បក្ខពួកមន្រ្ដី ឃុំអូរសោម លើកគ្នា11នាក់ទៅ វាយដល់ផ្ទះអ្នកយក សាព័ត៌មានដើម្បី បំបិទមាត់

សកម្មភាពទូកស្មាច់ 4គ្រឿងមានគ្នា11នាក់ ប្រុស9នាក់និង ស្រី2នាក់ បានធ្វើដំណើរ ជាច្រើនគីឡូមកកាន់ ផ្ទះអ្នកសាព័ត៌មាន ពីរនាក់ប្ដីប្រពន្ធ នៅចំណុចមាត់ទឹក ក្នុងភូមិតាឡុះ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិសាត់ កាលពីថ្ងៃទី04 ខែវិច្ឆិកា ឆ្នាំ2021 វេលាម៉ោង4​ និង00នាទីរសៀល ។

តាមការបញ្ជាក់ ពីអ្នកស្រីលឹម លីតា ដែលជាជនរងគ្រោះ ត្រូវបានគេវាយ និងឈើជ្រុងអោយរបួស កំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យ គឺក្រុមទាំង11នាក់នេះ បានជិះទូកមកថតរូប រួចចោទរូបគាត់និងប្ដី ជាអ្នកលក់ដីព្រៃ ប៉ុន្តែត្រូវបានអ្នកស្រី យកទូរសព្ទ័មកថតវិញ ដោយឆ្លើយតបថា គឺពួកអ្នកឯងទេដែល ជាអ្នកលក់ដីព្រៃ ក្នុងដែនអភិរក្ស ឧទ្យានជាតិឆាយវល្លិពេននោះ ។​ ដោយក្រុមទាំង11នាក់ ដឹងថាអ្នកស្រីលឹម លីតា និងលោកសុន សម្បត្តិ ហៅព្រីង មានឯកសារលក់ទិញនេះហើយ ទើបមានចេតនា ជិះទូកមកវាយធ្វើបាប គ្រួសារគាត់បែបហ្នឹង ។

ផ្អែកតាមឯកសារ ដែលជនរងគ្រោះ ផ្ដល់ឲ្យគឺពិតជាមាន ឈ្មោះអ្នកស្រី វណ្ណ សាម៉ាន មេភូមិឆាយ លូក និងអ្នកស្រីញ៉ោន វឿន ជំទប់ទី1 ឃុំប្រម៉ោយ​ ពិតជាបានលក់ដីព្រៃ ប្រមាណ30ហិចតា នៅដែនអភិរក្ស ឧទ្យានជាតិឆាយវល្លិពេន ពិតប្រាកដមែន ។ បក្ខពួកមេភូមិនិង មេឃុំសុទ្ធសឹងតែជាអ្នក មានប្រាក់រាប់សែនរាប់លាន ហើយលើកគ្នាមកវាយ ពួកគាត់ពីរនាក់ប្ដីប្រពន្ធ ដល់ផ្ទះជួលគឺពួកគេ សំអាងលើធនធានដែល បានមកពីអំពើឃុបឃិត លក់ដីព្រៃដែលជាសម្បត្តិ រដ្ឋខុសច្បាប់ ដើម្បីគំរាមគំហែង បិតបាំងសកម្មភាព ល្មើសច្បាប់របស់ពួក គេតែប៉ុណ្ណោះ ។

ដោយទទួលរងនូវ អំពើឃោឃៅពីក្រុម សេនាជនភូមិតាលូក និងបក្ខពួកមេឃុំអូរសោម ទាំងអយុត្តិធម៌បែបហ្នឹង​ហើយ ទើបអ្នកស្រីលឹម លីតា និងសា្វមីបានសម្រេច ដាក់ពាក្យប្ដឹងទៅបុស្ដិ៍ នគរបាលរដ្ឋបាល ឃុំអូរសោម រហូតបញ្ជូនជនល្មើស ទាំង11នាក់ទៅកាន់ ស្នងការនគរបាលខេត្ត ពោធិសាត់ ។ ផ្អែកតាមភស្តុតាងរូបភាព បញ្ជាក់ច្បាស់ៗតុលាការ សម្រេចឃុំខ្លួនជនល្មើស ទាំង11នាក់ ។ ប៉ុន្តែរឿងដែលចម្លែកនោះ គឺអ្នកទាំង11នាក់ បានរត់គេចខ្លួនរួច3នាក់ ហើយប្រមូលបក្ខពួក មកធ្វើបាតុកម្មនៅមុខ សាលាខេត្តដើម្បីសុំ អន្តរាគមន៍ពីឯកឧត្តមជាវ តាយ ទើបមានការសម្រេច ឲ្យដោះលែងអ្នកដែល នៅរង់ចាំការស៊ើបអង្កេតបន្តទៀត ។

មានការចោទសួរពី ជនរងគ្រោះថា ហេតុអ្វីបានជាសាត័ត៌មាន លោកសាន ប៊ុនធឿន រួមទាំងព័ត៌មានក្ដាមក្រហម បែជាចុះផ្សាយចោទ ពួកគាត់ដែលជាជន រងគ្រោះថាជាអ្នកបង្ក ហេតុដោយពុំបានសួរនាំ សម្ភាសន៍ជាមួយ ពួកគាត់ទៅវិញ ។ ចម្លើយគឺមិនខុសពី ការអះអាងរបស់ជនរងគ្រោះ ដែលបញ្ជាក់ថាពួកជនល្មើស សុទ្ធតែមានប្រាក់រាប់សែន រាប់លានដែលបានមកពី ការលក់សម្បត្តិជាតិ ខុសច្បាប់ដូចពាក្យគេថា មានប្រាក់ប្រើខ្មោចឲ្យ កិនម្សៅក៏បានដែរ រឿងអីប្រើក្បាលអ្នក សាព័ត៌មានឲ្យបកស្រាយ ពីខុសមកត្រូវមិនកើត!?….. ។ ព្រោះតុលាការមុននឹង ចេញដីការសម្រេចឲ្យ ឃុំខ្លួនជនទាំង11នាក់បាន ក៏ផ្អែកលើភស្ដុតាង ស្ថានភាព ទីតាំង ពិសេសគឺប្រើកម្លាំង 11នាក់មកបំពានដល់ ផ្ទះជនរងគ្រោះនេះឯង ។​ សង្ឃឹមថាផ្អែកតាម ភស្តុតាងមានស្រាប់ នៅសមត្ថកិច្ចនិង នៅតុលាការ ឯកឧត្ដមជាវ តាយ ពិតជាមិនពិបាកស៊ើបអង្កេត និងស្វែងរកភស្ដុតាង ដើម្បីផ្ដល់ភាព យុត្តិធម៌ដល់ ជនរងគ្រោះពិតប្រាកដឡើយ ៕

 

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2021 La Presse Nationale. All rights reserved. XHTML / CSS Valid.