ល្បែងភ្នាល់ទឹកភ្លៀងតាសួ នៅសង្កាត់វាលវង់ ជាប្រភពនៃការផលិត ក្រុមចោរលួចឆក់ប្លន់

        នៅតាមបណ្ដោយផ្លូវលេខ139 ខាងក្រោយសាលាបាក់ទូក​ ក្បែរនឹងអតីតភោជនីយដ្ឋាន និងសណ្ឋាគារទឹករាំផ្ការាំ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ7មករា កណ្ដាលរាជធានីភ្នំពេញ បានក្លាយជាទីតាំង ផលិតក្រុមក្រុមចោរលួចចោរឆក់ ចោរប្លន់ តាមរយៈបទល្មើសល្បែង ភ្នាល់ទឹកភ្លៀងដែលមាន ឈ្មោះតាសួជាមេក្លោង ។ ទោះបីបទល្មើសល្បែងភ្នាល់ទឹកភ្លៀង របស់តាសួនៅចំណុចក្បែរទឹករាំផ្ការាំ ត្រូវបានសារព័ត៌មានជាច្រើន ធ្វើការចុះផ្សាយផ្ដល់ដំណឹង ដល់អាជ្ញាធរនិងសមត្ថកិច្ច ពាក់ពន្ធ័ទៅនឹងអំពើរចោរកម្ម ដែលកើតចេញពីល្បែងស៊ីសង របស់មេក្លោងឈ្មោះតាសួក្ដី ក៏ហាក់បីដូចជាគ្មានប្រតិកម្មអ្វី ពីអាជ្ញាធរខណ្ឌ និងរាជធានីរួមទាំងសមត្ថកិច្ច ចុះបង្ក្រាបឡើយ ។

ពិតណាស់ថាគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព គឺបានកំណត់យ៉ាងច្បាស់ថា មិនត្រូវឲ្យមានល្បែងស៊ីសង នៅក្នុងមូលដ្ឋានឃុំសង្កាត់ ដែលបង្កើតឲ្យមានចោរកម្ម និងអំពើហិង្សាក្នុងគ្រួសារ ដែលបង្កផលវិបាកដល់អ សន្តិសុខរបស់ប្រជាពលរដ្ឋឡើយ ។ ឬថាដើម្បីតែផលប្រយោជន៍ របស់អាជ្ញាធរនិងសមត្ថកិច្ច ដែលបានមកពីបទល្មើស បើកល្បែងស៊ីសងភ្នាល់ទឹកភ្លៀង របស់តាសួដំណើរការដោយ មិនខ្វល់ពីអសន្តិសុខដល់ ប្រជាពលរដ្ឋទៅវិញ ។

ប្រជាពលរដ្ឋតែងត្រេកអរ ចំពោះគោលនយោបាយភូមិឃុំ មានសុវត្ថិភាពរបស់ ប្រមុខរាជរដ្ឋាភីបាលដែលធ្វើឲ្យ ពួកគាត់មានភាពកក់ក្ដៅ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យមានការ បាត់បង់ក្ដីសង្ឃឹមទៅវិញ គឺអាជ្ញាធរនិងសមត្ថកិច្ច ពុំបានអនុវត្តតាមគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដូចករណីល្បែងភ្នាល់ទឹកភ្លៀង របស់តាសួនៅសង្កាត់វាវង់ ខណ្ឌ7មករា ជាភស្ដុតាងស្រាប់ ដែលបង្កឲ្យកើតមាន អសន្តិសុខតាមរយះសកម្មភាព លួច ឆក់ ប្លន់ស្ទើគ្មានលស់ថ្ងៃណាឡើយ៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.