លោកស្រី ភឹម សំភ័ស ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ ចេញដីកាកោះបំភ្លឺ ជុំវិញករណីឆបោក នឹងរំលោភលើ ទំនុកចិត្ត

ខេត្តព្រះសីហនុ៖ លោកស្រី ភឹម សំភ័ស អាយុ២៨ ត្រូវបានសាលាដំបូង ខេត្តព្រះសីហនុ ចេញដីកា កោះបំភ្លឺជុំវិញ ករណីឆបោក និងរំលោភលើ ទំនុកចិត្តលើកទី១ និងត្រៀមដីកាកោះ លើកទី២ ខណៈពេល ដែលលោកស្រី ខាងលើកំពុងតែ គេចវេសពុំបានចូលខ្លួន បំភ្លឺតាមដីកា របស់តុលាការ នេះបើយោង តាមការបញ្ជាក់ ពីលោក តាំង សំណាង ប្រធានការិយាល័យ ធៀន ភីង ។
ជុំវិញករណី ខាងលើនេះ លោកតាំង សំណាង ប្រធានការិយាល័យ ធៀន ភីង បានគូសបញ្ជាក់ បន្ថែមថា យោងតាមដីកាកោះ លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តព្រះសីហនុ បាន
អញ្ជើញឈ្មោះ ភឹម សំភ័ស ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ជាជនសង្ស័យ
លំនៅសព្វថ្ងៃ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឲ្យចូល ទៅកាន់ អយ្យការអម សាលាដំបូង ខេត្តព្រះសីហនុ (បន្ទប់ ក ជាន់ទី ៣) (ផ្លូវ RCI ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ) នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៥ និង ៣០នាទីរសៀល ដើម្បីឆ្លើយបំភ្លឺ ពីដំណើររឿង ពាក្យបណ្តឹង ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ របស់មេធាវី ឈុន ជ្រា តំណាងឱ្យ ដើមបណ្តឹងឈ្មោះ តាំង សឹងលាំង (TANG SHENG LIANG) ប្តឹងលើឈ្មោះ ភឹម សំភ័ស ករណី ឆបោក និងរំលោភលើ ទំនុកចិត្ត ប្រព្រឹត្តនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ ប៉ុន្តែសមីជនស្ត្រី ខាងលើពុំបាន ចូលខ្លួនមកតាម ការកំណត់របស់ តុលាការឡើយ។ប្រភពដដែល បានបញ្ជាក់ថា មូលហេតុដែល ឈានដល់ការប្ដឹងផ្ដល់ រហូតតុលាការ ចេញដីកាបំភ្លឺនេះ ក៏ដោយសាស្ត្រី ខាងលើគឺបាន ធ្វើសកម្មភាពឆបោក ទៅលើភាគី ជនជាតិចិន ដែលមានឈ្មោះ ដូចក្នុងបណ្ដឹង ខាងលើ ដោយស្ត្រីជា ជនសង្ស័យបាន ជួលរថយន្តពីក្រុមហ៊ុន ហើយបានយក មកលក់ឲ្ យជនជាតិចិន ហើយត្រូវបានម្ចាស់ក្រុមហ៊ុនជួលរថយន្តដឹង ក៏ប្តឹងសមត្ថកិច្ចឲ្យ ចាប់ជនជាតិចិន ដែលជាជនរងគ្រោះ នោះតែម្តង ក្រោយមកស្ត្រី ខាងលើក៏បាន ចេញមកធ្វើការ ដោះស្រាយដោយ សន្យាថា នឹងសងប្រាក់ថ្លៃ លក់រថយន្តវិញ ទៅតាមដំណាក់កាល ប៉ុន្តែស្ត្រី ឆបោកខាងលើ មិនបានធ្វើ តាមកិច្ចសន្យា នោះទេ តែងតែបាន គេចវេស ដោយពុំបាន ចូលខ្លួនធ្វើការ ដោះស្រាយ តាមកិច្ចសន្យា ទើបភាគី ជនជាតិចិន បានដាក់បណ្ដឹង ទៅតុលាការ ហើយតុលាការ ចេញដីកាកោះ ឲ្យស្ត្រីឆបោក ខាងលើមកបំភ្លឺ ប៉ុន្តែស្ត្រីនោះ នៅតែមិនបាន ចូលខ្លួនដដែល ដូចនេះ ក្នុងនាមលោក ជាតំណាងភាគី ជនជាតិចិន សូមអំពាវនាវ ដល់ស្ត្រីឈ្មោះ ភឹម សំភ័ស សូមចូលខ្លួន មកដោះស្រាយ នៅមុខតុលាការ ជាបន្ទាន់ បើពុំដូច្នោះទេ យើងនឹងអនុវត្ តនីតិវិធីច្បាប់បន្ត ។ ជាពិសេស បើបងប្អូន សាច់ញាតិ ជាមួយស្ត្រី ដែលមានឈ្មោះ ខាងលើ សូមផ្ដល់ ដំណឹងដល់រូបគាត់ ឲ្យចូលខ្លួនមក កាន់តុលាការ ដើម្បីដោះស្រាយ តាមផ្លូវច្បាប់ បើពុំដូចនោះទេ នឹងអាចឈាន ទៅដល់ការឃាត់ខ្លួន ជាក់ជាពុំខាន ។

កំឡុងខែវិច្ឆិកា ឆ្នាំ២០២២ សារព័ត៌មានចិន ​ប្រចាំប្រទេសកម្ពុជា បានធ្វើការផ្សព្វផ្សាយ ជុំវិញករណី លោកស្រី ភឹម សំភ័ស ឲ្យចូលខ្លួន មកដោះស្រាយ ករណីឆបោក លើជនជាតិចិន ជាច្រើនរូប ក្នុងនោះដែរ ក៏មានប្រជាពលរដ្ឋខ្មែរ រួមទាំងជនជាតិចិន ជាច្រើននាក់ បានចូលទៅ comment ថាខ្លួនក៏ធ្លាប់ ត្រូវបាន ឈ្មោះ ភឹម សំភ័ស នេះឆបោកដែរ ប៉ុន្តែដោយខ្លួន ពុំមានឯកសារ គ្រប់គ្រាន់ ទើបមិនអាច ធ្វើការដាក់ពាក្យបណ្ដឹង​ ទៅតុលាការបាន ។

សកម្មភាព របស់ស្ត្រីឈ្មោះ ភឹម សំភ័ស ដែលតែងតែឆបោក លើជនជាតិចិន ជាច្រើនករណី ខាងលើនេះ ត្រូវបានតុលាការ ចេញដីកាដោះ ឲ្យចូលខ្លួនមក បំភ្លឺជាបន្តបន្ទាប់ ប៉ុន្តែស្ត្រីរូបនេះ នៅតែបន្ត គេចវេស មិនព្រមចូល មកដោះស្រាយតាម ផ្លូវច្បាប់សោះ ។ ក្នុងករណី ដែលលោកស្រី ភឹម សំភ័ស នៅតែបន្ត ការគេចវេស បែបនេះ សាលាដំបូង ខេត្តព្រះសីហនុ និងឈានដល់ ការចាប់ឃាត់ខ្លួន តែងម្ដង ៕

ដោយៈ ដែន សមុទ្រ

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.