ដោយ ៖ វាលវែង
អ្នកស្រី សុខ យ៉ន មានកូន ៣នាក់ ប្រុសពីរនាក់ ស្រីមួយ នាក់ រស់នៅភូមិប្រម៉ោយ ឃុំ ប្រម៉ោយ ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ ត្រូវបានប្តីឈ្មោះ ឡុង ម៉ុស នាំស្រីផ្សេងចូលមក បណ្តេញ ចេញ ទាំងម្តាយទាំង កូន បន្ទាប់ពីបានចាកចេញ ពីផ្ទះអស់រយៈកាល ជិត ១០ ឆ្នាំ ទៅហើយដោយពេលនេះ ត្រូវបានកាកបាទ ក្រហម ខេត្តផ្តល់ កន្លែងស្នាក់នៅឱ្យម្តាយ និងកូនទាំងបីនាក់បានរស់ នៅបណ្តោះអាសន្ន ។ បើផ្អែកលើឯកសារ ដែលកូនច្បង ទាំងពីរ នាក់របស់អ្នកស្រី សុខ យ៉ន មានគឺលិខិតកាន់កាប់ដី ដែល បញ្ជាក់ដោយអ្នកស្រីមេឃុំប្រម៉ោយ ដោយកូនស្រីច្បងឈ្មោះ ផុន សៃយ៉ាន់ ទទួលបានដី ៧ម៉ែត្រ គុណនឹង ៥០ ម៉ែត្រ កូនប្រុសទី ២ ទទួលបាន ៥ ម៉ែត្រ គុណនឹង ៥០ ម៉ែត្រ ចំណែកម្តាយ និងកូនប្រុសពៅ ឈ្មោះ ផុន សីលា រស់នៅជាមួយម្តាយនិងផ្ទះជាធម្មតា បន្ទាប់ពីឪពុកខ្វះការទទួលខុស ត្រូវចុះចេញពីផ្ទះអស់រយៈ កាលជិត ១០ ឆ្នាំ ។
វាជារឿងអយុត្តិធម៌បំផុត នៅពេលដែលឪពុកឈ្មោះ ឡុង ម៉ុស ចុះចោលផ្ទះជិត ១០ ឆ្នាំហើយ ដោយត្រឡប់មកវិញ នាំស្រីផ្សេងមកជាមួយឈ្មោះ សេត ស្រី ដោយបង្ខំឱ្យប្រពន្ធ និងកូនចាកចេញពីដីនិងផ្ទះ ដែលធ្លាប់រស់នៅ ស្រាប់ តែអ្នកស្រីមេឃុំប្រម៉ោយចេញមុខ អះអាងទាំងបំពានថា លិខិតបញ្ជាក់កាន់កាប់ដីរបស់កូនទាំងពីរ មិនមែនជាហត្ថ លេខារបស់ខ្លួនទៅវិញ ។ តើការបដិសេធន៍ហត្ថលេខានិងត្រា មេឃុំជាចេតនារំលោភលើ ច្បាប់រដ្ឋបាលឃុំក្នុងកម្រិត ណា ដែលតុលាការសាលាដំបូងខេត្តត្រូវតែប្រកាន់យកលើមាត្រា ចោទប្រកាន់អោយបានច្បាស់លាស់ ។
តាមពិតទៅករណីបណ្តេញ អ្នកស្រី សុខ យ៉ន និងកូនទាំង ៣ នាក់ ឱ្យចាកចេញពីផ្ទះ និងដីបង្កបង្កើនផលស្រប ពេលដែលប្តី និងជាឪពុកចាកចេញពីផ្ទះទៅមានស្រីក្រៅអស់រយៈកាល ជិត ១០ ឆ្នាំទៅហើយនោះ បើផ្អែកទៅ លើស្ថានភាពផ្លូវច្បាប់ក៏មានលក្ខណៈមិនឃ្លាតឆ្ងាយពីសីលធម៌សង្គមដែលមជ្ឈដ្ឋាន ប្រជាពលរដ្ឋឱ្យតម្លៃទៅលើ លក្ខណៈខុសឆ្គងរបស់ប្តីដែលអាចចាប់ផ្តើមកើតមានតាំងពីបុគ្គលឈ្មោះ ឡុង ម៉ុស ជាប្តី និងជាឪពុកបានសម្រេច ចិត្តចុះចេញពីផ្ទះបន្សល់ទុកការទទួលខុសត្រូវដល់អ្នកស្រី សុខ យ៉ន ក្នុងនាមជាស្ត្រីមេម៉ាយជិត ១០ ឆ្នាំត្រូវរ៉ាប់រង ទទួលមើល ថែទាំកូនទាំងបីរហូតដល់ធំពេញវ័យខ្លះហើយកូនពៅម្នាក់ទៀត នៅមិនទាន់ពេញវ័យនៅឡើយ ។ មិនដឹងថា អាជ្ញាធរឃុំប្រម៉ោយជាស្ត្រីតំណាតឱ្យមាតាពិភពលោកផងនោះ អាចមានហេតុផលអ្វីទៅការពារឈ្មោះ ឡុង ម៉ុស ជាប្តីដែលរត់ចោលប្រពន្ធនិងកូនជិត ១០ ឆ្នាំ រហូតអាចឱ្យប្តី និងជាឪពុកទុរយស ឡុង ម៉ុស មានសិទ្ធិ យកប្រពន្ធក្រោយមករស់ នៅដោយបណ្តេញប្រពន្ធនិង កូន៣នាក់ចេញបានបែបនេះ ។
រាល់ការសម្រេចចិត្តរបស់អ្នកស្រី សេក សំអាត មេឃុំប្រម៉ោយដែលមជ្ឈដ្ឋានអង្គការក្រៅរដ្ឋាភិបាលតែងផ្តោតក្នុង ការលើកទឹកចិត្តឱ្យមានការចូលរួមពីស្ត្រីក្នុងជីវភាពនយោបាយថា អាចនឹងមានលក្ខណៈ ល្អប្រសើរច្រើន គឺពិតជា មិនល្អ ដូចការដាក់ពិន្ទុនោះឡើយ ។ ព្រោះបើពិនិត្យទៅលើការសម្រេចចិត្តមិនទទួលស្គាល់ការ រស់នៅរបស់ អ្នក ស្រី សុខ យ៉ន និងកូនទាំងបីនាក់ពាក្យថាស្ត្រី ជាមាតាពិភពលោកដូចនឹកឃើញដល់មេភូមិស្រីក្នុងរបប ប៉ុលពត គឺ មាន លក្ខណៈសម្បត្តិ កាចសាហាវបែបហ្នឹង ។
សង្ឃឹមថា តុលាការខេត្តពោធិ៍សាត់ដែលកំពុងចាត់ការលើសំណុំរឿងអ្នកស្រី សុខ យ៉ន និងកូន៣នាក់ ជាមួយ ប្តីឈ្មោះ ឡុង ម៉ុស ពិតជាមិនអាចសម្រេចក្តីតាមការអះអាងរបស់មេឃុំប្រម៉ោយដែលជាមាតាកាចសាហាវ នៅ លើពិភពលោកនោះបានឡើយ ។ ព្រោះហត្ថលេខានិងត្រាមេឃុំដែលទទួលស្គាល់ការរស់នៅរបស់ កូនទាំងពីរនិង ការរស់នៅរបស់អ្នកស្រី សុខ យ៉ន គឺជាតឹកតាង បញ្ជាក់ក្នុងសីលធម៌ក៏ដូចជាតាមផ្លូវច្បាប់បានយ៉ាងច្បាស់ថាឈ្មោះ ឡុង ម៉ុស គ្មានសិទ្ធិមកដណ្តើមកេរមរតពីប្រពន្ធបានឡើយ ។ ព្រោះវាពិតជា អណោចអធមខ្លាំងណាស់នៅ ពេល មានដីកាតុលាការអន្តរកាប់អន្តរធានខេត្តសម្រេចឱ្យ អ្នកស្រី សុខ យ៉ន និងកូនរុះរើ អីវ៉ាន់ចេញពីផ្ទះទាំងអយុត្តិធម៌ បែបហឹង ៕