បទល្មើស​ចិញ្ចឹម​ត្រីឆ្តោ​នៅ​អន្លង់ សំណរ​គឺជា​បរាជ័យ​របស់​មន្ត្រី​ជលផល

បទល្មើស​ចិញ្ចឹម​ត្រីឆ្តោ​នៅ​អន្លង់ សំណរ​គឺជា​បរាជ័យ​របស់​មន្ត្រី​ជលផល

ដោយ ៖ សៀម ចិន
បើពិនិត្យទៅលើបទល្មើសនេសាទ ដែលផ្តើមចេញ ពីការចិញ្ចឹម ត្រីឆ្តោ​ ដែលគេពិនិត្យឃើញ ស្ទើរតែគ្រប់ខេត្តតាមដង ទន្លេរួម ទាំងនៅតំបន់ ទន្លេសាបផងនោះ បានស្តែងឱ្យឃើញថា ជាបរា ជ័យដ៏ធ្ងន់ធ្ងរមួយជ្រុង ផ្តើមចេញពី ការឃុបឃិត របស់មន្ត្រីជល ផលតែម្តង ។ ព្រោះសូម្បីតែរាជរដ្ឋាភិបាល ក៏បានកំណត់លើ បទល្មើសជលផលដែលផ្តើមចេញពីការ ចិញ្ចឹមត្រីឆ្តោ បាន​​យ៉ាង ច្បាស់ដែរថា ប្រភេទត្រីឆ្តោ គឺត្រូវការចំណីត្រីដែល ស្រស់​​ទើប វាស៊ី ដូច្នេះមិនថារដូវហាមឃាត់ត្រី ពង​ឬ​រដូវ​ណា​នោះទេ អ្នក ចិញ្ចឹមត្រីឆ្តោ ត្រូវបង្ខំចិត្តស្វែងរកចំណីត្រីឱ្យបាន រៀងរាល់ថ្ងៃ មិនថា ត្រីតូច ឬត្រីធំឡើយ ពិសេស​ស្បៃមុង គឺជា​មធ្យោបាយ​ប្រមូល​នុយត្រី​ឆ្តោ​យក​មក​ផ្គត់ផ្គង់​បំប៉ន​ឱ្យបាន រាល់ថ្ងៃ ។

ដោយឡែកនៅតំបន់ស្ទឹងជ្រៅតំបន់មាត់ខ្លាក្នុងបឹងទន្លេសាបដែលស្ថិតក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប មានករណីចិញ្ចឹមត្រីឆ្តោរាប់រយកន្លែងហើយតម្រូវការផ្តល់ចំណី គឺជាគុណវិបត្តិនៅគ្រប់រដូវកាលដែលលោក  ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផលមិនគួរមើលរំលងនោះឡើយ ។ ទោះបីករណីចិញ្ចឹម  ត្រីឆ្តោ ត្រូវបានចេញបំរាមដោយប្រមុខរាជរដ្ឋាភិបាល ក៏ការផ្តល់ព័ត៌មានទៅឱ្យមន្ត្រី ជលផលលើទីតាំងចិញ្ចឹមត្រីឆ្តោ ហាក់ពុំទទួលបានចំណាត់ការនោះឡើយ ដោយមន្ត្រីខ្លះថា  ចាំទៅពិនិត្យខ្លះទៀតថា ខ្វះមធ្យោបាយទៅវិញ ។

ប្រសិនបើភាពអសកម្ម របស់មន្ត្រីជលផល ហាក់ស្តែងឱ្យឃើញតាមរយៈសកម្មភាពបង្ក្រាបបទល្មើសនេសាទ តើ អាចមាន មូលដ្ឋានអ្វីដែលលោក ណៅ ធួក ប្រកាសពីទិន្នផលត្រីឆ្នាំនេះ និងកើនក្រោមបទបញ្ជាលុបឡូតិ៍នេសាទ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលទៅកើត ! ព្រោះបើសូម្បីតែបទបញ្ជាឱ្យចុះបង្ក្រាបបទល្មើស ចិញ្ចឹមត្រីឆ្តោក៏មន្ត្រីជលផល ហាក់ពុំបានចាត់វិធានការតាមការណែនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋា ភិបាលផងនោះ ។

ការបាត់បង់ធនធានត្រីពី  មួយឆ្នាំទៅមួយឆ្នាំ បើទោះជាគោលនយោបាយតម្លើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការដល់  ទៅ២០ភាគរយ ក៏ចំនួនទឹកប្រាក់ដែលមន្ត្រីរាជការទទួលបានមិនគ្រប់គ្រាន់ទៅនឹងតុល្យភាពតម្លៃត្រី ដែលចេះតែ កើនថ្លៃជារៀងរាល់ខែផង ។ ព្រោះបើបរិមាណត្រីកើនមែន វាទាល់តែឆ្នាំមុនត្រីប្រហុក១គីឡូក្រាម ៤០០ រៀល មកដល់ឆ្នាំ នេះ នៅសល់តែ ៣០០ រៀល  ទើបបញ្ជាក់បានថា បរិមាណត្រីមានការកើនឡើង ។ ចុះបើ ឆ្នាំមុន ៥០០ រៀល ក្នុងមួយគីឡូក្រាម ប៉ុន្តែឆ្នាំនេះត្រីប្រហុកឡើងដល់ ១៥០០ រៀល លើសដល់ទៅ ៣ ដងទៅហើយនៅថា កើនឡើងទៀតមិនដឹងថា លោកបណ្ឌិត ណៅ ធួក គាត់ គន់គូរលេខអាតាក់ដោយរបៀប ណានោះទេ ពិសេសឆ្នាំ នេះតែម្តងបើត្រីប្រហុកឡើងដល់ ទៅ ២.០០០រៀល ក្នុងមួយ  គីឡូក្រាម សូមមេត្តាឱ្យនិយម  ន័យសិនថាការកើន ឡើងនៃចំនួនត្រីឱ្យបានច្បាស់ផងទាន !

ប្រយ័ត្នថា រាជរដ្ឋាភិបាលអាណត្តិទី ៥ អត់បានជម្រាបពីការកែទម្រង់ស៊ីជម្រៅឱ្យសោះ ព្រោះបើកំណើនត្រី វាកើន ឡើងមែនគួរផ្អែកលើតម្លៃជាមូលដ្ឋានទើបមានភាពសុក្រឹត្យនិងច្បាស់លាស់បាន ៕

Filed in: ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 5666 La Presse Nationale. All rights reserved. XHTML / CSS Valid.