មានអ្នកណាថា ល្បែងភ្នាល់ទឹកភ្លៀង តាសួ នៅកណ្ដាល រាជធានីភ្នំពេញ គ្មានខ្នងបង្អែក

មានការចោទសួរ ពីអ្នកសារព័ត៌មានថា ទោះចុះផ្សារពី បទល្មើសល្បែង ភ្នាល់ទឹកភ្លៀង តាសួ ដែលមានទីតាំង នៅសង្កាត់ អូរឬស្សីទី២ ខណ្ឌ៧មករា កណ្ដាលរាជធានីភ្នំពេញ ក៏គ្មានអាជ្ញាធរ និងសមត្ថកិច្ច ណាហ៊ានចុះបង្ក្រាបដែរ ព្រោះតាសួ បើកលេងជាង ៣០ឆ្នាំទៅហើយ គឺមានខ្នងបង្អែក ក៏មិនតូចដែរ ។ ព្រោះបើតាសួ បើកល្បែងភ្នាល់ទឹកភ្លៀង នៅកណ្ដាល រាជធានីភ្នំពេញ បើគណៈបញ្ជាការ ឯកភាព រាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង មិនចេញ បទបញ្ជាឲ្យស្នងការ រាជធានី ក្រោមអំណាច ឯកឧត្ដមស ថេត និងមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ក្រោមអំណាច ឯកឧត្ដមរ័ត្ន ស្រ៊ាង ចុះបង្ក្រាបទេ គឺមានន័យថា ទាំងឯកឧត្ដម ឃួង ស្រេង និងឯកឧត្ដម ស ថេត រួមទាំងឯកឧត្ដម រ័ត្ន ស្រ៊ាង គឺជាខ្នងបង្អែក ការពារបទល្មើស ល្បែងភ្នាល់ទឹកភ្លៀង ឲ្យតាសួ រួចទៅហើយ ។

ចំពោះ គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព របស់ប្រមុខ រាជរដ្ឋាភិបាល ទាំង៩ចំណុច វាគ្រាន់តែ ជាអក្សរនៅក្នុង ក្រដាស ដើម្បីផ្សព្វផ្សាយ ឲ្យអាជ្ញាធរ និងសមត្ថកិច្ច នៅតាមបណ្ដាខេត្ត និងរាជធានី ត្រូវចុះអនុវត្ត បង្ក្រាបល្បែងស៊ីសង អត់ច្បាប់ក៏ពិតមែន ប៉ុន្តែបើអាជ្ញាធរ និងសមត្ថកិច្ច មិនបង្ក្រាប តើឲ្យច្បាប់ ដែលសរសេរក្នុង ក្រដាសមួយសន្លឹក អាចមានដៃមានជើង ឯណាទៅបង្ក្រាបកើត ។ ម្យ៉ាងវិញទៀត សារព័ត៌មាន ដែលចុះផ្សាយ ដោយផ្អែកទៅលើ គោលនយោបាយ របស់ប្រមុខ រាជរដ្ឋាភិបាល ដែលឈ្នះឆ្នោត កាន់អំណាច តែប៉ុណ្ណោះ ពុំមានសិទ្ធអំណាច អ្វីបង្ខិតបង្ខំ ឲ្យអាជ្ញាធរ និងសមត្ថកិច្ច ដែលលោកស៊ីប្រាក់ខែ រាស្ត្រតាមរយៈ បង់ពន្ធជូនរដ្ឋ ដើម្បីបំពេញកាតព្វកិច្ច បម្រើរាស្ត្រ ចង់លោកអនុវត្ត ឬមិនអនុវត្ត គឺជាគោលនយោបាយ បក្សឈ្នះឆ្នោត កាន់អំណាច តែប៉ុណ្ណោះ ។

សរុបសេចក្ដីមកវិញ ស្ថាប័នព័ត៌មាន ប្រៀបបាននឹង សត្វសេក ឬសារិកា ដែលគេចិញ្ចឹម ឲ្យត្រាប់តាម ម្ចាស់តែប៉ុណ្ណោះ អត់មានពាក់ព័ន្ធ ទៅនឹងចំណោទ ចោទសួរពី ករណីបង្ក្រាប និងមិនបង្ក្រាប អ្វីឡើយ ។ មានតែអាជ្ញាធរ និងសមត្ថកិច្ច រាជធានីដែល ទទួលប្រាក់ខែ ពីរាស្ត្របង់ពន្ធជូនរដ្ឋទេ ទើបអាច មានអំណាចចុះបង្ក្រាប បទល្មើស ដើម្បីស្វែងរក សុខសន្តិភាព ជូនរាស្ត្រនៅក្នុង មូលដ្ឋានដូច ការអះអាង ពីគោលនយោបាយ ភូមិឃុំមាន សុវត្ថិភាពបាន ។

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.