សំណួរដែលពិបាកឆ្លើយ ចំពោះសំណង់ ដែលសាងសង់ លើដីសាធារណៈ របស់រដ្ឋ

ដោយ៖ ដែនសមុទ្រ

ទោះបីជាមាន ការបកស្រាយពី មន្ត្រីជំនាញភូមិបាល ក្រុងព្រះសីហនុ បញ្ជាក់ច្បាស់ៗថា ម្ចាស់សំណង់ ដែលសាងសង់លើ តំបន់ឆ្នេរអូរឈើទាល គឺមានប្លង់កម្មសិទ្ធ ដែលធ្វើការសាងសង់ឆ្លង ចូលទៅតំបន់សមុទ្រ នៅខ្វះ20សង់ទីម៉ែត្រ ស្មើនឹង2តឹក ឬមួយចង្អាមក្ដី ប៉ុន្តែមជ្ឈដ្ឋាន មួយចំនួនធំ នៅតែមានចម្ងល់ថា បើឆ្នេរអូរឈើទាល ត្រូវបានដាក់បញ្ចូល ជាតំបន់ទេសចរណ៍ ទៅហើយនោះ ក៏រដ្ឋអាចប្រើច្បាប់ អសាមិករណ៍ ដើម្បីលុបចោល ប្លង់កម្មសិទ្ធនោះបានដែរ ព្រោះវាប៉ះពាល់ ដល់សម្បត្តិ សាធារណៈរបស់រដ្ឋ ។

ផ្អែកតាមការបញ្ជាក់ ពីប្រវត្តិដីឆ្នេរឈើទាល ពីអ្នកនាំពាក្យសាលា ខេត្តព្រះសីហនុដែលបុគ្គលឯកជន សាងសង់របងជិត 300ម៉ែត្ររួចរាល់ហើយនេះ គឺមានប្រភពចេញពីដីដែលគ្រប់គ្រង ដោយអង្គភាព នគរបាលជើងទឹក ។ ក្រោយមករដ្ឋាភិបាល ធ្វើអនុប្រយោគលើដីរដ្ឋឲ្យក្លាយជា ដីឯកជនរបស់រដ្ឋ រួចធ្វើសម្បទាន ទៅឲ្យក្រុមហ៊ុន ឯកជនដោយ បានបន្តធ្វើ ប្លង់កាន់កាប់ជា លក្ខណៈឯកជន ។ មានការចោទសួរថា រដ្ឋធ្វើសម្បទាន ទៅឲ្យ​ឯកជនដែលស្ថិតនៅក្នុង តំបន់ទេសចរណ៍ គួរណាស់តែ ក្រុមហ៊ុនអាចមានសិទ្ធ វិនិយោគក្រោម ការចង្អុលបង្ហាញពី ក្រសួងទេសចរណ៍ មិនអាចធ្វើប្លង់យក ជាកម្មសិទ្ធលើដី សាធារណៈរបស់រដ្ឋ ឬឯកជនបានឡើយ ។

ការចោទសួរ ទាំងអស់ខាងលើនេះ វាគ្រាន់តែជាចម្ងល់ របស់សាធារណៈជន មួយចំនួនដែល គេហទំព័រកាសែតជាតិ មិនអាចធ្វើការបកស្រាយ ជូនបានឡើយ ព្រោះបើផ្អែកលើរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល គឺគេបានកំណត់ លើមាត់សមុទ្រ ទៅឆ្នេរមានប្រវែងប៉ុន្មានដែលអាចធ្វើ ​ប្លង់កម្មសិទ្ធ ឯកជនបាន ។ ម្យ៉ាងវិញទៀត ប្រមុខរាជរដ្ឋាភិបាល ក៏ធ្លាប់បានប្រកាសហើយ ពាក់ព័ន្ធនឹងដីឆ្នេរ រួមទាំងតំបន់ព្រៃកោងកាង ដែលជាជម្រកត្រីបន្តពូជ ទើបចេះតែឆ្ងល់ ហើយមិនអាចធ្វើការ បកស្រាយបាន បើនិយាយឲ្យវាស្រួល ស្ដាប់គឺអត់យល់ដឹងពីច្បាប់ទើប ខ្វះសមត្ថភាព ក្នុងការបកស្រាយ ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 8656 La Presse Nationale. All rights reserved. XHTML / CSS Valid.