ដីសម្បទានសង្គមកិច្ច 5ហិកតារបស់លោក សេង សារុំ ត្រូវបានមេឃុំប្រម៉ោយ ប្រើអំណាចឃុបឃិត រកផលប្រយោជន៍

ដីសម្បទានសង្គមកិច្ច 5ហិកតារបស់លោក សេង សារុំ ត្រូវបានមេឃុំប្រម៉ោយ ប្រើអំណាចឃុបឃិត រកផលប្រយោជន៍

ផ្អែកតាមឯកសារផ្លូវច្បាប់ របស់លោក សេង សារុំ និងភរិយាឈ្មោះ ជឹម សាន មានទីលំនៅក្នុង ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់ ដែលទទួលបានការបែងចែក ដីពីរដ្ឋតាមរយៈដីសម្បទាន សង្គមកិច្ចនៅចំណុច អូរដំណាក់កន្សែង ក្នុងភូមិអូរតំណាក់កន្សែង ទំហំ5ហិកតាដូច គ្រួសារដទៃទៀតដែរ ។ រយៈពេលជិត8ឆ្នាំទៅហើយ ទើបមេឃុំប្រម៉ោយ សម្រេចចេញលិខិតបញ្ជាក់ ដីធ្លីជូននៅថ្ងៃទី23 មិថុនា ឆ្នាំ2022 ដើម្បីផ្ដល់ភាពកក់ក្ដៅ​ ដល់គ្រួសារលោក សេង សារុំ ក្នុងការប្រកបរបរចិញ្ចឹមជីវិត ។

វាជារឿងនឹកស្មានមិនដល់ នៅពេលដែលលោក សេក សំអាត ចេញលិខិតបញ្ជាក់ទទួលស្គាល់ការកាន់កាប់ដី របស់លោក សេង សារុំ បានជិត2ខែសោះស្រាប់តែ ខ្មោចចូលមកបដិសេដដីលោក សេង សារុំ ទាំងតក់ក្រហល់ដោយ លើកហេតុផលថាច្រលំ ជាន់ដីអ្នកផ្សេងទៅវិញ ឆ្កុយបោះគាត់ទៅ  ។ ទោះបីថាលោកមេឃុំ សេក សំអាត គាត់ច្រលំក៏នៅមានស្មៀន ដែលកាន់ត្រានិង ក្បាលបញ្ជីគាត់ដឹងដែរ ហេតុអ្វីមានហត្ថលេខាលោក មេឃុំប្រម៉ោយហើយប្រថាប់ត្រា ចុះបញ្ជីលើស្មៀនបានថែមទៀត ។

ប្រជាពលរដ្ឋដែលបានដឹង ពីការបែងចែកដីរបស់រដ្ឋ តាមរយៈដីសម្បទានសង្គមកិច្ច លើចំណុចដីរបស់លោក សេង សារុំ បានផ្ដិតមេដៃធ្វើជាសាក្សី ទទួលស្គាល់ថាពិតជាដីលោក សេង សារុំ ពិតប្រាកដមែន ដោយដាក់ការសង្ស័យថា មានការឃុបឃិតលើលោក មេឃុំប្រម៉ោយជាមួយឈ្មោះ រ៉ង នាថ ដែលរស់នៅក្នុងភូមិដំណាក់កន្សែង ក្នុងគោលបំណងស្វែងរកផលប្រយោជន៍ តែប៉ុណ្ណោះទើបធ្វើឲ្យលោក មេឃុំប្រម៉ោយ ចេញលិខិតបដិសេដទាំង តក់ក្រហល់បែបនេះ ។ ព្រោះបើមិនដើម្បីផលប្រយោជន៍ទេនោះ គឺលោកមេឃុំត្រូវបើកកិច្ចប្រជុំ សួរនាំដោយផ្អែកលើភស្តុតាង និងសាក្សីផងទើបហៅថាមេឃុំ មានចេតនាដោះស្រាយពិតប្រាកដ ។

ដោយមើលឃើញភាព អយុត្តិធម៌នេះហើយទើប សេង សារុំ សម្រេចដាក់ពាក្យបណ្ដឹងទៅសាលាដំបូង ខេត្តពោធិសាត់ ដើម្បីស្វែងរកយុត្តិធម៌លើដី ដែលធ្លាប់ទទួលបានសិទ្ធកាន់កាប់ លើរដ្ឋជិត8ឆ្នាំមកហើយ ។ សង្ឃឹមថាតុលាការ ខេត្តពោធិសាត់ ពិតជាអាចស្វែងរកយុត្តិធម៌ ដល់ក្រុមគ្រួសារលោក សេង សារុំ ដោយផ្អែកលើភស្តុតាង និងសាក្សីបានពេលដ៏ខ្លីខាងមុខ ។

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.