ពិធីតែងតាំង ស្នងការខេត្តព្រៃវែង ក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍ នេត សាវឿន

(ភ្នំពេញ)… នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ.លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅព្រឹកទី១៣.០៣.២០២៣ បានអញ្ជើញជា អធិបតីក្នុងពិធី ប្រកាសតែងតាំង ចូលកាន់មុខតំណែង ស្នងការខេត្តព្រៃវែង។
ការប្រកាសនេះ ធ្វើឡើងនៅ សាលប្រជុំធំ(A) ក្នុងអគាររដ្ឋបាល សាលាខេត្តព្រៃវែង ដែលមានការចូលរួម ពីមន្ត្រី​ ពាក់ព័ន្ធយ៉ាងច្រើនកុះករ ។

ជាកិច្ចចាប់ផ្ដើម លោកឧត្ដមសេនីយ៍ត្រី ចាន់ ណារិទ្ធ ស្នងការរង ខេត្តព្រៃវែង បានអាន របាយការណ៍ស្ដីពី សន្តិសុខសណ្ដាប់ធ្នាប់ ក្នុងខេត្តជូនអង្គពិធី..!។

ក្នុងនោះ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបាន ប្រកាសតែងតាំង ជា ស្នងការខេត្តព្រៃវែង។

បន្ទាប់មក លោក ជា សុមេធី អភិបាល ខេត្តព្រៃវែង បានលើកឡើងពី ការកសាង ហេដ្ឋារចនាសម្ព័ន្ ធក្នុងខេត្ត។

ទន្ទឹមនឹងនោះ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានមាន ប្រសាសន៍ថាៈ លោកស្នងការ ខេត្តព្រៃវែងថ្មី ត្រូវខិតខំ បំពេញកិច្ចការងារ ជូនជាតិមាតុភូមិ ស្របតាម គោលនយោបាយ របស់រាជរដ្ឋាភិបាល កម្ពុជា ។
និងត្រូវ បម្រើសេវាសាធារណៈ ជូនពលរដ្ឋឱ្យបាន ល្អប្រសើដោយ ពុំមានការរើសអើង ។

នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានកត់ សម្គាល់ថា កន្លងមក ខេត្តព្រៃវែង គ្រប់គ្រងសន្តិសុខ បានល្អ គ្រាន់តែគ្រោះថ្នាក់ ចរាចរណ៍រៀង ច្រើនបន្តិច។

ក្នុងនោះផងដែរ នាយឧត្ដមសេនីយ៍ ក៏បានលើកឡើង ពីភាពជោគជ័យ របស់កម្ពុជា ចំពោះការទប់ស្កាត់ និងលុបបំបាត់ នូវជំងឺកូវីដ១៩ លឿន និងឆាប់រហ័ស!។

សូមជម្រាបថា កាលពីថ្ងៃទី២៨.០២.២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ។
បានចេញ សេចក្ដីសម្រេច ដោយតែងតាំង លោកឧត្ដមសេនីយ៍ ទោ ឈឿន ប៊ុនឆន អតីតប្រធាន នាយកដ្ឋានវិទ្យុ ទាក់ទង នៃអគ្គស្នងការ នគរបាលជាតិ ជាស្នងការ ខេត្តព្រៃវែង ជំនួយលោក ឧត្ដមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវតែងតាំង ជាអគ្គស្នងការរង នគរបាលជាតិ ។

លោក ឈឿន ប៊ុនឆន ពីមុនធ្លាប់ កាន់មុខតំណែង ជាអធិការស្រុក កោះធំ ខេត្តកណ្ដាល និងផ្លាស់មក ជាអនុប្រធាន នាយកដ្ឋាន សន្ដិសុខផ្ទៃក្នុង។
ក្រោយមកក៏ ត្រូវបានប្រមុខ​រាជរដ្ឋាភិបាល​តែងតាំងជា ប្រធាននាយកដ្ឋាន​វិទ្យុទាក់ទង ចំណុះអគ្គស្នងការដ្ឋាន​ នគរបាលជាតិ ហើយពេលនេះ លោកបានក្លាយ ជាស្នងការ ខេត្តព្រៃវែង៕ ដោយ លោក លាប់ ចាន់

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 4367 La Presse Nationale. All rights reserved. XHTML / CSS Valid.