មានដីកាកោះហៅ លោកចាន់ វិចិត្រ អភិបាលរងស្រុកវាលវែង ទៀតហើយ

ដោយ រ៉ាយ ភុន​ ហៅគ្រៀម៖ បើផ្អែកលើសំណុំរឿង រំលោភបំពានដីធ្លី នៅស្រុកវាលវែង ខេត្តពោធិសាត់ លោកចាន់ វិចិត្រ អភិបាលរងស្រុកវាលវែង បានជាប់ចំណាត់ថ្នាក់ ខ្ពស់បំផុតដែលទទួលបាន ដីកាកោះហៅពីសាលាដំបូង ខេត្តពោធិសាត់ រហូតដល់សាលាឧទ្ទរណ៍ ថែមទៀតផង ។ ទោះបីក្នុងដីកាកោះហៅ លោកចាន់ វិចិត្រ ត្រូវបានចោទប្រកាន់ ពីបទព្រហ្មទណ្ឌក្ដី រយៈពេលកន្លងមក ប៉ុន្តែលោកចាន់ វិចិត្រ ហាក់មានសំណាងគេច ចេញពីសំណាញ់ច្បាប់ បានជារៀងរហូត បន្ទប់ពីចូលខ្លួនទៅ ឆ្លើយបំភ្លឺរួចមក ។

ផ្អែកតាមដីកាកោះហៅ ចុះថ្ងៃទី30 ខែឧសភា ឆ្នាំ2022 ឲ្យលោកចាន់ វិចិត្រ ចូលខ្លួនមកសាកសួរ នៅថ្ងៃទី06 ខែកក្កដា ឆ្នាំ2022 ពីដំណើររឿងប៉ះពាល់ កម្មសិទ្ធសាធារណៈ​ និងហិង្សាទៅលើ អ្នកកាន់កាប់អចលនៈវត្ថុ ដោយសុច្ចរិតគឺ មន្រ្តីឈ្មោះចាន់ វិចិត្រ បានជាប់ឯកត្តកម្មដែល ទទួលបានដីកាកោះហៅច្រើនជាងគេ នៅខេត្តពោធិសាត់ ព្រោះថាលោកចាន់ វិចិត្រ អាចនៅបន្តទទួលបាន ដីកាកោះហៅច្រើនទៀត​ បន្ទាប់ពីចូលបំភ្លឺនៅ សាលាដំបូងខេត្តរួចមក ដោយគ្មានការកាត់ទោស ព្រោះថាទ្រព្យសម្បត្តិលោកចាន់ វិចិត្រ ដែលប្រើតួនាទីទៅបំពាន យកទ្រព្យសម្បត្តិអ្នកដទៃ ក៏សល់មិនតិច ដែរទើបចេះតែជួប សំណាងតែរហូត ។

តាមពិតទៅករណី ពាក្យបណ្ដឹងលើមន្ត្រី ស្រុកវាលវែង ឈ្មោះចាន់ វិចិត្រ គឺមានស្ថានភាពដូចៗគ្នាទេ ពាក់ពន្ធ័ទៅនឹងករណី រំលោភបំពាន ដុតបំផ្លាញផ្ទះប្រជាពលរដ្ឋ និងរំលោភយកដីគេលក់ ។ មានការលើកឡើងពី មជ្ឈដ្ឋានប្រជាពលរដ្ឋថា លើកលែងតែលោកចាន់ វិចិត្រ អស់ទ្រព្យសម្បត្តិដែល បានមកពីការប្រើអំណាច បំពានស្វែងរកផលប្រយោជន៍ ទើបអាចស្វែងរកយុត្តិធម៌ ជូនដើមបណ្ដឹងដែលជា ជនរងគ្រោះបាន ។ ជាក់ស្ដែងដីកាកោះហៅ លោកចាន់ វិចិត្រ នៅពេលនេះគឺមិនមែន ជាករណីលើកទី1ទេ ដែលលោកចាន់ វិចិត្រ នៅតែអាចរួចផុតពី សំណាញ់ច្បាប់បាន ដោយសូម្បីតួនាទីជា អភិបាករងស្រុក ក៏នៅរក្សាបានរហូត មកដល់ពេលនេះ ។សមដូចពាក្យថា មានប្រាក់ ចង់ប្រើខ្មោច ឲ្យកិនម្សៅក៏បានដែ សម្រាប់ស្រុក រំដួលយើងនេះទាន!៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2023 La Presse Nationale. All rights reserved. XHTML / CSS Valid.