មេភូមិក្នុងឃុំតាសាល សំណូមពរឲ្យប្រធានបក្ស ស្រុកឱរ៉ាល់ ប្រកាសសម្លេងឆ្នោត

ដោយហ៊ិន សាម៉ុន៖ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មាន5ឃុំហើយត្រូវបាន គណៈបក្សប្រជាជនកម្ពុជា ស្រុកឱរ៉ាល់ រៀបចំការបោះឆ្នោត ជ្រើសរើសបេក្ខភាពឈរឈ្មោះ តាមឃុំដើម្បីឲ្យស្របទៅនឹង គោលការណ៍ប្រជាធិបតេយ្យ និងធ្វើជាគំរូរដល់បក្សផ្សេងទៀត ដែលត្រូវចូលរួមប្រកួត ដាក់បេក្ខភាពឈរឈ្មោះ បោះឆ្នោតឃុំសង្កាត់នៅ អណត្តិទី5ខាងមុខនេះ ។

តាមការសម្ភាសន៍តំណាងភូមិ ក្នុងឃុំតាសាលចំនួន៤ភូមិបានសម្ដែងនូវ ការងឿងឆ្ងល់ថាតំណាងឈរឈ្មោះ ជាក្រុមប្រឹក្សាឃុំទាំងបួន ក្នុងស្រុកឱរ៉ាល់ សុទ្ធសឹងតែបានប្រកាសពី សម្លេងឆ្នោតនៅតាមភូមិដែល គាំទ្របេក្ខភាពក្រុមប្រឹក្សាឃុំ ។ ចំណែកឃុំតាសាលមួយគត់ ដែលពុំបានប្រកាសឲ្យដឹង ពីចំនួនសន្លឹកឆ្នោតអ្នកគាំទ្រ តាមភូមិទៅវិញ ។ ហើយរឿងដែលខកចិត្តខ្លាំង ពីតំណាងភូមិដែលបាន បោះឆ្នោតគាំទ្របេក្ខភាព ក្រុមប្រឹក្សាឃុំ ស្រាប់តែលេចចេញបញ្ជីឈ្មោះ លេខរៀងដោយមិនបាន អនុវត្តស្របតាមគោលការណ៍ ប្រជាធិបតេយ្យដូចឃុំផ្សេងៗឡើយ ​។

ប្រភពពីតំណាងប្រជាពលរដ្ឋ ក្នុងភូមិបានបញ្ជាក់ថា មូលហេតុដែលអ្វើឲ្យពួកគាត់តវ៉ា​ព្រោះពិនិត្យឃើញឈ្មោះ លោកឌុល សុខុម មេឃុំតាសាល ដែលមានការបោះឆ្នោតគាំទ្រចំនួន15ភូមិ មានតែ2ភូមិប៉ុណ្ណោះដែល បោះឆ្នោតមិនគាំទ្រក្នុង ចំនួន17ភូមិ ។ ផ្ទុយទៅវិញនៅក្នុងបញ្ជីឈ្មោះ លោកឌុល សុខុម ដែលមានតំណាងភូមិ គាំទ្រដល់ទៅ15ភូមិ បែជាដាក់ឲ្យនៅលេខ រៀងទី7ទៅវិញ ។

ផ្អែកតាមរូបភាពតំណាងឲ្យ ភូមិទាំង4ក្នុងឃុំតាសាលបាន សម្ដែងនូវការមិនពេញចិត្ត ចំពោះចំណាត់ការបក្ស ស្រុកឱរ៉ាល់ ដែលរៀបចំបញ្ជីអ្នកឈរឈ្មោះ មិនស្របទៅតាមសម្លេងឆ្នោត ។ ចុះបើរៀបចំក្នុងបញ្ជីមិនផ្អែក ទៅតាមសម្លេងឆ្នោតដដែលនោះ ចាំបាច់រៀបចំឲ្យមានការ បោះឆ្នោតធ្វើអ្វី? ហើយឃុំ4ទៀតម្ដេចរៀបចំ បញ្ជីឈ្មោះតាមសន្លឹកឆ្នោត ដែលតំណាងភូមិបាន បោះឲ្យទៅវិញ ។សង្ឃឹថាព័ត៌មានខាងលើនឹងដល់ថ្នាក់ដឹកនាំ ដើម្បីធ្វើការ កែទម្រង់អោយសម ជាបក្សគំរូ នាំមុខអនុវត្តន៍លើរបត់ដឹក នាំតាមបែបប្រជាធិបតេយ្យ ពិតប្រាកដ៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.