ប្រទេសរុស្សីត្រូវបាន បណ្ដាប្រទេសនៅក្នុង ពិភពលោកទទួលស្គាល់ថា ជាមហាអំណាចផ្នែក សព្វាអាវុធនិងបច្ចេកវិជ្ជា អវកាសមួយផ្នែកផងដែរ បន្ទាប់ពីសហរដ្ឋអាមេរិក ។ ប៉ុន្តែស្ថិតក្នុងអំណាច 4អាណត្តិរបស់ VLADIMIR PUTIN ដែលមានប្រវត្តិចេញពី ក្រុមចារកម្មរហូតទទួល តំណែងជាប្រធានាធិបតី បានធ្វើឲ្យបណ្ដាប្រទេស នៅក្នុងតំបន់អ៊ឺរ៉ុបក៏ដូចជា ពិភពលោកហាក់បាត់ទំនុកចិត្ត ចំពោះការគ្រប់គ្រងដឹកនាំរបស់ ប្រទេសរុស្សីរហូតដាក់ រហស្សនាមឲ្យមេដឹកនាំ ផ្ដាច់ការរូបនេះថាជាខ្លាឃ្មុំទឹកកក ដែលសម្បូរបែបទៅដោយល្បិច កលថែមទៀតផង ។
ការរីកចម្រើនសេដ្ឋកិច្ច របស់រុស្សីក្រោមការដឹកនាំ របស់លោក ពូទីន គឺការលក់ឧស្ម័នហ្គាស ប្រេង និងសព្វាអាវុធ ។ ប៉ុន្តែសម្រាប់អ៊ុយក្រែនដែល បែកចេញពីសហភាពសូវៀត កន្លងមកក៏ស្ថិតនៅក្រោម ការបង្គាប់បញ្ជារបស់ ប្រទេសរុស្សីផងដែរ រហូតបក្សកាន់អំណាចនៅអ៊ុយក្រែន ដែលរណបរុស្សីចាញ់ឆ្នោត ទើបមានការមិនទុកចិត្ត រហូតធ្វើឲ្យរុស្សីប្លន់យកគ្រីមមៀរ ពីអ៊ុយក្រែនក្រោមហេតុផលប្រជាមតិ ។
តាមពិតទៅព្រឹត្តិការណ៍ប្រកាស សង្គ្រាមរបស់ប្រធានាធិបតីរុស្សី VLADIMIR PUTIN នៅថ្ងៃទី22 កុម្ភៈ ឆ្នាំ2022 ដែលលើកយកហេតុផល ដើម្បីសន្តិសុខរបស់ប្រទេសខ្លួន គឺជារឿងមិនពិតទាល់តែសោះ ។ បានជាគេហ៊ានអះអាងថា វាជារឿងមិនពិតព្រោះ ប្រទេសរុស្សីគឺជាមហាអំណាច យោធានិងសព្វាអាវុធដោយសូម្បី សហភាពអ៊ឺរ៉ុបដែលមាន30ប្រទេសក៏រងការ ភ័យខ្លាចពីអំណាចយោធារុស្សី រហូតពឹងផ្អែកលើសហរដ្ឋអាមេរិក ឲ្យបញ្ជូនកងទ័ពមកជួយការពារ ថែមទៀតផង ។
ឈរលើកត្តាភួមិសាស្រ្ដនិង ជាទម្លាប់ដែលរុស្សីធ្លាប់គ្រប់គ្រង រហូតបង្គាប់បញ្ជាលែងបានដោយ សម្លឹងឃើញរដ្ឋាភិបាលអ៊ុយក្រែនងាកចេញ ពីរុស្សីទៅសុំចុះចូល ជាមួយសមាជិកអ៊ឺរ៉ុប និងសមាជិកអូតង់ផងនោះ ទើបធ្វើឲ្យលោក ពូទីន ចេញក្រិត្យដោយឯកតោភាគី បំពានលើអង្គការសហប្រជាជាតិ សម្រេចដាក់តំបន់ភាគខាងកើត អ៊ុយក្រែនដែលកំពុងមាន ជម្លោះជាតំបន់ឯករាជ ចេញពីអ៊ុយក្រែន ។
ដោយផ្អែកលើហេតុផល ខាងលើនេះហើយទើប រុស្សីក្រោមការដឹកនាំរបស់ លោក VLADIMIR PUTIN សម្រេចធ្វើសង្គ្រាមវាយលុក មកលើអ៊ុយក្រែនបើទោះបីជាមាន ការថ្កោលទោសពីបណ្ដាប្រទេស នៅលើពិភពលោកក្ដីរួមទាំង ប្រជាជនរុស្សីផងនោះ តើលោក VLADIMIR PUTIN ទទួលបានអ្វីក្រោយជ័យជម្នះ នៅប្រទេសអ៊ុយក្រែន ។ ជាការពិតដែលមិនអាចប្រកែកបាន គឺលោក VLADIMIR PUTIN ចាំទទួលសាកសពទាហ៊ានរុស្សី ដែលស្លាប់តាមការបញ្ជាឲ្យចូល ឈ្លានពានអ៊ុយក្រែន ។ ហើយអ្វីដែលធ្ងន់ធ្ងរលើសពីការស្លាប់ របស់កងទ័ពរុស្សីទៅទៀតនោះ គឺមនុស្សនៅក្នុងបណ្ដាប្រទេស ក្នុងពិភពលោកកាន់តែបង្កើនការ ស្អប់ខ្ពើមនិងភ័យខ្លាចចំពោះមេដឹកនាំនិង ប្រជាជនរុស្សីស្របពេលដែល ប្រទេសនេះទទួលរងនូវទណ្ឌកម្មពី សហរដ្ឋអាមេរិកខ្លះផង ។
ហើយអ្វីដែលរុស្សីនឹកស្មាន មិនដល់គឺទំនុកចិត្តក្នុងការ វិនិយោគដោយគ្រាន់តែលោក PUTINប្រកាសសង្គ្រាមភ្លាម អាល្លឺម៉ង់សម្រេចកាត់ផ្ដាច់បំពង់បង្ហូរប្រេង ដែលធ្វើឲ្យសេដ្ឋកិច្ចរុស្សីកំពុងបង្ហាញ សញ្ញាដាំក្បាលចុះរួចស្រេចទៅហើយ ។ ទោះបីថាប្រទេសចិនដែលរង់ចាំ ទទួលផលពីរុស្សីក្រោម ទណ្ឌកម្មពិភពលោកក្ដី អ្នកវិនិយោគរុស្សីពិតជា គ្មានជម្រើសឡើយ ទោះបីថាតម្លៃឧស្ម័នត្រូវចិន ទម្លាក់ថ្លៃអស់ពាក់កណ្ដាលក្ដី បើធៀបនឹងតម្លៃទីផ្សារ ។
មានការសន្មត់យ៉ាងជាក់លាក់ថា ទំហំនៃការខាតបង់ដូចជាការ រៀបរាប់ខាងនេះហើយដែល លោកPUTIN ត្រូវស្ពាយចេញក្រោយជ័យជម្នះ ដោយអំនួតសង្គ្រាមនៅអ៊ុយក្រែន ។ ព្រោះពេលវេលាខាងមុខពិតជា បង្ហាញឲ្យឃើញនូវលទ្ធផលជាក់លាក់ ដែលប្រជាជនរុស្សីទទួលបាន ក្រោមការសម្រេចចិត្តរបស់ មេដឹកនាំ PUTIN ដែលជ្រើសរើសយកសង្គ្រាមដើម្បី បម្រើឲ្យមហិច្ឆតារបស់ប្រទេសរុស្សីនាពេលខាងមុខ ជាក់ជាមិនខាន ។