ដោយម៉ុនប្រេស៖ នៅយប់ថ្ងៃទី17 ឈានចូលថ្ងៃទី18 វេលាម៉ោង12និង 30នាទី កម្លាំងនាយ ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ស្ពឺ សហការជាមួយ នាយសង្កាត់រដ្ឋបាល ព្រៃឈើត្រពាំងជោ បានចុះបង្ក្រាបរឹបអូស ឈើប្រភេទប្រឡៅមូល នៅចំណុចកោះក្របៅ ភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ បានចំនួន65ដើម ។ ប្រភពពីប្រជាពលរដ្ឋ បានខ្សឹបខ្សៀវថា មេឈ្មួញឈើដុះស្លែ នៅឃុំត្រពាំងជោ តែងតែដឹកនាំចេញឈើ ប្រភេទប្រឡៅមូល ជាច្រើនលើកច្រើនសារមកហើយ ដោយមានការចង្អុលបង្ហាញពី ពលរដ្ឋទើបមានកិច្ច សហការចុះបង្រ្កាបពី ខណ្ឌរដ្ឋបាលព្រៃឈើ ថ្នាក់ខេត្តដឹកនាំដោយ លោកឯម សុខុម សហការជាមួយសង្កាត់ រដ្ឋបាលព្រៃឈើ ឃុំត្រពាំងជោ ដឹកយកមករក្សាទុក នៅស្នាក់ការសសង្កាត់ ដើម្បីបន្តវែកមុខរកមេឈ្មួញ ឈើឲ្យមកទទួលខុសត្រូវ ចំពោះមុខច្បាប់ ។
សូមបញ្ជាក់ថា ប្រភេទឈើប្រឡៅមូល ដែលក្រុមឈ្មួញយកមក រក្សាទុកនៅចំណុច កោះក្របៅគឺបានកាប់ចេញ ពីដែនអភិរក្សព្រៃឈើ របស់រដ្ឋតម្រូវឲ្យសមត្ថកិច្ច ជំនាញអនុវត្តទប់ស្កាត់ ដើម្បីរក្សាបាននូវធនធាន ធម្មជាតិស្របតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានឯកឧត្ដមសាយ សំអាល់ជាសេនាធិការ ក្នុងការគ្រប់គ្រងបរិស្ថាន ឲ្យមានប្រសិទ្ធភាព ។ ជាក់ស្ដែងករណីបង្រ្កាប បទល្មើសព្រៃឈើ នាពេលនេះគឺជាតឹកតាង បញ្ជាក់ឲ្យឃើញកាន់ តែច្បាស់ថាកម្ពុជាក៏ កំពុងខ្វាយខ្វល់និងរួមចំណែក ការពារបរិស្ថានមិនថា ស្ថិតក្នុងកម្រិតតូចតាច ឬកម្រិតធំនោះទេ គឺជាឆន្ទៈសកលដើម្បី រួមចំណែកទប់ស្កាត់ ការប្រែប្រួលអាកាសធាតុ ដែលបណ្ដាប្រទេសនៅក្នុង ពិភពលោកកំពុង ខិតខំជំរុញឲ្យមានកិច្ច សហការរួមគ្នាដើម្បី ធានាដល់បរិយាកាស ឲ្យស្ថិតក្នុងកម្រិតមួយ ដែរមនុស្សជាតិអាចរស់រានបាន ដែលក្រុមអ្នកជំនាញ ស្រាវជ្រាវកំពុងដាក់ការ ព្រួយបារម្ភណ៍នាពេលអនាគត ដ៏ខ្លីខាងមុខថាពិភពលោក និងជួបហានិភ័យដោយ ការប្រែប្រួលអាកាសធាតុ ជាក់ជាមិនខាន ។
សម្រាប់វីដេអូ សូមចុចលើពាក្យ «IMG 1481» ខាងក្រោម:
IMG_1481