ដឹកឈើធ្វើផ្ទះត្រូវ អ្នកសារព័ត៌មានមក ជម្រិតទារប្រាក់80ម៉ឺនរឿល

ដោយ សាម៉ុន៖ អង្គុយនៅមុខផ្ទះ កំពុងសាងសង់លោក ទុយ ប៊ុនលី និងភរិយា មានទីលំនៅ ភូមិត្រពាំងក្រឹម ឃុំក្រាំងចេក ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ បានត្អូញត្អែថាមាន អ្នកសារព័ត៌មានម្នាក់ ឈ្មោះ ខេង បានមកជម្រិតទាប្រាក់ ពីគាត់80ម៉ឺនរៀល ។ នៅពេលគាត់សុំ ឲ្យតែ40ម៉ឺនរៀល អ្នកសារព័ត៌មានឈ្មោះ ខេង បានឆ្លើយតបវិញថា “បើឲ្យ40ម៉ឺនរៀលគឺ ត្រូវចុះផ្សាយ លុះត្រាតែឲ្យ80ម៉ឺនរៀល ទើបមិនចុះផ្សាយ ’’ ។

ជាធម្មតាការគ្រប់គ្រង សង្គមមួយគឺមាន សប្បុរសជនដើរជួយ ប្រជាពលរដ្ឋនិង សង្គមជាតិហើយក៏មាន ចោរលួច ចោរឆក់ ចោរប្លន់និង ពួកបំផ្លាញសង្គមផងដែរ ។ យ៉ាងណាមិញ អ្នកសារព័ត៌មានដែល ធ្វើអាជីវកម្មក្រោម ដំបូលក្រសួងព័ត៌មាន តែមួយក៏មាន អ្នកសារព័ត៌មានមួយចំនួន ចុះផ្សាយពីទុក្ខលំបាក ប្រជាពលរដ្ឋដែលទទួលរង នូវការរំលោភបំពានផ្សេងៗ រួមទាំងតម្រូវការក្នុង ភូមិឃុំដើម្បីរួមចំណែក បម្រើសង្គមជាតិផងដែរ ។ ប៉ុន្តែសកម្មភាព​ អ្នកសារព័ត៌មានមួយចំនួន ដែលគ្រាន់តែដឹកឈើធ្វើផ្ទះ នៅសោះក៏មកជម្រិត ទារប្រាក់ឆៅៗតាមការ ចង់បានរបស់ខ្លួនទៅវិញ ធ្វើឲ្យប៉ះពាល់ដល់អ្នកសារ ពត័មានផ្សេងទៀត ។

ដូចករណីអ្នកសារព័ត៌មាន ឈ្មោះ ខេង​​ ដែលតម្រូវឲ្យអ្នកធ្វើផ្ទះ បង់ប្រាក់ឲ្យខ្លួន80ម៉ឺនរៀល ដោយគម្រាមថា បើឲ្យ40ម៉ឺនរៀលក៏ នៅតែផ្សាយ វាគ្រាន់តែជាចំណែកមួយ របស់បុគ្គលអ្នកសារព័ត៌មាន ដែលប្រើតួនាទីបំពានលើ ក្រមសីលធម៌និង វិជ្ជាជីវៈអ្នកសារព័ត៌មាន តែប៉ុណ្ណោះ ។ ដោយសារអ្នកសារព័ត៌មាន បំពានក្រមសីលធម៌និង វិជ្ជាជីវៈនេះហើយទើប ចេះតែកើតរឿងចោទប្រកាន់ មកលើអ្នកសារព័ត៌មាន ពីបទកំហែងរហូត ជាប់គុកជាច្រើនករណី នាពេលកន្លងមក ។

អាជីពអ្នកសារព័ត៌មាន មិនខុសអ្វីពីមនុស្សរស់នៅ ក្នុងសង្គមទាំងមូលនោះទេ ដោយមិនគួរចាត់ទុក បុគ្គលអ្នកសារព័ត៌មាន ម្នាក់ដែលប្រើតួនាទី ខុសឆ្គងមកចោទ អ្នកសារព័ត៌មានទូទៅនោះហើយ ។ ជាក់ស្ដែងបុគ្គល អ្នកសារព័ត៌មានឈ្មោះ ខេង ដែលធ្វើសកម្មភាពជម្រិត ទារប្រាក់ពីអ្នកធ្វើផ្ទះ  គឺជារឿងបុគ្គលព្រោះក៏មាន អ្នកសារព័ត៌មានមួយចំនួនធំ ដែលប្រើតួនាទីជួយដល់ ប្រជារាស្រ្ដនិង សង្គមជាតិផងដែរ ។

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.