ដោយ ៖ ជាយដែន
នៅស្ថានភាពច្រកទ្វាអន្តរជាតិប៉ោយប៉ែត ក្រោមអំណាច ត្រួត ពិន្យរបស់ប្រធានសាខា គយ និងរដ្ឋាករ ដែលលោក ឈួន ហៃ ជាប្រធាន កំពុងប្រើវិធានការក្តៅក្រៅច្បាប់ ចាត់តាំងរាយ បណ្តាក់ មន្ត្រីរគយ ដើម្បីអោយជម្រិតទារប្រាក់ពី អ្នកអូសរទេះ ដឹក ទំនិញគ្រប់ប្រ ភេទឆ្លងកាត់ចូ់លមកដីខ្មែរ ។
បើតាមការអះអាងពីសំណាក់កម្មករអូសរទេះ ពីផ្សារ រុងក្លឿប្រ ទេសថៃ បានរៀបរាប់មិនបញ្ចោញឈ្មោះថា ការនាំទំនិញ ឆ្លងកាត់ច្រកទ្វារព្រំដែន គឺរូបគាត់បានបង់ប្រាក់ទៅអោយគយ ដែលអង្គុយរង់ចាំសំកុក នៅមាត់ច្រកក្រោមប្រាសាទ កំពូលបីអស់ហើយ ប៉ុន្តែគយប្រចាំនៅច្រកទ្វារពុំចេញវិក្ក័យប័ត្រអោយបង់ប្រាក់នោះឡើយ ។ ពូកគាត់បន្តថា នៅពេល ដែលមកដល់មុខស្នាក់ការគយចលត័មួយក្រុមទៀត នៅភូមិកូនដំរី សង្កាត់និមិត្ត គឺត្រូវជំរិតទារប្រាក់ឱ្យបង់ជូនលោក គយម្តងទៀត ។ បែបបទរដ្ឋបាលពុករលួយគឺផ្តើមចេញការកំណត់ទារប្រាក់ពីក្រុមគយច្រកទ្វារអន្តរជាតិនៅក្រោម ប្រាសាទកំពូលបី និងពួកគយនៅកូនដំរី សង្កាត់ខាងលើក្រោមវិធានការពុករលួយរបស់លោក ឈួន ហៃ រាល់ទំនិញ គ្រប់ប្រភេទ ដែលអូសតាមរទេះចូលមកតាមច្រកទ្វារ រួមមានបន្លែ ផ្លែឈើនិងផលិតផលមកពីប្រទេសថៃ គឺគយច្រក ទ្វារព្រំដែនកំណត់ឱ្យបង់លុយពុំចាំបាច់ចេញវិក្កយ័បត្រអ្វីទាំងអស់ ។ នៅពេលការនាំចូលផលិតផលខ្លះមកពីប្រទេស ថៃដែលនិយាយមិនត្រូវគ្នានោះគឺលោកគយច្រកទ្វារបានចាប់បញ្ជូនអោយចូលបង់នៅស្នាក់ការ ដែលគ្មានវិក្ក័យបត្រ ដែលផ្តល់ឱកាស់ដល់គយចលត័ មានទីតាំងនៅភូមិកូនដំរីជំរិតបង់ប្រាក់ក្រៅផ្លូវការ រីឯអ្នកអូសរទេះអាចនឹងនាំទំនិញ បានត្រឹម តែពីជើងក្នុងមួយថ្ងៃហើយត្រូវចំណាយអោយគយយ៉ាងច្រើនក្នុងមួយថ្ងៃៗ តើសកម្មភាពពុករលួយដែលផ្តើម ចេញពីមេគយ ឈួន ហៃ របៀបហ្នឹងធ្វើម្តេចកាត់បន្ថយភាពក្រីក្របានតាមគោលការណ៏ចតុកោណជំហានទី ៣ អាណត្តិទី ៥ នេះ ប្រកបដោយជោគជ័យ ។
សកម្មភាពពុករលួយ លោក ឈួនហៃ ប្រធានស្នាក់ការគយនិងរដ្ឋាករប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រជាពលរដ្ឋ រំពឹងថា អង្គភាពប្រឆាំងអំពើពុករលួយក្រោមការដឹកនាំ ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាព ប្រឆាំងអំពើពពុករលួយពិតជាស្វែងរកដំណោះស្រាយវែកមុខជនពុករលួយដែលផ្តើមពីរក្រុមគយ លោក ឈួន ហៃ ជាមិនខាន ។ ព្រោះប្រមុខរាជរដ្ឋាភិ បាលបង្កើតច្រកទ្វារអន្តរជាតិគឺ ដើម្បីទប់ស្កាតទំនិញគ្រប់ប្រ-ភេទគេចពន្ធពិសេស ផលិតផល ប្រើប្រាស់ដែលពួកឈ្មួញនាំចូល ពីប្រទេសជិតខាងលើកលែង តែបន្លែផ្លែឈើដែលជាតម្រូវ ការហូបចុក របស់ប្រជាពលរដ្ឋខ្មែរ ។ ចុះបើនៅមាត់ច្រកទ្វារ អន្តរជាតិប៉ោយប៉ែតដាក់កម្លាំង គយមួយក្រុមរួមទាំងចេញពី មាត់ច្រក មិនបានជាបួនគីឡូ-ម៉ែត្រផង មានក្រុមគយមួយ ក្រុមចាំស្ទាក់យកលុយទៀត តើមិនអោយចាត់ទុកថាលោក ឈួន ហៃ ឋិតក្នុងបទពុករលួយ ម្តេចទៅកើត ។
ជាក់ស្តែង រូបភាពបង់លុយ ឱ្យក្រុមគយលោក ឈួន ហៃ នៅក្រោមប្រាសាទកំពូល ៣ ជាភស្តុតាងស្រាប់ ដែលអង្គ ភាពប្រឆាំងអំពើពុករលួយមិន គួរមើលរំលងដែលធ្វើឱ្យរាជ រដ្ឋាភិបាលអាណត្តិទី ៥ អស់ ទំនុកចិត្តនោះទេ ៕