ជីកប្រឡាយស្ដាបឹង រំលោភលើដី បង្កបង្កើនផល របស់ពលរដ្ឋ នៅភូមិកំពង់ពោធិ៍

ប្រជាពលរដ្ឋ ជាង20គ្រួសារ នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង បាននិងកំពុងតវ៉ាទៅលើ សកម្មភាពជីកប្រឡាយ ស្ដាបឹងពន្លៃ ដែលធ្វើឲ្យប៉ះពាល់ ដីស្រែដំណាំបន្លែរបស់ពួកគាត់ ។ ផ្អែកតាម លិខិតរដ្ឋបាល ខេត្តកណ្ដាល លេខៈ 257 សជណ ចុះថ្ងៃទី10 កុម្ភៈ ឆ្នាំ2023 តម្រូវឲ្យមាន កិច្ចសហការរវាង មន្ទីរជំនាញជាមួយ អភិបាលស្រុក ដើម្បីចុះសិក្សា បោះបង្គោល កំណត់ទីតាំង ឲ្យបានច្បាស់ជាមុន ។
នៅក្នុងចំណុចទី3 លើសេចក្ដីជូនដំណឹង របស់រដ្ឋបាល សាលាខេត្តកណ្ដាល បានបញ្ជាក់ យ៉ាងច្បាស់ៗថា «ករណីមានទំនាស់ កើតឡើង ត្រូវផ្អាកសកម្មភាព និងចូលរួម ដោះស្រាយជាមួយ គ្រប់ភាគីពាក់ព័ន្ធ» ។ នៅក្នុង ចំណុចទី4 នៃ សេចក្ដីជូនដំណឹង ដដែល បានសរសេរថា «ចូលរួមធ្វើការដោះស្រាយ ផលប្រយោជន៍ សាធារណៈតម្រូវ និងត្រូវចូលរួម ដោះស្រាយផលប៉ះពាល់ ជូនប្រជាពលរដ្ឋ ករណីមាន ការអាស្រ័យផល ជាក់ស្ដែង» ។
ផ្អែកតាមលិខិត ជូនដំណឹងរបស់ រដ្ឋបាលសាលា ខេត្តកណ្ដាល ដោយមាន ការត្រួតពិនិត្យ និងឯកភាព សម្រេចចុះហត្ថលេខា ប្រកបដោយ គតិបណ្ឌិត្យ ទទួលស្គាល់ពី ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃ គណៈអភិបាល ខេត្តកណ្ដាល ពិតជាបានស្វែងយល់ ពីទុក្ខលំបាក ប្រជាពលរដ្ឋ ក្នុងភូមិកំពង់ពោធិ៍ ក៏ដូចជា នៅក្នុងខេត្តកណ្ដាល ទាំងមូល ។ ប៉ុន្តែសកម្មភាព អាជ្ញាធរមូលដ្ឋាន ភូមិកំពង់ពោធិ៍ ឈ្មោះលោកគុន គឹម ហាក់អត់ខ្វល់ ចំពោះសេចក្ដីសម្រេច របស់អភិបាលខេត្តឡើយ ដោយបន្តធ្វើ សកម្មភាពឃុបឃិត ជាមួយថៅកែ គ្រឿងចក្រជីកលើ ដីប្រជាពលរដ្ឋ ដោយគ្មាន ការសួរនាំអ្វីឡើយ ។
ក្នុងនាមជា អ្នកសារព័ត៌មាន ក៏មិនដឹងថាត្រូវ បកស្រាយជូន ប្រជាពលរដ្ឋ យ៉ាងដូចម្ដេចដែរ ព្រោះតែពិនិត្យលើ សេចក្ដីជូនដំណឹង របស់សាលាខេត្តកណ្ដាល គឺបង្ហាញ សញ្ញាយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ ។ ចំណែកសកម្មភាព ជាអាជ្ញាធរភូមិ ហាក់ទទួលបាន ភ្លើងខៀវពី អាជ្ញាធរឃុំស្រុក គឺចុះអនុវត្តបែប កំរោលផ្ទុយទៅនឹង ការណែនាំក្នុង សេចក្ដីជូនដំណឹង របស់សាលាខេត្ត ទៅវិញ ។
សូមបញ្ជាក់ថា ការចុះផ្សាយខាងលើ មិនទទួលបាន ផលប្រយោជន៍ បន្តិចណាឡើយ តែដោយរាស្ត្ររងទុក្ខ លោកទូរស័ព្ទ មកអង្វរឲ្យជួយទៅហើយ ព្រងើយទៅវាមិនកើត ៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 0476 La Presse Nationale. All rights reserved. XHTML / CSS Valid.