ល្បែងទឹកភ្លៀងតាសួ នៅចំណុចទឹករាំផ្ការាំ ខណ្ឌ7មករា មានអ្នកកាងមែនទេ ទើបគ្មានអ្នកបង្រ្កាប

        ប្រភពព័ត៌មានច្រើនណាស់ ដែលបានចុះផ្សាយពីភាព អសកម្មរបស់មន្រ្តី សាលាខណ្ឌ7មករា និងសាលារាជធានីភ្នំពេញ ដែលបិទភ្នែកឲ្យជនល្មើស ល្បែងភ្នាល់ទឹកភ្លៀងរបស់តាសួនៅចំណុចទឹករាំផ្ការាំ ផ្លូវលេខ139  ធ្វើមេភ្នាល់ស៊ីសងរាប់ពាន់ រាប់ម៉ឺនដុល្លា ។ ប្រភពបានបន្តថា ទីតាំងភ្នាល់ទឹកភ្លៀង នៅចំណុចទឹករាំផ្ការាំ បានបំបែកជាសាខា នៅស្តាតអូឡាំពិកជាដើម ។

វាជារឿងដែលគួរឲ្យអស់សំណើច នៅពេលលេចចេញព័ត៌មាន ខ្លះចុះផ្សាយថាទាល់តែមាន បទបញ្ជាពីសម្ដេចតេជោនាយករដ្ឋមន្រ្តី ទើបអាចបង្រ្កាបល្បែងភ្នាល់ទឹកភ្លៀង របស់តាសួនៅចំណុចទឹករាំផ្ការាំបាន ។ បើគ្រាន់តែបទល្មើសល្បែង ភ្នាល់ស៊ីសងភ្នាល់ទឹកភ្លៀងសោះ ក៏ចាំបាច់ឲ្យមានបទបញ្ជា ចេញពីនាយករដ្ឋមន្រ្ដីទៅហើយនោះ តើចាំបាច់បង្កើតឲ្យមាន គណៈបញ្ជាការឯកភាពខណ្ឌ និងគណៈបញ្ជាការឯកភាពរាជធានី នាំបង្ហិនប្រាក់ខែរដ្ឋធ្វើអ្វី? សមដូចប្រសាសន៍សម្ដេច ធ្លាប់ក្រើនរំលឹកចំពោះ មន្ត្រីខេត្តក្រុងរួចមកហើយ បើធ្វើមិនកើតចាំតែ នាយករដ្ឋមន្រ្តីបញ្ជាដដែលនោះ ល្មមចុះចេញពីតំណែងទៅ ។

ហើយរឿងដែលនឹកស្មាន មិនដល់ទៅទៀតនោះស្របពេល ដែលគេហទំព័រការសែតជាតិ ចុះផ្សាយពីបទល្មើសល្បែងភ្នាល់ទឹកភ្លៀង របស់តាសួរនៅតាមបណ្ដោយ ផ្លូវ139ក្នុង សង្កាត់អូរឬស្សី2 ស្រាប់តែមានអ្នកសារព័ត៌មានដូចគ្នា លើកឡើងបែបបំភ័យថាពួកល្បែង ឥឡូវគឺមានមន្រ្តីក្រសួងព័ត៌មានជាអ្នកកាង ។ បើយើងចុះផ្សាយគេអាច ប្រកាសបិទអាជ្ញាបណ្ណ័ យើងថែមទៀតផង ​។

ករណីលើកឡើងថា មន្ត្រីក្រសួងព័ត៌មានជា​អ្នកកាង បទល្មើសបែបហ្នឹងនៅតាម ហាងកាហ្វេដែលមាន អ្នកសារព័ត៌មានភាគច្រើន ចូលផឹកដូចជានៅ ហាងកាហ្វេលឹមហាក់ផ្សារចាស់ និងហាងកាហ្វេនៅសំណង់12ជាដើម ។ ប្រសិនបើការជជែកវែកញែក នៅតាមហាងកាហ្វេ ពាក់ពន្ធ័ទៅនឹងករណីមន្ត្រី ក្រសួងព័ត៌មានកាង នៅពីក្រោយបទល្មើស ល្បែងស៊ីសងបែបហ្នឹង គឺអាចធ្វើឲ្យខូចឈ្មោះក្រសួងព័ត៌មាន ដែលតម្រូវឲ្យអ្នកសារព័ត៌មាន​ គោរពក្រមសីលធម៌និង​ វិជ្ជាជីវៈអ្នកសារព័ត៌មាន ឲ្យបានខ្ជាប់ខ្ជួន ។ សង្ឃឹមថាឯកលឧត្តមរដ្ឋមន្រ្តី​ និងពិនិត្យលើពាក្យចចាមអារាម តាមហាងកាហ្វេនិង ចេញសេចក្ដីថ្លែងការដើម្បី កុំឲ្យបញ្ហាពាក្យចោទ ប្រកាន់មកលើក្រសួងព័ត៌មាន កាន់តែរីករាលដាលធំ ព្រោះហាងការហ្វេមានមនុស្ស មិនតិចទេដែលទទួលព័ត៌មាន អវិជ្ជមានបែបហ្នឹង ។

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.