កម្លាំងចម្រុះ10នាក់ ចុះបង្រ្កាបគ្រឿងចក្រ មន្រ្តីជើងខ្លាំងឈ្មោះ មុំ បូផាន់ នៅស្រុកវាលវែង

ដោយ រ៉ាយ ភុន ៖ ភាពក្រអឺតក្រទម របស់អតីតអនុប្រធាន ការិយាល័យភូមិបាល ស្រុកវាលវែង ទទួលបន្ទុកវាស់វែង ដីធ្លីតាមប្រពន្ធ័GPS ឈ្មោះ មុំ បូផាន់ ត្រូវបានក្រសួងមហាផ្ទៃ ចេញលិខិតបង្គាប់ការ ជម្រាបមកឯកឧត្ដម អភិបាលនៃគណៈអភិបាល ខេត្តពោធិសាត់ ដែលបានប្រើតួនាទី បំពានលើដីព្រៃរដ្ឋ ស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ។ ដោយពិនិត្យឃើញថា មន្រ្តីឈ្មោះ មុំ បូផាន់ ពិតជាបានប្រព្រឹត្តកំហុស រំលោភយកដីព្រៃរដ្ឋលក់ និងយកធ្វើកម្មសិទ្ធិ ពិតប្រាកដមែន ឯកឧត្ដម ម៉ៅ ធនិន បានដាក់ឲ្យឈ្មោះ មុំ បូផាន់​ ក្នុងកិច្ចប្រជុំនៅ សាលាស្រុកវាលវែង នូវជម្រើសពីរគឺ ទី1 បើចង់បន្តតួនាទីនៅ ស្រុកវាលវែងតទៅទៀត គឺត្រូវជាប់គុក តែបើផ្លាស់ទៅខេត្ត ទើបរួចខ្លួនបាន ។

ទោះបីថាឈ្មោះ មុំ បូផាន់​ បានផ្លាស់មកធ្វើជា មន្រ្តីអន្តរវិស័យ ខេត្តពោធិសាត់ក្ដី ប៉ុន្តែសកម្មភាពរុករាន ដីព្រៃរបស់រដ្ឋក្នុង ស្រុកវាលវែង នៅតែគឃ្លើនរហូតដោយបាន ទិញអេស្កាវ៉ាទ័រខ្នាតយក្ស ធ្វើសកម្មភាពបំពាន ដីព្រៃរដ្ឋដោយគ្មាន គោរពច្បាប់ឡើយ ។ ជាក់ស្ដែងនៅថ្ងៃទី30​ មករា ឆ្នាំ2022 ក្រុមអ្នកសារព័ត៌មាន ដែលដឹកនាំដោយលោក រ៉ាយ ភុន មានគ្នា3នាក់ បានចុះទៅថតសកម្មភាព ប្រើគ្រឿងចក្រ នៅលើខ្នងភ្នំម្ទេស ស្ថិតក្នុងដែនជម្រកសត្វព្រៃ សំកុសក្នុងភូមិឈើទាល​ជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់ បើតាមការបញ្ជាក់ពី មន្ត្រីបរិស្ថានតាមប្រពន្ធ័ GPSគឺមានកម្ពស់ 319ម៉ែត្រ ។

ដោយមានកិច្ចសហការ រវាងអ្នកសារព័ត៌មាន ជាមួយព្រះរាជអាជ្ញា​ អមសាលាដំបូង ខេត្តពោធិសាត់ លោក កូយ កាន់​យ៉ា បញ្ជាឲ្យឃាត់គ្រឿងចក្រ យកមករក្សាទុកដើម្បីរង់ចាំបន្តនិតិវិធី ។ ដោយទទួលបានការអនុញ្ញាត ពីព្រះរាជអាជ្ញា ខេត្តពោធិសាត់ នៅថ្ងៃទី31 មករា​ ឆ្នាំ2022 លោក អ៊ុង​ រដ្ឋា អភិបាលរងស្រុកវាលវែង សហការជាមួយមន្ត្រីជំនាញ និងអ្នកសារព័ត៌មាន មួយចំនួនមានគ្នា10នាក់ ចុះវត្តមានក្នុងប្រតិបត្តិការណ៍ ត្រួតពិនិត្យបោះបង្គោល កំណត់ដីព្រៃរដ្ឋក្នុង ដែនអភិរក្សសត្វព្រៃភ្នំសំកុស ដែលបានសម្រេច ដោយព្រះរាជក្រិត្យ ។ រហូតដល់ថ្ងៃទី01 កុម្ភៈ គ្រឿងចក្រអេស្កាវ៉ាទ័រ ខ្នាតយក្សលេខ320D ត្រូវបានឃាត់ចាប់នៅម៉ោង3 និង30នាទីរសៀល យកមករក្សាទុកនៅស្នាក់ការ ដែនជម្រកសត្វព្រៃសំកុស នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ។

មជ្ឈដ្ឋានប្រជាពលរដ្ឋនៅ ស្រុកវាលវែង ដែលឃើញហេតុការណ៍ ចុះបង្រ្កាបគ្រឿងចក្ររបស់ មន្ត្រីជើងកាងឈ្មោះ មុំ បូផាន់ បានសម្ដែងនូវការកោត សរសើរចំពោះចំណាត់ការ មន្ត្រីជំនាញចុះបង្រ្កាបគ្រឿងចក្រ របស់បុគ្គលដែលធ្លាប់តែ ប្រើអំណាច ឈូសឆាយដីព្រៃរដ្ឋ ស្វែងរកផលប្រយោជន៍ កន្លងមកហើយនឹងបច្ចុប្បន្ននេះ តើត្រូវប្រឈមចំពោះ  មុខច្បាប់ឬគ្រាន់តែ ផ្លាស់ប្ដូរតួនាទីដូចពេល កន្លងមកទៀត ។ ព្រោះបើទុកឲ្យជនល្មើស​ ម្ដងហើយម្ដងទៀត នៅក្រៅសំណាញ់ច្បាប់ មិនបានទទួលទោសទណ្ឌ គ្រាន់តែផ្លាស់ប្ដូរតួនាទី ចុះឡើងបែបហ្នឹងគឺជា គំរូអាក្រក់ដល់មន្ត្រី ខិលខូចផ្សេងទៀត ឆ្លៀតឱកាសរកផលប្រយោជន៍ ហើយប្រសិទ្ធិភាពនៃ ការគ្រប់គ្រងដីព្រៃរដ្ឋ ក៏មិនអាចរក្សា បានទុកជាកេរដំណែល ដល់មនុស្សជំនាន់ក្រោយ បានឃើញបន្តទៀតឡើយ ។

រូបភាពនិងវីដេអូខាងក្រោមនេះ៖

 

 

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.