តុល្យភាពអំណាចដើម្បីកែទម្រង់បញ្ចប់វិវាទនៅអាណត្តិក្រោយទៀត

ដោយ ៖ ជាតិ
ភាពមិនចុះសម្រុងគ្នាក្រោយការបោះឆ្នោត អស់រយៈកាល ៥ អាណត្តិមកហើយ គឺមាន​ដំណើរ​ការទៅមុខបានដោយផ្អែក លើ កត្តាបង្រួបបង្រួមជាតិ ។ ព្រោះមរតក​ដែល​ជា​ប្រភពបន្សល់ទុក ឱ្យតាំងពីឆ្នាំ ១៩៩៣ មកគឺការចាប់ផ្តើមកសាងរបត់  ដឹកនាំថ្មី តាមលំនាំ​ប្រជាធិបតេយ្យសេរីពហុបក្ស ប៉ុន្តែវិបត្តិដែលចេះតែ បន្តនៅក្រោយការ បោះឆ្នោត​នោះ​គឺបានបន្សល់ទុកឱ្យតាំងពី ឆ្នាំ ១៩៩៣ មកម៉្លេះ ដែល​អាច​និយាយ​បានថា​ជាប្រពៃណី​ទៅ​ហើយ សម្រាប់  បក្ស​ចាញ់​កើតទុក្ខ​មិន​សុខចិត្ត ចំពោះបក្ស​ឈ្នះឆ្នោត ។

តាមពិតទៅកម្ពុជាគួរមាន  រូបមន្តដោះស្រាយជម្លោះតាំង ពីឆ្នាំ១៩៩៣ មកម៉្លេះ ដើម្បីទ្រ  ទ្រង់​​ដំណើរ​ការ​ប្រជា​ធិប​តេយ្យ សេរី​ពហុបក្ស​ឱ្យមាន​ភាព​រឹងមាំ​បាន ប្រសិន​បើ​មេ​ដឹកនាំ​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​បួន​នៅ​ឆ្នាំ ១៩៩៣ ពិតជា​មាន​ឆន្ទៈ តម្កល់​ផល​​ប្រជាជាតិ​​និង​ប្រជា​​រាស្ត្រ​ជាធំ ស្ថិត​នៅ​ក្រោម​ដំបូល​រដ្ឋ​ធម្មនុញ្ញ ដែល​មាន​លក្ខខណ្ឌ​ស៊ីវិល័យ ស្រប​តាម​ស្តង់ដា មួយ  ដែល​អាច​ធានា​ដល់​អំណាច ពល​រដ្ឋ​បាន ។ ប៉ុន្តែ​ជា​អកុសល បើ​ក្រឡេក​ទៅ​មើល​​ស្ថានភាព នយោបាយ​ក្នុងឆ្នាំ ១៩៩៣ គឺបក្ស​ឈ្នះឆ្នោត​ដែល​មាន​ទ្រង់​រណប្ញទ្ធិ ជា​ព្រះ​​ប្រធាន​ប្រវត្តិ​សាស្ត្រ និង​តែមួយ​គត់​គ្មានពីរ ទើប​គេ​ពុំបាន​ឃើញ មាន​មាត្រា​ណា​មួ​យ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ ដែលចង​ក្រង​និងចុះ​ហត្ថលេខា ដោយលោកតា សឺន សាន  កំណត់​ពី​អំណាច​​ថ្នាក់ ដឹកនាំ​ឱ្យបាន​ច្បាស់​លាស់​នោះឡើយ  បើទោះ​បីពេល​នេះ​មាន​ការ​ទាម​ទារ​ឱ្យមាន​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី ក៏ វា​ស្ថិត​នៅ​ក្រៅរង្វង់​រដ្ឋធម្ម​នុញ្ញនោះ​ដែរ ។

នៅមាន​កត្តា​ច្រើន​ទៀត ដែល​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ មិនបាន​បញ្ញត្តិ​​ក្នុង​​​មាត្រា​លើការ​បង្កើត​​​ស្ថាប័ន​​បោះឆ្នោត​ឱ្យមាន ភាពសេរី​ត្រឹមត្រូវ​និងយុត្តិធម៌ ។ ផ្ទុយ​ទៅ​វិញ គ្រោងនៃ​ប្រព័ន្ធ​ច្បាប់បោះ​ឆ្នោត​ផ្តើម​ចេញពី​ការត្រូវរ៉ូវ​គ្នា​ដែល​មាន លក្ខណៈ ជាបុគ្គល​ទើប​បន្សល់​ទុក​ឱ្យ​ទំនាស់​បន្តរាល​ដាល រហូត​ដល់​សព្វថ្ងៃ ព្រោះ​ស្ថាប័ន​បោះ​​ឆ្នោត​​ជា​​អាជ្ញា​​កណ្តាល​ដែល​តម្រូវ​ឱ្យធ្វើការ​ងារមួយ​ឯករាជ្យ​និង​អាចផ្តល់​ទំនុកចិត្ត​ដល់បក្ស​ប្រកួត​ប្រជែង បើផ្អែក​តាម​វិទ្យា​សាស្ត្រ​រីក​ចម្រើន​ដូច​សព្វថ្ងៃ នេះ​ពិតជា​អាច​ជួយ​ដល់ អាជ្ញា​កណ្តាល​ដំណើរការ​ទៅបាន​ដោយ​ពុំមាន​ការរិះគន់​អ្វីនោះ​ឡើយ ។

រហូតមក​ដល់​អាណត្តិទី ៥ ឆ្នាំ២០១៣​ទៅ​ហើយ ក្រុម​អ្នក​វិភាគ​ស្ថានការណ៍​​នយោបាយ​ក្រោយ​​ការ​បោះ​ឆ្នោត​នៅតែ បាន ចាត់​ទុកមរតក​នៃការ​បង្រួប​បង្រួម​បក្ស​ឈ្នះ​ឆ្នោត គឺជា​ករណី​ដែល​កម្ពុជា​មិន​អាច​ខ្វះបាន​ទៅ​ហើយ​ប៉ុន្តែ​លក្ខណៈ ខុស ប្លែក​ក្នុង​អាណត្តិទី ៥ នេះ គឺការ​បង្រួប​បង្រួម​​ខុសគ្នា​ពីអាណត្តិមុនៗ​ត្រង់ថា​ការ​ទាមទារ​ឱ្យមាន​ការ​បង្រួប​បង្រួម របស់ គណបក្ស​សង្គ្រោះជាតិ គឺដើម្បី​ធ្វើការ​កែទម្រង់ ព្រោះ​នៅ​ពេល​បក្ស​ហ៊្វុនស៊ិន​ប៉ិច​រួប​រួមបួន​អាណត្តិមក​ហើយ​គឺសំដៅ​តែ ទៅលើ​អំណាច​តាំង​ពីថ្នាក់ ជាតិ រហូតដល់​រាជធានី ខេត្ត  ស្រុក ខណ្ឌ តែប៉ុណ្ណោះ ។

ជុំវិញករណីបង្រួបបង្រួមជាតិនេះដែរ ត្រូវបានលោក ហ៊ុន សែន បញ្ជាក់​ឱ្យដឹង​ជា​សាធា​រណៈ​ថា នៅលើ​ពិភព លោកនេះ គ្មានបក្ស​ចាញ់ឆ្នោត​ណា​ទាមទារ​​ធ្វើជាប្រធាន​​សភា​ជាតិ​នោះទេ ។ ទោះបីការ​អះអាង​របស់​លោក ហ៊ុន  សែន បង្ហាញពី ភាព​ត្រឹមត្រូវ​​ក៏ពិតមែន! ប៉ុន្តែ​លោក សម រង្ស៊ី និងលោក កឹម សុខា ដែលប្រកាស​ថា​​បក្សខ្លួន​ឈ្នះឆ្នោត​​ដែរ​នោះ​ក៏ប្រកាស ទាមទារ​ឱ្យបង្កើត​គណៈកម្មការ​ឯករាជ្យ ដែលមាន​ការ​ចូលរួម​ពី​អន្តរជាតិ​​ដើម្បី​ត្រួតពិនិត្យ​ទៅ​លើ​សន្លឹក​ឆ្នោត​​ឡើងវិញ ប្រសិន  បើរក​ឃើញថា​​គណបក្ស​​ប្រជាជន​​ឈ្នះ​ឆ្នោត​មែន គណបក្ស​សង្គ្រោះជាតិ និងទទួល​ស្គាល់  ដោយ​មិន​ទាមទារ អំណាច​​ណា​​មួយ​ឡើយ ។

ដោយសារ​ចម្លើយ​ពីរសុទ្ធសឹង​តែមាន​ហេតុផល​ដូចគ្នា នេះហើយ​ទើប​​តម្រូវ​​ឱ្យការ​​បង្រួប​បង្រួម​​ក្នុង​​អាណត្តិ ទី ៥  នេះ សំដៅ​ឆ្លុះ​បញ្ចំង​ពី​តុល្យភាព អំណាច​ដើម្បី​កែទម្រង់​ឈាន  ទៅ​បញ្ចប់​វិវាទ​ក្រោយ​ពេល បោះ​ឆ្នោតបាន ៕

Filed in: ព្រឹត្តិការណ៏នយោបាយ
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.