ជនជាតិកូរ៉េ ប្ដឹងចិនពី បទបង្ខាំងមនុស្ស នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោក YIM YOUNGUN ភេទប្រុស កើតឆ្នាំ១៩៦២ សញ្ញាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ៖ M85430234 ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានទីលំនៅ ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ និងជាអ្នកតំណាងឲ្ យជនជាតិកូរ៉េ ចំនួន ៦នាក់ទៀតនោះ បានដាក់ពាក្យបណ្តឹង ទៅព្រះរាជអាជ្ញាអម សាលាដំបូង ខេត្តព្រះសីហនុ ដើម្បីប្តឹងឈោ្មះ សោ ចិត្តនា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ កាន់ អត្តសញ្ញាណប័ណ្ណលេខ៖ ១៣០១១២៦០៦ (១) មានទីលំនៅ ភូមិ០៣ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ និងឈោ្មះ CUI HAO WEN ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ៖ EJ0846921 មានទីលំនៅ ភូមិ០២ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ពីបទ៖ រំលោភលំនៅស្ថាន និងបង្ខាំងមនុស្ស ដោយខុសច្បាប់ ដែលប្រព្រឹត្ តនៅភូមិ០២ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ (កាស៊ីណូយ៉ព័រ) កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ និងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១១ និង៤៧នាទីព្រឹក ។

យោងតាម ពាក្យបណ្តឹង ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានលោក ឈុន ជ្រា អត្តលេខ៖ ១១៩២ មានការិយាល័យ នៅការិយាល័យមេធាវី ឈុន ជ្រា ដែលមានទីតាំង ស្ថិតនៅផ្លូវ ២៨មិថុនា ភូមិ០១ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាមេធាវីការពារ ឲ្យលោក YIM YOUNGUN តំណាងឲ្យ ជនជាតិកូរ៉េ ចំនួន ៦នាក់ រួមមាន៖
ទី១-ឈ្មោះ PARK KYUNG BONG ភេទប្រុស កើតឆ្នាំ១៩៥៩ សញ្ជាតិកូរ៉េ កាន់ លិខិតឆ្លងដែនលេខ៖ M52091084 ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។
ទី២- ឈ្មោះ SHIN JUHO ភេទប្រុស កើតឆ្នាំ១៩៦០ សញ្ញាតិកូរ៉េ កាន់ លិខិតឆ្លងដែនលេខ៖ M48648745 ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ។
ទី៣- ឈ្មោះ BACK SUNG MAN ភេទប្រុស កើតឆ្នាំ១៩៦២ សញ្ជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ៖ M596C919 ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ។
ទី៤- ឈ្មោះ PARK SANG SEOK ភេទប្រុស កើតឆ្នាំ១៩៦១ សញ្ជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ៖M80968258 ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ។
ទី៥- ឈ្មោះ JANG JUNG EE ភេទប្រុស កើតឆ្នាំ១៩៧៣ សញ្ញាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ៖ M377 12 126 ចុះថ្ងៃទី២៩ ខែកមរា ឆ្នាំ២០២០។
ទី៦- ឈ្មោះ HWANG SUNGTAE ភេទប្រុស កើតឆ្នាំ១៩៦០ សញ្ញាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ៖ M705Z8727 ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ។

យោងតាមពាក្យ បណ្តឹងបានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ឈ្មោះ សោ ចិត្តនា បានយកសោរ មកចាក់ទ្វារច្រក ចេញចូលអគារ ទីតាំងជួលខាងលើ ដោយមិនឲ្យ បុគ្គលិករបស់ខ្ញុំ ចំនួន ០៦នាក់ រួមទាំងរូបខ្ញុំបាទ ចេញចូលអគារ ដែលបានជួល នោះឡើយ ដោយអស់រយៈពេល ចំនួន ០៣ថ្ងៃ លុះដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ត្រីមាន សមត្ថកិច្ចបានចុះ មកអន្តរាគមន៍ ហើយសម្រេច បើកសោរច្រកទ្វារ អគារទីតាំងជួល ខាងលើឲ្យរូបខ្ញុំបាទ និងបុគ្គលិក បានចេញចូល ឡើងវិញ  ប៉ុន្តែចំពោះ ជនបង្ករ មិនត្រូវបានឃាត់ខ្លួន និងមានចំណាត់ការ តាមនិតិវិធីច្បាប់ឡើយ។ មិនតែប៉ុណ្ណោះ ស្រាប់តែនៅ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១១និង ៤៧នាទីព្រឹក ឈ្មោះ សោ ចិត្តនា ដែលទទួលបញ្ជា ពីឈ្មោះ CUI HAO WEN
ជាជនជាតិចិន បានយកសោរមក ចាក់បិទទ្វារ ច្រកចេញចូល ដោយមិនឲ្ យរូបខ្ញុំបាទ និងបុគ្គលិក អាចចេញចូល ដូចធម្មតាឡើយ។ ទង្វើរនិងសកម្មភាព របស់ឈ្មោះ សោ ចិត្តនា និងជនជាតិចិន បានបង្ករឲ្យ ប៉ះពាល់ដល់ ផលប្រយោជន៍ របស់ខ្ញុំបាទយ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យប៉ះពាល់ ដល់ផលប្រយោជន៍ ច្បាប់ទាំងស្រុង។ អាស្រ័យហេតុនេះ សូមឯកឧត្តម មេត្តាធ្វើការផ្ដន្ទាទោស លើឈ្មោះ សោ ចិត្តនា និងឈ្មោះ CUI HAO WEN ជាជនជាតិចិន តាមច្បាប់ និងសុំទាមទារ ជំងឺចិត្ត ជាទឹកប្រាក់ចំនួន ១០០,០០០ $ (ដប់ម៉ឺនដុល្លារអាមេរិក)។

ជុំវិញករណីនេះ ផងដែរ លោកតាំង សំណាង ប្រធានការិយាល័យ ធៀនភីង តំណាងឲ្យ ជនជាតិកូរ៉េទាំង ៦នាក់ បានឲ្យដឹងថា ករណីនេះត្រូវបាន ធ្វើការសម្របសម្រួល រួចរាល់ហើយ កាលពីកំឡុងថ្ងៃទី៣ ដល់ថ្ងៃទី ៥ ដោយមាន ក្រុមមេធាវីអាជ្ញាក្រុង អាជ្ញាធរខេត្ត ស្ថាប័នមន្ទីរ ពាក់ព័ន្ធរួចរាល់ហើយ ដោយធ្វើការ សម្របសម្រួលគ្នា។ ប៉ុន្តែរហូតមកដល់ ថ្ងៃទី៧ ខែកុម្ភៈ តំណាងភាគីចិន ម្ចាស់ទីតាំងឈ្មោះ សោ ចិត្តនា នៅតែបន្ត សកម្មភាពរារាំង កូនក្តីរបស់លោក តាមរយៈរូបភាព យកសោរទៅចាក់ទ្វារ និងដាក់កម្លាំង សន្តិសុខឯកជន ជាច្រើននាក់នៅ ច្រកចេញ។ ហើយនៅថ្ងៃទី០៨ ខែកុម្ភៈនេះ ឈ្មោះ សោ ចិត្តនា បានបញ្ជា ឲ្យសន្តិសុខទៅ បិទភ្លើងអគ្គិសនី អគារ មិនឲ្យពួកគាត់ បានប្រើប្រាស់ ដែលសកម្មភាពនេះ ជាការបំភិតបំភ័យ សតិអារម្មណ៍ ដល់កូនក្តី របស់លោក ប្រាសចាក និងរំលោភ ច្បាប់ទាំងស្រុង។

លោក តាំង សំណាង បន្តថាការធ្វើ ទង្វើបែបនេះ គឺធ្វើឲ្យអ្នកវិនិយោគ ក្រៅប្រទេស មានការលំបាក និងអាចជះឥទ្ធិពល ដល់អ្នកវិនិយោគ ក្រៅប្រទេស ដែលគ្រោងនឹង មកប្រទេសយើង ផងដែរ ដូចនេះទើប ស្នើសុំអាជ្ញាធរ ពាក់ព័ន្ធជួយដោះស្រាយ ឲ្យបានឆាប់រហ័សផង ។

ដោយឡែក លោក សោ ចិត្តនា តំណាងឲ្យម្ចាស់ ទីតាំងបានគូស បញ្ជាក់ថា លោកពិតជា បានចាក់សោរទ្វារ ខាងមុខហើយ ដាក់សន្តិសុខឯកជន នៅច្រកទ្វារ ចេញម្ខាងទៀត ពិតមែន ព្រោះភាគីកូរ៉េ ពុំបានអនុវត្តទៅ តាមកិច្ចសន្យា នៃការបង់ប្រាក់ រយៈពេល ២ខែ ដូចនេះក្នុងនាម រូបលោកតំណាង ឲ្យម្ចាស់ទីតាំង គឺតម្រូវឲ្យ ភាគីម្ខាងទៀត ចាកចេញ ឯចំពោះរឿង ដែលចោទប្រកាន់ថា លោកបានបង្ខាំង មនុស្សខុសច្បាប់នោះ គឺពុំមានទេ គឺលោកប្រើសិទ្ធិ ក្នុងនាមម្ចាស់ទីតាំង តែប៉ុណ្ណោះ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.