ដឹកឈើចេញពីឃុំរលួស ស្រុកសំបូរ តាមឡានសាំយ៉ុងឆ្លងខេត្ត ដោយសុវត្ថិភាព

នៅព្រឹកថ្ងៃទី27 កុម្ភៈ 2022 វេលាម៉ោង3ទៀបភ្លឺ មានរថយន្ដសាំយ៉ុង ពណ៌បៃតងខ្ចី ពាក់ស្លាកលេខ2Q4154 ដឹកឈើពេញឡានឆ្លងកាត់ ក្រុងក្រចេះ ចេញតាមផ្លូវ73A ក្រចេះឆ្លូងឆ្ពោះទៅស្រុកត្បូងឃ្មុំ ដោយសុវត្ថិភាព ។ ប្រភពច្បាស់ការបានឲ្យដឹងថា មេឈ្មួញដឹកឈើដុះស្លែ ឈ្មោះអាហុង ដឹកចេញពីឃុំរលួស ស្រុកសំបូរ ដោយមានការឃុបឃិត ពីសង្កាត់រដ្ឋបាលព្រៃឈើរលួស ឈ្មោះចែរី ឆ្លងកាត់ស្រុកចិត្របូរី ក្រុងក្រចេះ និងស្រុកឆ្លូង យកទៅលក់ដល់ខេត្តត្បូងឃ្មុំ ដោយសុវត្ថិភាព ។

ដូចឃើញក្នុងរូបភាព ជាភស្តុតាងស្រាប់ ប្រសិនបើសមត្ថកិច្ចនិង មន្រ្តីជំនាញក្នុងខេត្តក្រចេះ នៅតែបណ្តែតបណ្ដោយឲ្យ ជនល្មើសដឹកឈើដោយគ្មាន ការបង្រ្កាបទេនោះ ធនធានធម្មជាតិដែលនៅ សេសសល់បន្តិចបន្តួចនិង វិនាសហិនហោចនាពេល ខាងមុខជាក់ជាមិនខានឡើយ ។ ព្រោះកម្លាំងសមត្ថកិច្ចក្នុង ខេត្តរហូតដល់ស្រុករួមទាំង មន្ត្រីជំនាញផងនោះ តើអាចមើលមិនឃើញបទល្មើស ដឹកឈើគឺជាករណីមើលងាយ ដល់កម្លាំងបង្ក្រាបទៅវិញទេ ។ ហើយមានតែអំពើឃុបឃិត ដើម្បីស្វែងរកផលប្រយោជន៍ ទើបមេឈ្មួញដឹកឈើ ឈ្មោះអាហុង អាចដឹកឆ្លងកាត់ស្រុកខេត្ត បានដោយគ្មានការបង្រ្កាបបែបហ្នឹង ។

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.