ប្រជាពល​រដ្ឋស្រុក​សំរោង​ត្រៀម​ធ្វើ បាតុកម្ម​ប្រឆាំង​ឡាន​ដឹកខ្សាច់​ចេញ​ពីស្ទឹង​ស្លាគូរ

ប្រជាពល​រដ្ឋស្រុក​សំរោង​ត្រៀម​ធ្វើ បាតុកម្ម​ប្រឆាំង​ឡាន​ដឹកខ្សាច់​ចេញ​ពីស្ទឹង​ស្លាគូរ

ដោយ ៖ បួន វ៉ាន់
ផ្លូវលំមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ ២ មកកាន់ផ្លូវជាតិលេខ ៣ កាត់តាមភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ កំពុងរងការខូចខាត ពិបាកក្នុង ការធ្វើដំណើរ ដែលជាហេតុ ធ្វើ ឱ្យប្រជាពលរដ្ឋរាប់រយគ្រួសារ កើតទុក្ខ មិនសុខចិត្ត ចំពោះឡាន ដឹកខ្សាច់ចេញពីស្ទឹងស្លាគូរបង្កឱ្យខូចផ្លូវ ។ ដូចឃើញក្នុងរូប ភាពនេះស្រាប់តាមការអះអាង របស់ប្រជាពលរដ្ឋ ក្នុងឃុំបឹង ត្រាញ់បានបញ្ជាក់ឱ្យដឹងថា  ពួកគាត់និងប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅសាលាស្រុកសំរោង ដើម្បីឱ្យអាជ្ញាធរមូលដ្ឋាន ធ្វើការទប់ ស្កាត់បញ្ឈប់ឡានដឹកខ្សាច់ជាបន្ទាន់ ព្រោះផ្លូវលំមិន អាចធានា ដល់ការ ដឹកជញ្ជូនខ្នាតធំបែបនេះបានឡើយ ។

ចំណែកគុណវិបត្តិដែល  ផ្តើមចេញពីការបូមខ្សាច់បែប អនាធិបតេយ្យនៅស្ទឹងស្លាគូរ វិញត្រូវបានប្រជាពលរដ្ឋធ្វើ ការអះ អាងថា ដីស្រែពួកគាត់មួយ  ចំនួនត្រូវបាក់ស្រុតចូលក្នុងស្ទឹង ដោយសារការបូមខ្សាច់នេះតែម្តង ។ ម៉្យាងវិញ ទៀត ចរន្ត ទឹកនៅស្ទឹងស្លាគូ ត្រូវបានជន់លិចនៅកន្លែងមួយចំនួន បង្កឱ្យខូចដំណាំស្រូវប្រជាពលរដ្ឋនិងតំបន់មួយ ចំនួនត្រូវខ្វះ ខាត ទឹកដោយសារតែការទប់ទំនប់នៅលើការដ្ឋានបូមខ្សាច់ ។

ករណីបង្កើតឱ្យមានភាពអនាធិបតេយ្យក្នុងអាជីវកម្មបូមខ្សាច់ក្នុងស្ទឹងស្លាគូ ដែលបង្កឱ្យប៉ះពាល់ផលដំណាំនិងដី ស្រែ ប្រជាពលរដ្ឋ រួមទាំងបំផ្លាញផ្លូវលំបង្កការលំបាក ក្នុងការធ្វើដំណើរដល់ប្រជាពលរដ្ឋអាចផ្តើមចេញពីការឃុប ឃិត ពី មន្ត្រីជំនាញការិយាល័យឧស្សាហកម្ម រ៉ែ និងថាមពលស្រុកសំរោង ដែលមានការទំនាក់ទំនងជិតស្និទ្ធពីប្រធាន មន្ទីរ ឧស្សាហកម្ម រ៉ែ និងថាមពលខេត្តតាកែវថែមទៀតផង ។ ដោយមានអំពើឃុបឃិតពុករលួយជាប្រព័ន្ធអត់បាន សិក្សា ស្វែងយល់ពីទំហំនៃផលប៉ះពាល់ធ្ងន់ធ្ងរ ទៅលើបរិស្ថាននិងរចនាសម្ព័ន្ធផ្លូវនេះហើយ ទើបធ្វើឱ្យកើតមាន បញ្ហា ដល់ ប្រជាពលរដ្ឋថា នឹងអាចធ្វើបាតុកម្មនៅសាលាស្រុកសំរោង ដើម្បីទាមទារឱ្យមានការបញ្ឈប់ការងារបូមខ្សាច់នៅ ស្ទឹង ស្លាគូតែម្តង ទើបអាចបញ្ចប់ផលប៉ះពាល់មកលើប្រជាពលរដ្ឋបាន ។

ជាក់ស្តែងសម្លេងឆ្នោតនៅក្នុងអាណត្តិទី ៥ ក្នុងស្រុកសំរោង ខេត្តតាកែវ បញ្ជាក់ឱ្យឃើញថាចំណាត់ការអាជ្ញាធរ មូល ដ្ឋានដែលមិនបានស្វែងយល់ពីទុក្ខលំបាកប្រជាពលរដ្ឋ គឺជាភស្តុតាងស្រាប់ដែលតម្រូវឱ្យរាជរដ្ឋាភិបាលថ្មីត្រូវតែ ហ៊ានរិះគន់ក្នុងការកែទម្រង់ស៊ីជម្រៅ  ទើបអាចស្តារបាននូវប្រជាប្រិយភាពក្នុងអាណត្តិ៥ឆ្នាំខាងមុខបាន ។ ពុំនោះទេ បើនៅតែបន្តប្រមាថឆន្ទៈរាស្ត្រនោះ អាណត្តិទី ៦ ក្នុងរយៈកាល ៥ ឆ្នាំទៀត អាចមានភាពធ្ងន់ធ្ងរជាងនេះទៀត ព្រោះ ប្រជាពលរដ្ឋត្រូវការអ្នកដឹកនាំដែលស្គាល់ ពីទុក្ខលំបាករាស្ត្រដែលស្តែងឱ្យ ឃើញតាមរយៈសន្លឹកឆោត ៥ ឆ្នាំម្តង ៕

Filed in: ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.