កម្មករប្រមូលសំរាម ក្រុងព្រះសីហនុ ត្អូ្ញញត្អែពី ការផ្គត់ផ្គង់ស្រោមដៃ

កម្មករប្រមូលសំរាម ក្រុងព្រះសីហនុ ត្អូ្ញញត្អែពី ការផ្គត់ផ្គង់ស្រោមដៃ

ដោយ៖ កែវ សុខ

កំពុងបំពេញ ការងារនៅតាមឆ្នេសមុទ្រ កម្មករប្រមូលសំរាមស្ត្រីម្នាក់ បានរៀបរាប់ពីផលលំបាក ក្នុងការទទួលបាន ដើម្បីការពារ សុខភាពប្រមូលសំរាម ។ អ្នកស្រីបានត្អូ្ញញត្អែថា ស្រោមដៃមួយគូ គឺត្រូវប្រើរហូតដល់៥ ទៅ៦ខែ ទើបមានសិទ្ធទៅ ស្នើសុំម្ដងទៀត ។ នៅពេលទៅសុំបើក ស្រោមដៃម្ដងៗ ពិបាកណាស់ គឺទៅពីរឬបីដង ទើបមន្ត្រីក្រុងបើកឲ្យមួយគូ ដូចឃើញក្នុងដៃគាត់ស្រាប់ គឺស្រោមដៃកំពុងពាក់ចាស់ហើយរហែកទៀត ព្រោះនៅមិនទាន់ ដល់ពេលបើកផង ។

សង្ឃឹមថាព័ត៌មាននេះ នឹងឆ្លុះបញ្ចាំងឲ្យ អាជ្ញាធរខេត្ត ទេសចរណ៍ និងប្រភពពាណិជ្ជកម្ម ដ៏ធំនៅកម្ពុជា ទទួលយកនូវ សំណូមពរកម្មករ ប្រមូលសំរាម ដើម្បីទទួលបាន ការយកចិត្តទុកដាក់ ក្នុងការអនុវត្តការងារ ប្រមូលសំរាម ឲ្យកាន់តែមាន ភាពល្អប្រសើរ ។ កន្លងទៅថ្មីៗនេះ ក្រោមការដឹកនាំ ជាគំរូរបស់ ឯកឧត្ដមគួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏ធ្លាប់បានចុះធ្វើ សកម្មភាពដោយផ្ទាល់ ដើម្បីប្រមូលសំរាម ក្នុងក្រុងផងដែរ ។ ឬមួយថា ក្រុមកម្មករប្រមូលសំរាម ត្រូវបានក្រុមមន្ត្រី ធ្វើការរើសអើង ទើបបង្កើតឲ្យមាន ភាពតឹងតែងក្នុងការផ្ដល់ ស្រោមដៃជូន ពួកគាត់បែបហ្នឹង ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.