បើចង់បានយុត្តិធម៌ ដូចជីវិតនិង កីឡាផ្សាយមែន លោកអ៊ុំ គ្រៀន គួរដើរចូលគុក

          ដោយ រ៉ាយភុន ៖ លោកអ៊ុំ គ្រៀនហៅត្រេន និងភរិយាដែលស្វែងរក កិច្ចអន្តរាគមន៍តាម ប្រពន្ធ័ផ្សព្វផ្សាយជីវិត និងកីឡា ហើយបានបកស្រាយពី សាវតាអ្នកប្ដឹងគួរឲ្យ មហាសង្វេគពេកពន់ក្រៃលែង ដែលព័ត៌មានជីវិតនិងកីឡា យកមកធ្វើការបកស្រាយ ដោយប្រដូចទៅនឹងពាក្យ ចាស់មួយឃ្លាទូន្មានព្រានប្រដៅថា ឈើកោងវល្លិ៍ពទ្ធ័ មនុស្សខ្ចាត់ព្រាត់ កុំឲ្យយកខ្លួនបៀត ។​ ដោយបានស្ដាប់ការ រៀបរាប់ពីជីវិតនិងកីឡា ធ្វើឲ្យជនរងគ្រោះឈ្មោះ ម៉ាង ឆេង និងលោក តាំង ហេង យកវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនៈវត្ថុ ដែលចុះហត្ថលេខា ដោយប្រធានមន្ទីរៀបចំ ដែនដីនគរូបនីយកម្មនិង សូរិយោដីលេខ 15060501 x 1302 ជាកម្មសិទ្ធរបស់ឈ្មោះ តាំង ហេង និងមួយទៀតដែលខាងចុងមានលេខ 1301 ជាកម្មសិទ្ធរបស់ឈ្មោះ ម៉ាង ឆេង ។

          បើនិយាយពីសាវតាវិញ លោកម៉ាង ឆេង បានបញ្ជាក់ថានៅអំឡុងឆ្នាំ២០០៩​ គាត់បានមកធ្វើជា កម្មករស៊ីឈ្នួលកាប់ឈើប្រណិត ឲ្យលោកអ៊ុំ គ្រៀន ដឹកយកទៅលក់ដល់ខេត្តកោះកុង ។ ពេលធ្វើកម្មករនៅផ្ទះអ៊ុំ គ្រៀន ខ្ញុំក៏បានឆ្លៀតកាប់រៀនយកដី ទើបមានការទទួលស្គាល់ពីអាជ្ញាធរ ភូមិ ឃុំ រួចដាក់ពាក្យសុំប្លង់កាន់កាប់ រហូតដល់ឆ្នាំ២០១៣ ទើបមន្ទីរចេញវិញ្ញាបនបត្រឲ្យ ។

          គួបញ្ជាក់ថា នៅពេលដែល​ មន្ត្រីជំនាញចុះវាស់វែងគឺ ចុះបានតែក្បាលដីខាងមុខប៉ុណ្ណោះ ចំណែកដីនៅខាងក្រោយប្លង់ គឺម្ចាស់ដីបន្តធ្វើទៅ ។ បើផ្អែកលើការអះអាងនិង ឯកសារ របស់លោកអ៊ុំ គ្រៀន និងភរិយា ថាយកគាត់មកចិញ្ចឹមតាំងពីតូច គឺជារឿងមិនពិតនោះទេ ព្រោះនៅធ្វើកម្មករឲ្យគាត់ រហូតដល់ឆ្នាំ២០០៨ខ្ញុំក៏បាន ចូលធ្វើជាទាហាន ។ ចំណែកប្រវត្តិលោកអុំគៀន តាមការផ្សព្វផ្សាយយ៉ាងមហាកម្សត់របស់ប្រព័ន្ធផ្សាយជីវិត និងកីឡាសូមឲ្យទៅសួរនាំប្រជាពលរដ្ឋនៅក្នុងឃុំថ្មដាទៅដឹងហើយ ។

          ជួបជាមួយប្រជាពលរដ្ឋរស់នៅក្នុងភូមិមិត្តភាពបានបញ្ជាក់ទាំងបបូរមាត់ពេបថាវាលូនកាត់គ្រាប់ស្អី! គឺយកគ្រាប់មកកែច្នៃខុសបច្ចេកទេសដើម្បីបោកយកត្រីទើបធ្វើឲ្យរងរបួសបែបហ្នឹង ។ ចំណែកជើងគាត់ដែលពិការគឺដឹកឈើគ្រញូងទៅលក់នៅកោះកុងក្រឡាប់ឡានទើបធ្វើឲ្យពិការបែបហ្នឹងព្រោះសកម្មភាពលោកអ៊ុំគ្រៀនគឺបំផ្លាញជាតិមិនមែនបម្រើជាតិដូចព័ត៌មានស្អីនោះវាចុះផ្សាយដែលមិនត្រឹមតែបំពុលសង្គមនោះទេ គឺថែមទាំងបំពុលថ្នាក់ដឹកនាំប្រទេស​ថែមទៀតផង​។

          លោកម៉ាង ឆេងដែលបញ្ជាក់ថាដីគាត់ទើបកាន់កាប់នៅឆ្នាំ២០០៨ ហេតុអ្វីក៏គាត់មានលិខិតកាន់កាប់ដីធ្លីតាំងពីឆ្នាំ២០០០ ហើយដាក់ព្រំដីជាប់នឹងខ្ញុំរួមទាំងឈ្មោះតាំង ហេង ថែមទៀតនោះ ។ បើចង់បានយុត្តិធម៌ដូចការចង់បាន របស់ព័ត៌មាន ជីវិត និងកីឡា មែនសូមពិនិត្យក្បាលបញ្ជីប្រចាំឆ្នាំរបស់ឃុំថ្មដាទៅរក្សាទុកនៅសាលាស្រុក នោះនឹងដឹងការពិតហើយ​។ ម្យ៉ាងវិញទៀត កន្ទុយដីខ្ញុំនិងឈ្មោះតាំង ហេង ត្រូវលោក អ៊ុំ គ្រៀន យកទៅលក់ និងដាក់ឈ្មោះកូនអាយុ២ឆ្នាំ រួមទាំងប្អូនគាត់ កាលពីឆ្នាំ២០១៥ អាជ្ញាធរឃុំបានមកហាមឃាត់ម្ដងរួចមកហើយ បន្ទាប់ពីពួកខ្ញុំប្ដឹង ។ ដើម្បីឲ្យមហាជន និងថ្នាក់ដឹកនាំ ជ្រាបកាន់តែច្បាស់ សូមស្ដាប់កំពូលព័ត៌មានដែលមានទម្លាប់ រៀបរាប់តែម្ខាងយកមកអធិប្បាយ ដូចខាងក្រោម ។ ព្រោះបើមានមនុស្សចិត្តល្អ ដូចការរៀបរាប់របស់ ជីវិត និងកីឡា ប្រហែលភ្នាក់ងារគាត់ក៏សុំ អ៊ុំ គ្រៀន ជ្រកកោនដែរ​ លើកលែងតែបាន សំណែនមិនតិចទេទើបប្រឹងបរិយាយទាំងបិទភ្នែកបែបហ្នឹងទាន។

 

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.