត្ដមគង់ សោភ័ណ្ឌ អភិបាលនៃ គណៈអភិបាលខេត្ត កណ្ដាល បានចេញលិខិត ជម្រាបជូនមន្ត្រី ធនធានទឹក និងឧតុនិយមខេត្ត -ប្រធានមន្ទីរ៉ែ និងថាមពលខេត្ត និងអភិបាលនៃ គណៈអភិបាល ស្រុកស្អាង ដែលខ្លឹមសារនៅ ក្នុងចំណុចទី4 ចូលរូមការដោះស្រាយ ផលប្រយោជន៍សាធារណៈ តម្រូវ និងត្រូវបានចូលរួម ដោះស្រាយផល ប៉ះពាល់ជូន ប្រជាពលរដ្ឋ ករណីមានការ អាស្រ័យផល ជាក់ស្តែង ។

ជារឿងដែលចម្លែក នៅពេលរដ្ឋបាល ស្រុកស្អាងចេញ សេចក្ដីជូនដំណឹង ការចុះវាស់វែង អចលនៈទ្រព្យ ដែលមិនទាន់ ចុះបញ្ជីតាមសំណើរ លោកកុល វត្ថា ជាម្ចាស់ដីរួមទាំង លិខិតបេសកកម្ម ដែលមានសមាសភាព ចូលរួមពីមន្ត្រី ស្រុក6រូប និងមេឃុំក្រាំងយ៉ូវ មេភូមិកំពង់ពោធិត្បូងផង តែអវត្តមានដោយ ជាប់ប្រជុំ ។​ មានតែសមាសភាព 3រូបពីសាលាស្រុក ប៉ុណ្ណោះដែល បានចូលរួម ។ នៅពេលដែល ពិនិត្យឃើញពី សកម្មភាពចុះវាស់វែង ដែលមានវត្តមាន មន្រ្តីស្រុកតែ3រូប ទើបដឹងថាការ ចុះវាស់វែង លើដី៤ប្លង់ គឺវាស់វែងបានតែ1ប្លង់ទេ នៅសល់3ប្លង់ ទៀតគឺពុំបាន វាស់វែងនោះទេ ។​ បានជាពុំបានវាស់វែង ព្រោះលោកចេក មានតួនាទីជា អនុប្រធា​នភូមិបាល ទទួលបន្ទុកវាស់វែង បានធ្វើការរិះគន់ លើហត្ថលេខា មេភូមិ មេឃុំ និងអភិបាលស្រុក គឺគ្មានយល់ចេះ តែចុះហត្ថលេខា គ្មានដឹងអីទេ ។​ នៅពេលដែល មានការចោទសួរ ពីម្ចាស់ដីថា ម៉េចលោកហ៊ានថា មេភូមិ មេឃុំ និងអភិបាលស្រុក អត់ដឹងអីទៅវិញ?!​ ចម្លើយលោកចេក គឺគេមិនដែលរត់ ពីក្រោមទៅលើទេ ទាល់តែមានការ សម្រេចពីលើ(ខេត្ត) ទើបគេវាស់វែងបាន ។ លោកបន្តថាដី នេះជាន់លើដីរដ្ឋ ក្រោយមកថាដី នេះមានម្ចាស់ ផ្សេងទៅវិញ ។

គេហទំព័រការសែតជាតិ មិនហ៊ានធ្វើ ការបកស្រាយអ្វី នោះទេគ្រាន់តែ មានចម្ងល់ថា បើភូមិ ឃុំ ស្រុក សុទ្ធសឹងតែ គ្មានដឹងអី ម្ដេចមិនទុកតែ ស្ថាប័នលោកចេក ឲ្យគ្រប់គ្រង ស្រុកស្អាងតែម្ដងទៅ ។ ព្រោះប្រជាពលរដ្ឋ ដែលផ្ញើសម្លេង សម្តេចនាយករដ្ឋមន្ត្រី និងលិខិតអភិបាលខេត្ត គឺសម្លេងយើង អាចគ្រាន់តែស្ដាប់បាន ថាល្អឬ អាក្រក់ប៉ុន្តែ សម្លេងដែលអ្នកស្ដាប់ ហើយគ្មានបានអនុវត្ត ជាក់ស្តែងក៏វា គ្មានតម្លៃអ្វីនោះដែរ ។ ​ចំណែកលិខិត អភិបាលខេត្ត គ្រាន់តែអាចឲ្យភ្នែកមើល និងដឹងប៉ុន្តែ បើដឹងហើយមិន អនុវត្តគឺដូច សកម្មភាពលោកចេក ដែលចុះអនុវត្ត នៅថ្ងៃទី10 សីហា ឆ្នាំ2023 ​ជាភស្តុតាងស្រាប់ ។

ម្យ៉ាងវិញទៀត ការលើកឡើងថា ចុះហេតុអ្វីក៏ឧកញ៉ា ដែលមានដីជាប់ ពួកគាត់អាចចេញប្លង់ កម្មសិទ្ធឲ្យបាន ចំណែកពួកគាត់ដែល មានដីនៅពីមុខ ពួកឧកញ្ញាបែជាចោទថា ប៉ះពាល់ដី ធនធានទឹកទៅវិញ ។ សំណួរនេះត្រូវបាន លោកចេក ឆ្លើយថាឲ្យទៅ រត់ពីលើដូច ឧកញ៉ាទៅ បើរត់ពីក្រោមបែបហ្នឹង គឺទាំងមេភូមិ មេឃុំ រួមទាំងមេស្រុក អត់ដឹងអីទាំងអស់ ។ ក្នុងនាមជាអ្នក សារព័ត៌មាន ហាក់ដូចជាកប់យោបល់ និយាយមិនចេញ ដែរមានតែរង់ចាំ ឯកឧត្តម ហ៊ុន ម៉ាណែត ឡើងធ្វើនាយករដ្ឋមន្ត្រីទេ ទើបអាចមាន សង្ឃឹមព្រោះ បើតាមការអះអាង របស់សម្ដេចនាយករដ្ឋមន្រ្តី បច្ចុប្បន្នគឺ លោកហ៊ុន ម៉ាណែត អាចនឹងដឹកនាំ បានល្អជាងរូបលោក ទៅទៀត ។ ព្រោះរឿងដីធ្លី នៅខេត្តកណ្ដាល បានក្លាយទៅជា របេងសង្គម ដែលពិបាក នឹងព្យាបាលទៅហើយ ៕

IMG_8008

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 8656 La Presse Nationale. All rights reserved. XHTML / CSS Valid.