នៅថ្ងៃទី22 មករា ឆ្នាំ2022 ប្រជាពលរដ្ឋជាង 30គ្រួសាររស់នៅ ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានចេញមកតវ៉ា ស្នើសុំកិច្ចអន្តរាគមន៍ ពីប្រមុខរាជរដ្ឋភិបាល ដោយមានកាន់រូបថត សម្ដេចតេជោ នាយករដ្ឋមន្រ្តីនិង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចោទប្រកាន់មេភូមិយាវ ក្រុមប្រឹក្សាឃុំកំពង់ចាម និងលោកចែងគុំជុប អភិបាលរងស្រុកសំបូរ ដែលបានហាមមឃាត់ ពួកគាត់មិនឲ្យបន្ត ធ្វើស្រែចំការលើដីពួកគាត់ តទៅទៀត ។ តាមការបញ្ជាក់ពី ប្រជាពលរដ្ឋនៅចំពោះ មុខអ្នកសារព័ត៌មាន បានបង្ហាញពីការ ឈឺចាប់ថាដីស្រែចំការ ពួកគាត់ធ្លាប់ធ្វើ ដែលមានទំហំតិចតួច ទទួលបានផលហូបសឹង មិនគ្រប់ផងស្រាប់តែ អាជ្ញាធរភូមិយាវ និងក្រុមប្រឹក្សាមេឃុំកំពង់ចាម មកហាមឃាត់លែង ឲ្យធ្វើបន្តទៀត តាមបញ្ជារបស់លោកចែង គុំជុប អភិបាលរងស្រុកសំបូរ ក្នុងបំណងយកដី ពួកគាត់ទៅឲ្យ ក្រុមហ៊ុនទៅវិញ ។
ដោយទទួលរងនូវ ការបាត់បង់ដីធ្លី ធ្វើស្រែចំការនេះហើយទើប ពួកគាត់ប្រមូលផ្ដុំគ្នា សុំអន្តរាគមន៍ពី សម្ដេចនាយករដ្ឋមន្រ្ដី មេត្តាជួយបញ្ឈប់ សកម្មភាពអាជ្ញាធរ ស្រុកសំបូរ ដែលមានបំណង រឹបអូសយកដីស្រែ ចំការពួកគាត់ឲ្យទៅក្រុមហ៊ុន ដើម្បីស្វែងរក ផលប្រយោជន៍ដោយ ពុំបានគិតគូរដល់ សុខទុក្ខប្រជាពលរដ្ឋឡើយ ។
ពិតណាស់ថាប្រជាពលរដ្ឋ ជាកសិករអាចរស់បាន ដោយពឹងផ្អែកលើ ដីធ្វើកសិកម្មធ្វើស្រែចំការ ដើម្បីចិញ្ចឹមជីវិត ។ តើការសម្រេចបញ្ឈប់ មិនឲ្យប្រជាពលរដ្ឋ បន្តធ្វើស្រែចំការលើដី ពួកគាត់ដែលធ្លាប់ អាស្រ័យផលចិញ្ចឹម ជីវិតដើម្បីកាត់បន្ថយ ភាពក្រីក្រតាម គោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល គឺជាចេតនារបស់ អាជ្ញាធរភូមិឃុំស្រុក ដើម្បីស្វែងរកផល ប្រយោជន៍ផ្ទាល់ខ្លួន ឬយ៉ាងណាឲ្យប្រាកដ ?
ពាក់ពន្ធ័ទៅនឹងករណី តវ៉ារបស់ប្រជាពលរដ្ឋ នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ សារព័ត៌មានជាតិ បានទូរសព្ទ័ទៅកាន់ លោកចែង គុំជុប នៅថ្ងៃទី23 មករា វេលាម៉ោង10 និង44នាទីព្រឹក ដើម្បីសុំការបំភ្លឺដែរ ប៉ុន្តែទូរសព្ទ័រោទិ៍ គ្មានអ្នកទទួលទៅវិញ ។
សង្ឃឹមថាក្រោមការ ដឹកនាំនាវាកម្ពុជា អស់ជាច្រើនទសវត្សន៍ របស់សម្ដេចនាយករដ្ឋមន្រ្ដី រហូតអាចធ្វើឲ្យ កម្ពុជាដែលធ្លាប់តែ ទទួលរងនូវអសន្តិសុខ ដោយសារសង្គ្រាម រហូតមានសន្តិភាព ពេញលេញមកដល់សព្វថ្ងៃ គឺពិតជាមិនទុកឲ្យ ក្រុមមន្រ្តីខិលខូចបន្ត ធ្វើទុក្ខបុកម្នេញ ប្រជារាស្រ្ដតទៀតបានឡើយ ។ សមដូចពាក្យស្លោក “អគុណសន្តិភាព” គឺជានិមិត្តរូបនៃការ រស់រានប្រកបដោយ សុខក្ដុមរម្យនា ដែលជាគ្រិះនៃ គោលនយោបាយដឹកនាំ តាមការចង់បានរបស់ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលតម្រូវធ្វើ ការវះកាត់ក្រុម មន្ត្រីគ្រាប់ល្ពៅ ដោយគ្មានយោគ យល់ ដូចបានកំណត់ក្នុងអភិ ក្រមទាំង៥ ៕