កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ មានក្រុមចម្រុះ ដែលប្រកាសខ្លួនថា ជាក្រុមការងារ ថ្នាក់ជាតិមាន ស្លៀកពាក់ ឯកសណ្ឋាន ជានគរបាលផងនោះ បានមកប្រកាស តាមផែនទីថា ផ្ទៃដីទំហំ៣០០១ហិកតា ដែលជាប់នឹង ភូមិសូរិយា ភូមិថ្មី ភូមិគ្រៀលពង និងភូមិខ្ចះ ត្រូវបាន រាជរដ្ឋាភិបាល ប្រគល់មកឲ្យ សាលាហ្វឹកហ្វឺន នគរបាលជាតិ ដែលស្ថិតនៅក្រោម ការគ្រប់គ្រង បណ្ឌិត្យសភា នគរបាលកម្ពុជា ។ វាជារឿង ដែលចម្លែក នៅពេលដែល ក្រុមចម្រុះកំពុង ចុះអនុវត្តនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ មិនត្រឹមតែ បោះបង្គោល កាត់ឆ្វៀលយក តាមផែនទីនោះទេ សូម្បីដីស្រែ ប្រជាពលរដ្ឋ មួយចំនួនធំ ក្នុងភូមិសូរិយា ដែលមានការបញ្ជាក់ ក្នុងលិខិតកាន់កាប់ ដីធ្លីពីអាជ្ញាធរ ភូមិឃុំក៏ត្រូវបាន បោះបង្គោល កាត់យកផងដែរ ដែលជាហេតុ ធ្វើឲ្យផ្ទុះការតវ៉ា ពីប្រជាពលរដ្ ឋជាមួយនឹង ក្រុមចម្រុះ ថែមទៀតផង ។
តាមការបញ្ជាក់ពីលោក ពយ ម៉ន មេភូមិសូរិយា បានឲ្យដឹងថា លោកក៏ពុំបាន ដឹងពីគោលបំណង ពិតប្រាកដ របស់ក្រុមចម្រុះ ថ្នាក់ជាតិ ដែលចុះមក អនុវត្តនេះដែរ ព្រោះបើផ្អែកលើ ផែនទីដែល ត្រូវកំណត់ កាត់យកគឺ ហាក់មានភាពមិនប្រក្រតីច្រើន ។ ម្យ៉ាងវិញទៀត ទីតាំងសាលាហ្វឹកហ្វឺន នគរបាលជាតិ ពុំអាចធ្វើឡើង ដោយពុំបាន កំណត់ទៅតាមប្លង់ ទីតាំងបាននោះទេ ហើយការកាត់ឆ្វៀល យកដីប្រជាពលរដ្ ឋនៅកន្លែងនេះ បន្តិចកន្លែងនោះបន្តិច អាចជាចេតនា ស្វែងរកផលប្រយោជន៍ ពីបុគ្គលដែលចុះមក អនុវត្តសមដូចពាក្យថា កន្ទេលធំបន្លំដេក នោះឯង ។ដោយមើលឃើញ ពីករណីបង្កើត ក្រុមចម្រុះឲ្យចុះមក អនុវត្តហាក់បង្ហាញ សញ្ញាមានភាព មិនច្បាស់លាស់ បែបនេះហើយ ទើបប្រជាពលរដ្ឋទាំង៤ភូមិ ក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សំណូមពរដល់ តំណាងរាជរដ្ឋាភិបាល មេត្តាចុះពិនិត្យ ជាក់ស្ដែង ដើម្បីធានាថា ការកាត់ឆ្វៀល យកដីធ្វើសាលា ហ្វឹកហ្វឺន គរបាលជាតិ របស់បណ្ឌិត្យសភា នគរបាលកម្ពុជា គឺមិនត្រូវធ្វើឲ្យ ប៉ះពាល់ផលប្រយោជន៍ ប្រជាពលរដ្ ឋដែលរស់នៅ អាស្រ័យផល នោះឡើយ ។ ពុំនោះទេ ភាពក្រីក្ររបស់ ប្រជាពលរដ្ ឋនៅភូមិសូរិយា ភូមិថ្មី ភូមិគ្រៀលពង និងភូមិខ្ចះ ពិតជាត្រូវធ្លាក់ខ្លួន ជាជនចំណាកស្រុក ដែលមានលក្ខណៈ ផ្ទុយទៅនឹង គោលនយោបាយ កាត់បន្ថយ ភាពក្រីក្រ របស់ប្រមុខរាជរដ្ឋាភិបាល ជាក់ជាមិនខាន ៕