លោកយាយគង់ យ៉ាន ទទួលអំណោយ ពីឯកឧត្ដម ហ៊ុន ម៉ាណែត តាមរយៈឯកឧត្ដម តាំង សំណាង

ស្ថិតក្នុង ស្ថានភាពវ័យចំណាស់ លោកយាយ គង់ យ៉ាន ដែលរស់នៅ ក្រុមទី១៩ភូមិ២ សង្កាត់ លេខ៤ ក្រុង.ខេត្តព្រះសីហនុ ដែលបាននិងកំពុង ប្រកបមុខរបរ ចិញ្ចឹមជីវិត ដើររើសអេតចាយត្រូវបាន លោកលី សុខម៉ន ទីប្រឹក្សា ឯកឧត្ដមតាំង សំណាង ប្រធានសមាគម យុវជនទិសអាគ្នេយ៍ (ក្រុម៥៤) សាខាខេត្តព្រះសីហនុ ស្រង់ឈ្មោះ ដាក់ជូនសមាគម ដើម្បីផ្ដល់ជំនួយ ។

ដោយផ្អែក តាមរបាយការណ៍ លោកលី សុខម៉ន ឯកឧត្ដម តាំង សំណាង ប្រធានសមាគម យុវជន ខេត្តព្រះសីហនុ បាននាំយកអំណោយ ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅចែកជូន ដល់ផ្ទះលោកយាយ គង់ យ៉ាន នៅព្រឹកថ្ងៃទី១១ មិថុនា ឆ្នាំ២០២៣ ស្របតាមគោលនយោបាយ របស់ប្រមុខ រាជរដ្ឋាភិបាល ដែលតម្រូវឲ្យ មានវប្បធម៌ ចែករំលែក និងលើកទិសដៅថា គ្មានប្រជាជនកម្ពុជា ណាម្នាក់ដែល ត្រូវស្លាប់ដោយ អត់បាយ តទៅទៀតនោះទេ ។

ពិធីចែករំលែក ការខ្វះខាតជូន លោកយាយ គង់ យ៉ានតាមរយៈ ឯកឧត្ដមតាំង សំណាង ប្រធានសមាគម យុវជនទិសអាគ្នេយ៍ សាខាខេត្តព្រះសីហនុ និងជាទីប្រឹក្សា រាជរដ្ឋាភិបាល រួមមាន អង្ករមួយបេ ស្មើនឹង៥០គីឡូក្រាម ប្រេងឆាមួយដប ត្រីខកំប៉ុងមួយយួរ ទឹកសុទ្ធមួយកេស មីមួយកេស ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ មីខ្មៅ៤ប្រអប់ ទឹកត្រចៀកកាំ មួយកេស ទឹកម្ទេសមួយដប ម៉ាស់៦ប្រអប់ និងថវិការ ៥០,០០០រៀល ។

បន្ទាប់ពីទទួលបាន អំណោយឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈប្រធាន សមគម លោកយាយ គង់ យ៉ាន បានសម្ដែង នូវការត្រេកអរ ព្រោះជា តម្រូវការចាំបាច់ ដែលលោកយាយកំពុង ត្រូវការគឺការហូបចុក ប្រចាំថ្ងៃ ។ ទោះបីថា ជាអំណោយតិចតួចក្ដី ឯកឧត្ដមតាំងសំណាង បានបញ្ជាក់ថា គឺតម្រូវការជាក់ស្ដែង ហើយក៏ជា គោលនយោបាយ ចែករំលែកបានក្លាយជាវប្បធម៌ ដែលគណបក្ស ប្រជាជនកម្ពុជា ត្រូវតែធានាឲ្យបាន គ្មានប្រជាជនកម្ពុជា ណាម្នាក់ត្រូវស្លាប់ ដោយអត់បាយឡើយ ។

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.