កិច្ចប្រជុំវគ្គបណ្ដុះបណ្ដាល ការពារជាតិក្រោម អធិបតីភាពឯកឧត្ដម គួច ចំរើន

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ និងដកបទពិសោធន៍ការងារដឹកនាំគណៈបញ្ជាការឯកភាព និងការងារគ្រប់គ្រងរដ្ឋបាលខេត្តព្រះសីហនុ របស់និស្សិតវគ្គបណ្តុះបណ្តាលការពារជាតិ ជំនាន់ទី១៦ នៃសាកលវិទ្យាល័យការពារជាតិ ក្រោមអញ្ជើញជាគណៈអធិបតីឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាល ខេត្តព្រះសីហនុ និងលោកឧត្តមសេនីយឯក យិន ឆៃលី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យការពារជាតិ និងជានាយកមហាវិទ្យាល័យការពារជាតិ ដោយក្នុងនោះក៏មានការចូលរួមពីលោកនាយកយរដ្ឋបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ លោកស្នងការរង និងនាយទាហានយោធាចារ្យ ព្រមទាំងនិស្សិត នៃសាកលវិទ្យាល័យការពារជាតិ។

 

ឆ្លៀតក្នុងឱកាសនោះលោកឧត្ដមសេនីយឯក យិន ឆៃលី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យការពារជាតិ បានប្រគល់លិខិតថ្លែងអំណរគុណជូនឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ហើយលោកឧត្ដមសេនីយឯក បានមានប្រសាសន៍បន្តទៀតថា មហាវិទ្យាល័យការពារជាតិ នៃសាកលវិទ្យាល័យការពារជាតិ គឺជាគ្រឹះស្ថានឧត្តមសិក្សាធំជាងគេបង្អស់របស់ក្រសួងការពារជាតិ ដែលបាននឹងកំពុងដំណើការបណ្តុះបណ្តាលនិស្សិតមានសន្ទស្សលើសលុប ដោយបងប្អូនចង់ចេះចង់ដឹងជំនាញវិទ្យាសាស្ត្រយោធា ជាប្រភពបន្តវេណជំនាន់ទី២ ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី នាពេលអនាគតក្នុងគោលដៅសំខាន់ចំនួន២៖

១.ជាថ្នាលបណ្តុះបណ្តាលធនធាមមនុស្ស នៃ(ខេមរៈភូមិន្ទ)ក្នុងវិស័យការពារជាតិកសាងជាប្រភពបន្តវេន។

២.ជាមជ្ឈមណ្ឌលតម្រង់ទិសលើគោលជំហរទស្សនៈនយោបាយការពារជាតិ ចំទិសស្របតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី កងទ័ពជាខឿនការពារជាតិរបស់ប្រជាជន គឺបណ្តុះឱ្យក្លាយជាកងទ័ពម្នាក់ៗមានសម្ថតភាពដឹកនាំបំពេញភារកិច្ចការពារជាតិ រក្សា

សន្តិសុខ សន្តិភាពប្រឆាំងដាច់ខាតចលនាឧទ្ទាម បដិវត្តន៍ព៌ណ ដែលមានចរិតប៉ន់ប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងឱ្យក្លាយជាកម្លាំងពិតមួយដែលគោរពជឿជាក់ស្មោះត្រង់ដាច់ខាតការពាររាជរដ្ឋាភិបាលដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបេក្ខភាពឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត។

 

នាឱកាសនោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍បង្ហាញអំពីសក្ដានុពល និងការងារក្របខ័ណ្ឌគណៈបញ្ជាការឯកភាពខេត្ត ដោយក្នុងនោះខេត្តព្រះសីហនុមានឆ្នេរ កោះចំនួន៣០ ថ្មដុះ ២កន្លែង និងថ្មប៉ប្រេះទឹក ៥កន្លែង ហើយតួនាទីរបស់គណៈបញ្ជាការឯកភាពខេត្ត ដែលមានស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ កងទ័ពជើងទឹក វរៈនគរបាលការពារព្រំដែនទឹកដែលជាសេនាធិការឱ្យគណៈបញ្ជាកាឯកភាពខេត្ត ក្នុងប្រតិបត្តិការរួមគ្នារៀបចំផែនការ ដោះស្រាយតាមស្ថានភាពជាក់ស្តែង ហើយក៏បានធ្វើប្រជុំរៀបចំផែនការការការពារប្រតិភូជាតិ អន្តរជាតិ និងរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដោយថ្មីៗនេះវរៈអន្តរាគមន៍នគរបាលព្រំដែនទឹកបានជួយសង្គ្រោះជនរងគ្រោះលិចទូកនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ កាលពីខែកញ្ញាកន្លងមក នេះជាក្របខ័ណ្ឌគណៈឯកភាពខេត្តបានរួមគ្នាធ្វើការដោះស្រាយបានទាន់ពេលវេលា។

 

ដោយក្នុងនោះឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ផ្តើមចេញពីការអភិវឌ្ឍខេត្តព្រះសីហនុ ដោយមានអគារធំស្កឹមស្កៃជាច្រើនដែលរាជរដ្ឋាភិបាលបានដកកញ្ចប់ថវិកាសន្សំរបស់ជាតិ ១០០លានដុល្លា និងគោលនយោបាយ(ស្លឹកត្នោតខ្ចប់ស្កត្នោត)ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុមានដូចជា ផ្លូវ៣៧ខ្សែ បន្ទប់ទឹកសាធារណៈ លំហរឆ្នេរសាធារណៈ ការដាំដើមឈើនៅអមសងខាងផ្លូវក្នុងក្រុង និងមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ ព្រមទាំងសក្តានុពលតំបន់ឆ្នេរជាច្រើនផ្សេងទៀត។

 

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលបង្កើតក្រុមប្រឹក្សារៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ និងបង្កើតគណៈកម្មាធិការអន្តរក្រសួង២ រៀបចំធ្វើផែនការមេ ដោយបានសហការជាមួយវិទ្យាស្ថានស៊ិនជិន(ប្រទេសចិន)រៀបចំផែនការមេខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចមួយសំខាន់ប្រកបដោយចិរភាព ដែលមានសោភ័ណភាព អនាម័យ បរិស្ថាន ទន្ទឹមនោះយើងត្រូវរួមគ្នាប្រមូលព័ត៌មាន ដើម្បីរៀបចំខេត្តព្រះសីហនុផ្តោតលើសក្តានុពលដែលមានស្រាប់ដូចជា កំពង់ផែទឹកជ្រៅ រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយអង្គការ JICA ជប៉ុន សាងសង់កំពង់ផែជំហាន ទី១ និងទី២ ត្រូវបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខ និងឈានទៅការអភិវឌ្ឍជំហាន ទី៣ (២០២៥-២០២៨)មានជម្រៅទឹករហូត ១៦.៥០ម៉ែត្រ អាចឱ្យនាវា ៩៧ ភាគរយ ធ្វើចរាចរណ៍នៅលើពិភពលោកចូលចតបានធ្វើឱ្យតម្លៃដឹកជញ្ជូនតាមផ្លូវទឹកមានតម្លៃចុះថោក។ អាកាសយានដ្ឋានអន្តរជាតិធ្វើការអភិវឌ្ឍពង្រីកផ្លូវរត់ ៣៤០០ម៉ែត្រ  និងជំរុញការសាងសង់ស្ថានីយចេញដំណើរ។ ផ្លូវល្បឿនលឿន ភ្នំពេញ ខេត្តព្រះសីហនុ បើកប្រើប្រាស់បណ្តោះអាសន្នរយៈពេលមួយខែ។ តាមការចង្អុលបង្ហាញរបស់សម្តេចតេជោ និងគណៈកម្មការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ធ្វើឱ្យខេត្តព្រះសីហនុប្រែមុខមាត់ថ្មីបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គម។ នៅចុងឆ្នាំនេះខេត្តព្រះសីហនុទទួលរៀបចំព្រឹត្តិការណ៍ជាច្រើនមានដូចជា បុណ្យសមុទ្រ​​​​ ។

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 8655 La Presse Nationale. All rights reserved. XHTML / CSS Valid.