ជាមុខរបរបូមខ្សាច់ និងចាក់ដីមាត់ទន្លេ ខុសច្បាប់ទើបមក គម្រាមអ្នកសារព័ត៌មាន

ជាធម្មតាមុខរបរអ្វីក៏ដោយ អោយតែធ្វើឡើងដោយ ស្របច្បាប់គឺក្រុមអ្នករកស៊ី តែងតែស្វះស្វែងអំពាវនាវ ផ្ដល់ដំណឹងឲ្យអតិថិជន នៅក្នុងមូលដ្ឋាន ភូមិ ឃុំ​ ស្រុក ខេត្តបានដឹងរហូតជួល ស្ថាប័នព័ត៌មានឲ្យ ជួយផ្សព្វផ្សាយ ដើម្បីទទួលបានផលប្រយោជន៍ ពីការលក់ថែមទៀតផង ។

វាដូចជាគ្មានអ្វីឲ្យចម្លែកនោះទេ ស្របពេលដែលមេឈ្មួញ បូបខ្សាច់ធ្វើស្តង់ស្តុបខ្សាច់ នៅមាត់ទន្លេដើម្បីដឹកយកទៅ លក់តាមរថយន្តដែលមាន ទីតាំងស្ថិតនៅភូមិបារាច ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល តាមគម្រាមអ្នកសារព័ត៌មានថា បានថតឡាយកន្លែង ស្តង់ខ្សាច់របស់ខ្លួន ដោយគ្មានការអនុញ្ញាតបែបហ្នឹង តើអាចជារឿងចម្លែកដែរឬទេ?!។​ បានជាថាចម្លែកព្រោះ បើជាមុខរបស្របច្បាប់ គឺឈ្មួញអ្នករកស៊ីគួរតែ ត្រេកអរចំពោះអ្នកសារព័ត៌មាន ដែលបានថតឡាយដោយ មិនបានចំណាយលុយសូម្បី1ដុល្លា ទៅលើការផ្សព្វផ្សាយពាណិជ្ជកម្ម បែបហ្វ្រីៗបែបហ្នឹង ។ ផ្ទុយទៅវិញគឺមានតែក្រុម រកស៊ីបំពានច្បាប់អាងសូក អាងអំណាចទេដែល ភ័យខ្លាចចំពោះការចុះផ្សាយ លើមុខរបរបូបខ្សាច់ដោយ ប្រើអំណាចទៅគម្រាម អ្នកសារព័ត៌មានដែល គ្រាន់តែថតឡាយហ្វ្រីអញ្ចឹងនោះទាន ។

តាមប្រភពដែលគួរឲ្យទុកចិត្ត បានបញ្ជាក់ថាកន្លែងស្តង់ស្តុបខ្សាច់ ដែលមានអេស្កាវ៉ាទ័រ ជាច្រើនគ្រឿងកាយចូក ដាក់ឡានដឹកចេញគឺជាដី អ្នកមានអំណាចម្នាក់ជួល ទៅឲ្យក្រុមឈ្មួញបូបខ្សាច់ ដែលរកស៊ីលោតឆត្រ័ នៅក្រៅសំណាញ់ច្បាប់ ។ ម្យ៉ាងវិញទៀតខ្សាច់ដែល ដឹកតាមឡានគឺយកទៅចាក់ តាមច្រាំងទន្លេរដើម្បីសាងសង់ ជាភូមិគ្រិះឲ្យទៅអ្នកមានអំណាច នោះដដែលទេ ទើបលេចចេញជាប្រតិកម្មតាមគម្រាម អ្នកសារព័ត៌មានដល់ ហាងគុយទាវបែបហ្នឹង ។

មានការរិះគន់ថាបើ ច្បាប់ស្រុកខ្មែរស្ថិតនៅក្រោម អំណាចដដែលជាដដែលនោះគឺ អ្នកដែលរងគ្រោះពិតប្រាកដ គឺអ្នកគ្មានលុយគ្មានអំណាច ។ ជាក់ស្ដែងគ្រាន់តែអ្នកសារព័ត៌មាន ដែលថតចុះផ្សាយសោះក៏រងការ គម្រាមដូចក្នុងវីដេអូខាងក្រោម ដែលថតចម្លងចេញពីហ្វេសប៊ុក ជាភស្តុតាងស្រាប់ ។ ហើយបើចេះតែប្រើអំណាច បំពានច្បាប់បានបែបហ្នឹង សូមមេត្តាអ្នកមានអំណាច បើចង់បើកអាជីវកម្ម បំពានច្បាប់នៅកន្លែងណា​ មេត្តាដាក់ផ្លាកឲ្យអ្នកសារព័ត៌មាន បានដឹងពីឈ្មោះនិងតួនាទី នៅកន្លែងនោះផង ជៀសវាងអ្នកខ្លាច គ្មានសិទ្ធថត ព្រោះមិនចង់ឲ្យកូនចៅ អ្នកមានអំណាចមក គម្រាមដល់ហាង គុយទាវតទៅទៀតព្រោះមានមហា ជនច្រើនណាស់ ដែលគេហួសចិត្ត នាំឲ្យខូចឈ្មោះអ្នក ធំកាន់តែខ្លាំង ។

រូបភាពនិងវីដេអូខាងក្រោមនេះ៖

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2023 La Presse Nationale. All rights reserved. XHTML / CSS Valid.