មេឈ្មួញឈើដុះស្លែ ឈ្មោះចែ រដ្ឋា ដឹកឈើកាត់មុខ សមត្ថកិច្ចខេត្តក្រចេះ ទាំងកណ្ដាលថ្ងៃ ដោយគ្មានការបង្រ្កាប

ឡានដឹកឈើប្រភេទ ទួរីសពណ៌លឿងពាក់ស្លាកលេខ ភព-2R3594​ ដឹកឈើទាំងកណ្ដាលថ្ងៃ ចេញពីស្រុកសំបូរ ឆ្លងកាត់ស្រុកចិត្របូរី និងក្រុងក្រចេះ ឆ្ពោះទៅស្រុកឆ្លូងដោយ មិនរំខានដល់កម្លាំង សមត្ថកិច្ចឡើយ ។ មេឈ្មួញឈើដែលមានឈ្មោះចែ រដ្ឋា តែងដឹកឈើចេញពី តំបន់ព្រៃឡង់យកមក ស្តុកទុកក្នុងស្រុកសំបូរ ហើយបានដឹកចេញ ជារៀងរាល់ថ្ងៃ ឆ្លងកាត់ស្រុកក្រុងទាំង4 ដោយសុវត្ថិភាពបានដូចនេះ គឺមានទំនាក់ទំនងជាមួយ សមត្ថកិច្ចតាមស្រុកក្រុង រួចស្រេចទៅហើយ ទើបអាចនាំឈើចេញទាំង កណ្ដាលថ្ងៃបានដោយ គ្មានការបង្រ្កាបបែបហ្នឹង ។

ជាក់ស្ដែងនៅថ្ងៃទី13 មករា 2022 វេលាម៉ោង1 និង10នាទីរសៀល ឡានមេឈ្មួញឈើរបស់ចែ រដ្ឋា បានដឹកឈើចេញពី ស្រុកសំបូរឆ្លងកាត់ ស្រុកចិត្របូរី សូម្បីប៉ូលីសសេដ្ឋកិច្ច ប្រចាំការនៅចំណុចព្រែកច្រោក ក៏បើកភ្លើងខៀវឲ្យ មេឈ្មួញឆ្លងកាត់ដោយ សុវត្ថិភាពផងដែរ ។ រហូតមេឈ្មួញឈើឈ្មោះចែ រដ្ឋា ដឹកឆ្លងកាត់ក្រុងក្រចេះ ក៏កម្លាំងនគរបាលកងរាជអាវុធហត្ថខេត្ត ហាក់គ្មានចំណាត់ការអ្វីទាំងអស់ ទំនងជាត្រូវរ៉ូវគ្នាអស់ហើយ ទើបឡានដឹកឈើអាចបន្ត ដឹកចេញតាមផ្លូវក្រចេះឆ្លូង បានជារៀងរាល់ថ្ងៃបែបហ្នឹង ។

មានមតិរិះគន់ថា កន្លងមកទោះបី ឡានប្រភេទទួរីស មួយចំនួនដឹកឆ្លងកាត់ស្រុកក្រុង ទាំងកណ្ដាលយប់ក្នុង ខេត្តក្រចេះ ក៏នៅតែគេចមិនផុតពី កម្លាំងសមត្ថកិច្ចចុះបង្រ្កាប និងផ្សព្វផ្សាយតាមសាព័ត៌មាន ជាច្រើនថែមទៀតផង ។ ចម្លែកអីតែឡានដឹកឈើ របស់មេឈ្មួញដុះស្លែឈ្មោះចែ រដ្ឋា ដឹកឈើទាំងកណ្ដាលថ្ងៃ ឆ្លងកាត់ស្រុកក្រុងក្រចេះ 3ថ្ងៃជាប់គ្នាអត់ឃើញ កម្លាំងសមត្ថកិច្ចក្នុងស្រុក ខេត្តហ៊ានធ្វើការបង្រ្កាបទៅវិញ ។ ឬមួយថាមេឈ្មួញ ណាដែលផ្ដល់ផលប្រយោជន៍ ឲ្យសមត្ថកិច្ចទើបគ្មាន ការបង្រ្កាបដូចករណីឡាន ដឹកឈើចែ រដ្ឋា ដឹកឈើទាំងថ្ងៃបាន! លើកលែងតែមេឈ្មួញដែលមិន បានផ្ដល់ផលប្រយោជន៍ ទើបមានការបង្រ្កាប ។

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 5451 La Presse Nationale. All rights reserved. XHTML / CSS Valid.