ឃុបឃិតគ្នាប្រើ ឈ្មោះគ្រួសារទ័ព ស្វែងរកប្រយោជន៍ ផ្ទាល់ខ្លួន

ដោយ៖​ ឆ្មាំពោធិសាត់ ពាក្យស្នើសុំរបស់ ឧត្ដមសេនីយ៍ទោ ភ្លន់ សុផល្លា មេបញ្ជាការរង យោធភូមិភាគទី5 និងជាមេបញ្ជាការរង ទិសទី4 ខេត្តពោធិសាត់ ប្រចាំបន្ទាយអូរកំបោរ ស្រុកវាលវែង គោរពជូនអភិបាល ខេត្តពោធិសាត់ សុំដីមួយកន្លែងដែល មានទំហំ500ហិកតា ។ តមតាមកម្មវត្ថុ នៃការស្នើសុំបាន​ បញ្ជាក់ជូនឯកឧត្តម អភិបាលខេត្តថា អង្គភាពយើងខ្ញុំ ពុំទាន់មានដីបង្ក បង្កើនផលជាលក្ខណៈ គ្រួសារនៅឡើយ គឺមានន័យថា ដី500ហិកតា គឺយកមកបែងចែក  គ្រួសារកងទព័ ដែលរស់នៅក្នុងបន្ទាយ អូរកំបោរ ស្របតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។

ម្យ៉ាងវិញទៀតនៅ ក្នុងគំនូសបង្ហាញ ទីតាំងដីគ្រួសារកងទ័ព ទិសទី4​យោធភូមិ ភាគទី5ស្ថិតក្នុង ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់ ក៏មានហត្ថលេខានិង ត្រាអង្គភាពដោយ មានការទទួលស្គាល់ ផ្លូវការពីលោកស្រី មេឃុំប្រម៉ោយ សេក សំអាត ថែមទៀតផង ។ ប៉ុន្តែជារឿងដែល ចម្លែកនោះគឺនៅក្នុង សាលាកបត្រព័ត៌មាន គឺដីទាំង500ហិកតាក្នុងភូមិស្ទឹងថ្មី បានក្លាយជាកម្មសិទ្ធិរបស់អ្នកស្រីភ្លន់ សុផល្លាតែម្នាក់ឯងទៅវិញ  ។

ប្រសិនបើពាក្យស្នើសុំដី500 ហិកតាក្នុងកម្មវត្ថុ បម្រើឲ្យគ្រួសារកងទ័ព ក្នុងបន្ទាយអូរកំបោរ ក្លាយជាកម្មសិទ្ធិបុគ្គល បែបហ្នឹងបង្ហាញឲ្យឃើញ ពីចេតនាប្រើឈ្មោះអង្គភាពភូតកុហក ថ្នាក់ដឹកនាំខេត្តដើម្បីស្វែងរកផលប្រយោជន៍ ជាមួយអាជ្ញាធរមូលដ្ឋានតែប៉ុណ្ណោះ ។ ដើម្បីធានាដល់គ្រួសារកងទព័ ដែលឈរជើងការពារ ទឹកដីឲ្យទទួលបាន ផលប្រយោជន៍ពិតប្រាកដ គឺមានតែអង្គភាពប្រឆាំង អំពើពុករលួយមេត្តា ពិនិត្យឯកសារដែលមានភាព មិនប្រក្រតីខាងក្រោម ដើម្បីស្រាវជ្រាវស្វែងរក ការពិតជូនគ្រួសារកងទ័ព នៅក្នុងបន្ទាយអូរកំបោរ ឲ្យទទួលបានយុត្តិធម៌ ទើបអាចរំដោះភាពក្រីក្រ ជូនគ្រួសារកងទ័ព បានពិតប្រាកដ ។

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 6932 La Presse Nationale. All rights reserved. XHTML / CSS Valid.