ដោះស្រាយទំនាស់ដី នៅស្រុកវាលវែង អាជ្ញាធរឆ្លើយយក ត្រូវរៀងខ្លួន រាស្ត្រជាអ្នករងគ្រោះ

ផ្ទៃដីទំហំ153ហិកតាជាកម្មសិទ្ធ របស់គណបក្សឃុំប្រម៉ោយក្នុង ស្រុកវាលវែង កំពុងក្លាយជាទំនាស់ ស្របពេលដែលដីនេះត្រូវបានលក់ ទៅឲ្យឈ្មួញរួចមក ។

តាមការផ្ដល់បទសម្ភាសន័ពីអតីតមេឃុំប្រម៉ោយបានបញ្ជាក់ថា នៅអំឡុងឆ្នាំ2002ក្នុងអាណតិ្តទី1ដែលតម្រូវឲ្យ​មានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឯកឧត្ដម អ៊ុង សាមី នៅជាចៅហ្វាយខេត្តពោធិសាត់បានបញ្ជាក់​ប្រាប់ថា ខេត្តពុំមានថវិកាសម្រាប់ជួយ ឃោសនាបោះឆ្នោតឡើយ ទើបលោកសម្រេចដាក់ពាក្យស្នើរសុំ ទៅខេត្តដើម្បីលក់ដីបក្សទាំង153ហិកតា ទៅឲ្យឈ្មោះមាស សុផាត ។ ក្រោយមកដីទាំង153ហិកតា ត្រូវបានឈ្មោះមាស សុផាត លក់បន្ត ដោយសូម្បីតែលោកសេក សំអាតមេឃុំឡើងថ្មី ក៏បានយកដីនេះមួយចំណែកទៅលក់ផងដែរ ទើបកើតជាទំនាស់បែបហ្នឹង ។ ម្យ៉ាងទៀតដីបក្សឃុំដែលលក់ គឺបានជីកប្រឡាយបន្ទាប់ពីឈ្មោះពៅ លីគ័ង ទិញពីមេឃុំក្រោយចំនួន18ហិកតា ។

តាមការបញ្ជាក់ពីលោកជា សុខឿន ជំទប់ទី1ឃុំក្រពើរពីរ ដែលបានចុះហត្ថលេខា និងប្រថាប់ត្រាឲ្យប្រជាពលរដ្ឋទាំង7គ្រួសារ តាមការស្នើរសុំពីមេភូមិកុំប៉ង ដោយផ្អែកលើផែនទីដែលមន្ត្រីបរិស្ថានប្រគល់ឲ្យ ។ ចំណែកប្រជាពលរដ្ឋដែលរស់នៅឃុំក្រពើពីរបានអះអាងជំទាស់ទៅនឹងការលើកឡើងរបស់លោកសូរ សាហុងអភិបាលស្រុកវាលវែងថាដីពួកគាត់នៅក្នុងព្រំដីរបស់ពៅ លីគ័ងគឺជារឿងមិនត្រឹមត្រូវ ព្រោះប្រឡាយខាងមុខផ្ទះ ពុំមែនសម្គាល់ថាជាដីឈ្មោះពៅ លីគ័ងឡើយតែជាប្រឡាយ ដែលប្រជាពលរដ្ឋសហការគ្នា លើកធ្វើជាផ្លូវដើម្បីឆ្លងកាត់តែប៉ុណ្ណោះ ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋ គឺក្រុមអាជ្ញាធរភូមិឃុំ និងស្រុកស្វែងរកផលប្រយោជន៍ ដោយប្រើឈ្មោះឈ្មួញដី មកពង្រីកទំហំដើម្បីបានចំណែក ហើយរាស្ត្រទាំង7គ្រួសារ ដែលមានលិខិតផ្ទេរសិទ្ធពីអាជ្ញាធរ ភូមិឃុំក្រពើពីរគឺជាជនរងគ្រោះ ។ ទោះបីមានការបញ្ជាក់ ពីប្រជាពលរដ្ឋរួមទាំងអាជ្ញាធរឃុំ យ៉ាងណាក៏ដោយក៏ភាពអត្តនោម័ត របស់លោកអភិបាលស្រុកវាលវែង លោកសូរ សាហុង បានប្រកាសឲ្យគណៈកម្មការ ដែលចូលរួមដោះស្រាយនៅថ្ងៃ19 មេសា 2022 បានបន្លឺសម្លេងយ៉ាងខែងរ៉ែងថា ត្រូវនាំគ្នាចុះហត្ថលេខាទទួលស្គាល់ បើជាប់គុកឲ្យជាប់ទាំងអស់គ្នាទៅ ។

មិនដឹងថានៅស្រុកខ្មែរ មានចៅហ្វាយស្រុកដូចលោកសូរ សាហុងប៉ុន្មាននាក់ទៀត បើទោះជាគាត់ទើបផ្លាស់ពីស្រុកភ្នំក្រវាញបានជិតមួយឆ្នាំប៉ុណ្ណោះ តែអារឿងដឹងអត់ដងគឺ អត់ខ្វល់ពីការអះអាង របស់ប្រជាពលរដ្ឋ និងអាជ្ញាធរថ្នាក់ក្រោមឡើយ ។ ហើយបើអាចនាំអ្នកដោះ ស្រាយចូលគុកបានដូចការ អះអាងរបស់លោក អភិបាលលុះត្រាតែ អង្គភាពប្រឆាំងអំពើ ពុករលួយអានពត៌មាន ហើយចុះស៊ើបអង្កេតជាក់ ស្ដែងទើបអាចស្វែងរក គុកដាក់អ្នកដែលដោះស្រាយបំពានទោះ ចូលគុកក៏មិនខ្លាចឲ្យ តែទទួលបានផលប្រ យោជន៍បែបហ្នឹងបាន ៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.