អំពើពុករលួយក្រោម អំណាចមេគយត្រពាំងផ្លុង មិនពិបាកស្វែងរក ភស្ដុតាងទេ បើពិតជាមាន ឆន្ទៈលុបបំបាត់

អំពើពុករលួយក្រោម អំណាចមេគយត្រពាំងផ្លុង មិនពិបាកស្វែងរក ភស្ដុតាងទេ បើពិតជាមាន ឆន្ទៈលុបបំបាត់

អង្គភាពប្រឆាំងអំពើពុករលួយ គឺជាសេនាធិការរបស់ ប្រមុខរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការប្រើ តួនាទីនិង អំណាចមន្ត្រីដើម្បី បំបាត់អំពើពុករលួយ ឲ្យមានប្រសិទ្ធភាព ។ ក្នុងន័យរក្សា ប្រាក់ចំណូលជាតិ ដើម្បីធានាដល់ការ ចំណាយរបស់រដ្ឋ ។

ស្ថិតក្នុងអំណាចលោក ប៉ែន កុសល ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារ អន្តរជាតិត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រាល់ផលិតផលកសិកម្ម ដែលដឹកតាមម៉ូតូ រហូតដល់ឡានខ្នាតតូច ដូចជាគ្រាប់ស្វាយចន្ទី ស្វាយ រួមទាំងផលិតផលផ្សេងទៀត គឺតម្រូវឲ្យចុះបង់លុយឲ្យគយ តាមចំនួនដឹកតិចឬច្រើន ដោយពុំមានចេញ វិក័្កយបត្រអ្វីទាំងអស់ ។ ចំណែកការដឹកជញ្ជូន អីវ៉ាន់ចាប់ហួយ រួមទាំងត្រីសាច់ បន្លែផ្លែឈើ ចូលពីវៀតណាមមកកាន់ ដីខ្មែរភាគច្រើន គ្មានវិក្ក័យបត្រផងដែរ ដោយគ្រាន់តែបង់លុយ​ ឲ្យក្រុមគយនិង នគរបាលប្រចាំច្រកតែប៉ុណ្ណោះ ។

រាល់អំពើពុករលួយយកលុយ អត់ចេញវិញវិក្ក័យបត្រ របស់លោក ប៉ែន កុសល នៅច្រកអន្តរជាតិត្រពាំងផ្លុង បើពិតជាអង្គភាពប្រឆាំង អំពើពុករលួយចង់ លុបបំបាត់ឲ្យស្របតាម គោលនយោបាយរបស់ ប្រមុខរាជរដ្ឋាភិបាល គឺមិនពិបាកនោះទេ ។ បានជាថាមិនពិបាកព្រោះ ឡានម៉ូតូដឹកទំនិញចេញចូល ខ្នាតតូចភាគច្រើនគឺ អត់ទទួលបានវិក្ក័យបត្រឡើយ ។

ចំណែកការដឹកទំនិញ តាមរថយន្តធំៗវិញ រួមទាំងអីវ៉ាន់ក្នុងក្រុមហ៊ុនផង គឺគយគាត់ចេញវិក្ក័យបត្រឲ្យ ដោយគ្រាន់តែបង់ 30ទៅ40ភាគរយតែប៉ុណ្ណោះ ប៉ុន្តែត្រូវបង់លុយក្រោមតុ ឲ្យគយបន្ថែមទៀត ។ ការធ្វើបែបនេះរាល់ទំនិញ ដែលដឹកតាមរថយន្តធំៗ គឺត្រូវបន្តបង់លុយឲ្យគយចល័ត រួមទាំងគយខេត្តដែល ដឹកឆ្លងកាត់បន្តទៀត ព្រោះបើតាមការអះអាង របស់ម្ចាស់ឡានដឹកទំនិញ ទោះក្នុងវិក្ក័យបត្រនៅច្រកទ្វារ អន្តរជាតិមិនគ្រប់ក្ដី កុំឲ្យតែមិនបង់សោះគឺ គយចល័តនិង គយតាមខេត្តគេដឹង និងតម្រូវឲ្យបង់លុយក្រោមតុ រហូតដឹកដល់កន្លែងស្តុបទំនិញតែម្ដង ។

ដោយប្រើអំពើពុករលួយចេញ ពីច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ក្រោមអំណាចលោក ប៉ែន កុសល បែបហ្នឹងហើយទើប​ មានការចាត់តាំង មន្ត្រីគយម្នាក់ឲ្យចាយលុយ បិទបាំងអំពើពុករលួយមកលើ ប្រពន្ធ័ផ្សព្វផ្សាយថែមទៀតផង ។ ការរៀបរាប់រាល់សកម្មភាព ពុករលួយរបស់មេគយ ច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ត្រួសៗខាងលើគឺជាសញ្ញាបញ្ជាក់ ដល់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់វិធានការ ឲ្យមានប្រសិទ្ធភាពដើម្បី លុបបំបាត់កិត្តិនាមកម្ពុជា ស្ថិតក្នុងកម្រិតវិនិច្ឆ័យ ពីអន្តរជាតិធ្ងន់ធ្ងរពេក ក្នុងបទប្រព្រឹត្តអំពើពុករលួយ ។

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.