ដោយរ៉ាយភុន៖ ក្នុងកំឡុងឆ្នាំ2021 ប្រជាពលរដ្ឋនៅ ឃុំថ្មដា ស្រុកវាលវែងច្រើនណាស់ ដែលរងគ្រោះដោយ កម្លាំងសមត្ថកិច្ចដឹកនាំ បញ្ជាផ្ទាល់ពីលោកចាន់ វិចិត្រ អភិបាលរងស្រុកវាលវែង ធ្វើសកម្មភាពបំផ្លាញផ្ទះ និងឈូសឆាយផលដំណាំ របស់ប្រជាពលរដ្ឋ ។ នៅពេលមានការចុះផ្សាយ ពីសារព័ត៌មានពាក់ពន្ធ័ ករណីរូបភាពលោកចាន់ វិចិត្រ ឈរបញ្ជាឲ្យកងកម្លាំង ឈូសឆាយផលដំណាំ និងផ្ទះរបស់ប្រជាពលរដ្ឋ លោកអភិបាលរងចាន់ វិចិត្រ បែជាឆ្លើយចោទប្រកាន់ មកលើអ្នកសារព័ត៌មានថា បានប្រើរូបភាពកាត់ត បង្ខូចឈ្មោះរូបលោកទៅវិញ ព្រោះលោកមិនដែលដឹកនាំ កម្លាំងទៅរុះរើផ្ទះ និងដំណាំប្រជាពលរដ្ឋម្ដងណាឡើយ ។
ជាក់ស្ដែងពាក្យបណ្ដឹងលោក វរៈសេនីត្រីរ៉ាយ កន មេបញ្ជាការរងវីរៈ144 ប្ដឹងលោកអភិបាលរងចាន់ វិចិត្រ ពីបទឈូសឆាយដំណាំស្វាយចន្ទីរ របស់គាត់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់ ត្រូវបានព្រះរាជអាជ្ញា សាលាដំបូងខេត្តពោធិសាត់ ចោទប្រកាន់ពីបទព្រហ្មទណ្ឌ ក្នុងសំណុំរឿងលេខ162 ចុះថ្ងៃទី19 ខែមីនា ឆ្នាំ2021 ។ នៅពេលមានដីការកោះហៅ លោកចាន់ វិចិត្រ ឲ្យចូលបំភ្លឺរួចមកត្រូវបាន ព្រះរាជអាជ្ញារងចេញដីការ អត់ចាត់ការលើបណ្ដឹង របស់លោករ៉ាយកនទៅវិញ ។
បច្ចុប្បន្នលោករ៉ាយកន បានចូលទៅឆ្លើយបំភ្លឺ នៅសាលាឧទ្ទរណ៍ ខេត្តបាត់ដំបងរួចហើយ បន្ទាប់ពីប្ដឹងឧទ្ទរណ៍រួចមក ។ ចាំមើលថាលោកចាន់ វិចិត្រ អភិបាលរងស្រុកវាលវែង ដែលតែងចោទប្រកាន់ មកលើអ្នកសារព័ត៌មានថា បានកាត់តរូបភាពគាត់ទៅ នឹងសកម្មភាពឈូសឆាយ ផលដំណាំនិង បំផ្លាញផ្ទះប្រជាពលរដ្ឋ តើអាចយករូបភាព ទាំងអស់នេះទៅឲ្យអ្នកជំនាញ ពិនិត្យថាជារូបភាពពិតឬ ជារូបភាពកាត់តឲ្យពិតប្រាកដ ។
ដូចឃើញក្នុងរូបភាពខាងក្រោម ជាភស្ដុតាងស្រាប់សង្ឃឹមថា លោកចាន់ វិចិត្រ ពិតជាមានសេចក្ដីក្លាហាន ប្ដឹងអ្នកសារព័ត៌មាន ពីបទកាត់តរូបភាពលោកបាន ប្រសិនបើយល់ឃើញថាជា រូបភាពកាត់តដើម្បីបញ្ចូលអោយខុសពីការពិត ។ ប៉ុន្តែបើលោកដឹងថារូបភាព កាត់តហើយមិនហ៊ានប្ដឹង អ្នសារព័ត៌មានទៅវិញនោះ គឺជាពាក្យមួលបង្កាច់ដើម្បី គេចចេញពីសំណាញ់ច្បាប់តែប៉ុណ្ណោះ ព្រោះសម័យកាលថ្មីនេះ ទៅហើយលោកអភិបាលរងស្រុក ចាន់ វិចិត្រឯងរត់ទៅផោមក្នុងទឹក ក៏នៅតែស្អុយហើយ មិនអាចលាក់បាំងពី ភ្នែកមហាជនបាននោះឡើយ ។បច្ចុប្បន្ន ប្រភពពីស្រុកវែង បានអោយដឹងថា មានប្រជាពលរដ្ឋ ១៥គ្រួសារបានផ្ដិតមេដៃត្រៀមប្ដឹង លោកចាន់វិចិត្រទៅតុលាការ សូមត្រៀមលុយ ដែលបានមកពីការប្រើអំណាចទុក រត់ការទៅប្រាប់យកតែបុណ្យទេទាន៕