ស្ទាក់ចាប់ រថយន្ដដឹកឈើ ពីរគ្រឿង រាយការណ៍ជូន កងរាជអាវុធហត្ថ ស្រុកព្រែកប្រសព្វ

ដោយៈ សឿន ចិន

រថយន្តសាំយ៉ុងកែច្នៃ ផ្នែកខាងក្រោយ ពីរគ្រឿងដឹកឈើចេញពី តំបន់ព្រៃឡង់ ចេញតាមផ្លូវ តេ៥ដុំ ឆ្លងចូលផ្លូវ ក្រងសាប ឆ្លងចូល ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានអ្នកសារព័ត៌មាន​ជាច្រើនអង្គភាព ស្ទាក់ចាប់​​ រួ​​ចរាយការណ៍ ជូនកងរាជអាវុធហត្ថ ស្រុកព្រែកប្រសព្វ ដឹកនាំកម្លាំងបង្ក្រាប យកទៅរក្សាទុក នៅស្នាក់ការ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោងជាង៤ល្ងាច ។ ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ប្រភេទឈើអារ ដែលដឹកតាមឡាន សាំយ៉ុងកែច្នៃ ទាំងពីរគ្រឿងគឺជាឈើ ដែលអាររួចនៅក្នុង តំបន់ព្រៃឡង់ ហើយក្នុងមួយ រថយន្តសាំយ៉ុងគឺ អាចផ្ទុកឈើបានមិនតិច ជាង១០ម៉ែត្រគូប នោះឡើយ ។

តាមការឲ្យដឹងបន្ថែម ពីប្រជាពលរដ្ ឋមេក្លោងដឹកឈើ តាមឡាន សាំយ៉ុង ទាំងពីរគ្រឿងនោះ គឺឈ្មោះធា ដែលគេដឹងថា មានជាប់សាច់ញាតិ ជាមួយចៅហ្វាយ ខេត្តក្រចេះ ថែមទៀតផង ។ ដោយសារមាន ខ្នងបង្អែកធំនេះហើយ ទើបរថយន្តលោកធា អាចដឹកឈើ ចេញពីព្រៃឡង់ទាំងថ្ងៃរហូតឆ្លង កាត់ស្រុកជាច្រើនដោ យពុំឃើញ មានកម្លាំងជំនាញ និងសមត្ថកិច្ចឃាត់ ចាប់ម្ដងណាឡើយ ។

អាចនិយាយបានថា ជាសំណាងអាក្រក់ របស់មេឈ្មួញ ដឹកឈើ ឈ្មោះធា ដែលមានខ្នងបង្អែកធំ នៅខេត្តក្រចេះ ស្របពេល អ្នកសារព័ត៌មាន ជាច្រើន អង្គភាពបានចុះស្ទាក់ចាប់ រួចរាយការណ៍ជូន កម្លាំង កងរាជអាវុធហត្ថ ស្រុកព្រែកប្រសព្វ កុំអីឈើ ដែលដឹកចេញ ពីដែនអភិរក្ស ព្រៃឡង់ អាចដឹក ឆ្លងកាត់តាម ខេត្តកំពង់ចាម ចូលដល់ស្រុកយួន បាត់ទៅហើយ ។ ទោះជាមាន កិច្ចសហការ ពីកម្លាំងកងរាជអាវុធហត្ថស្រុកក្ដី អង្គភាព គេហទំព័រ កាសែតជាតិ សូមផ្ដាំផ្ញើទៅកាន់ភ្នាក់ងារ ចុះយកព័ត៌មាន មេត្តាមាន ការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះមេឈ្មួញឈើ ដែលមាន ខ្នងបង្អែក ដូចលោកធា គឺងាយនឹងរងគ្រោះ ក្នុងការចុះបំពេញ បេសកកម្មខ្លាំងណាស់ ។

        មិនមែនជារឿងចៃដន្យឡើយ ស្របពេលដែល មេឈ្មួញដឹកឈើទាំងថ្ងៃ ឆ្លងកាត់ ស្រុកជាច្រើន បានដោយគ្មានមន្ត្រីជំនាញ និងសមត្ថកិច្ច ហ៊ានបង្ក្រាប ។ ទោះបីថា ឡានបទល្មើស ដឹកឈើទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ ថស្រុកព្រែកប្រសព្វ ចាប់ក៏ពិតមែន តែយកទៅទុកនៅ ស្នាក់ការកងរាជអាវុធហត្ថ មិនមែនទីតាំងរដ្ឋបាល ព្រៃឈើ ដែលមានជំនាញនោះឡើយ ដែលជាហេតុធ្វើឲ្យ មានការសង្ស័យ នូវភាពមិនច្បាស់លាស់ នៅឡើយ ព្រោះឈ្មួញឈើ ក៏មានខ្នងបង្អែក មិនធម្មតានោះទេ ៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 8655 La Presse Nationale. All rights reserved. XHTML / CSS Valid.