ទោះបីមាន​ព្រះរាជ​អន្តរា​​​គមន៍​ក៏បក្ស​​សង្គ្រោះ​ជាតិនៅ​តែបន្ត​សង់រោង​នៅទីលាន​ប្រជា​ធិបតេយ្យ

ទោះបីមាន​ព្រះរាជ​អន្តរា​​​គមន៍​ក៏បក្ស​​សង្គ្រោះ​ជាតិនៅ​តែបន្ត​សង់រោង​នៅទីលាន​ប្រជា​ធិបតេយ្យ

ដោយ ៖ ចៅចិត្ត
វាពិតជា បានបង្ហាញ​ពីសញ្ញាវិជ្ជមាន តិចតួចបំផុត ស្របពេល ដែលព្រះមហាក្សត្រ ចេញមុខ​អន្តរាគមន៍ ស្វែងរកដំណោះ ស្រាយដល់​គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ នាព្រឹក​ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០១៣ នេះក៏មាន​ការ​ចាប់ផ្តើម តម្លើង​រោង​នៅ​ទីលាន ប្រជា​ធិបតេយ្យ ក្នុង​គោល​បំណង​ត្រៀម​លក្ខណៈ​ធ្វើ​មហាបាតុ កម្មតាម​ការ​គ្រោង​ទុក​នៅថ្ងៃទី ១៥ ខែកញ្ញា ស្អែកនេះ បើទោះ បីជាដឹងថា អសន្តិសុខតាមរយៈបង្កៃគ្រាប់ ២ កន្លែងត្រូវបាន គេ រកឃើញក៏ដោយ ។ ការសង់រោងនៅទីលានប្រជាធិបតេយ្យ នា ព្រឹកថ្ងៃទី ១៤ ខែកញ្ញា ដើម្បីធានាដល់ការការពារព្យុះភ្លៀង និង កំដៅថ្ងៃ របស់គណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរ ខណ្ឌដូនពេញធ្វើការហាមឃាត់ឱ្យរុះរើវិញ ប៉ុន្តែដោយមាន ការតវ៉ាជំទាស់អាចឈាន ទៅដល់ការប្រើហិង្សាទើបគេសង្កេត ឃើញអាជ្ញាធរខណ្ឌដូនពេញ ដែលអមដោយកម្លាំង សមត្ថកិច្ចដកខ្លួនចេញពីទីលានប្រជាធិបតេយ្យ ដើម្បីបន្តការពិភាក្សា ស្វែងរកការសម្រេចពីថ្នាក់លើរបស់ខ្លួន ព្រោះ ទំហំនៃមហាបាតុកម្មអាចហួសពីសមត្ថកិច្ចគ្រប់គ្រងរបស់អាជ្ញាធរខណ្ឌ ។

មានការវិភាគយ៉ាងសុក្រឹត្យថា ដំណើរការកោះអញ្ជើញរបស់អង្គព្រះមហាក្សត្រដែលគេបានដឹងមុនថា គណបក្សប្រជា ជន តំណាងដោយលោក ហ៊ុន សែន, លោក សាយ ឈុំ និងលោក ស ខេង និងគណបក្សសង្គ្រោះជាតិតំណាង ដោយ លោក សម រង្ស៊ី, លោក កឹម សុខា និងលោកស្រី ជូឡុង សូម៉ារ៉ា ពិតជាមិនអាចដោះស្រាយអ្វីបានឡើយ ក្រៅពី ផ្សាំមេ គណបក្សទាំងពីរឱ្យជួបគ្នាជាលើកដំបូង បន្ទាប់ពីការប្រកាសលទ្ធផលដែលជំទាស់ពីបក្សសង្គ្រោះជាតិ ។ មិនអាចស្វែង រកដំណោះស្រាយបាន ព្រោះវត្ថុបំណងនៃគណបក្សឈ្នះឆ្នោតទាំងពីរ គឺស្តែងចេញពីចេតនាដោះស្រាយផ្ទុយគ្នា ដោយ បក្សប្រជាជនចង់ឱ្យតំណាងបក្សសង្គ្រោះជាតិទទួលយកលទ្ធផលបោះឆ្នោត ដើម្បីបង្កើតក្បាលម៉ាស៊ីនរដ្ឋសភា និង រាជ រដ្ឋាភិបាលជាកញ្ចប់ ប៉ុន្តែតំណាងបក្សសង្គ្រោះជាតិត្រូវការដំណោះស្រាយស្វែងរកការពិតលើលទ្ធផលបោះឆ្នោត ដែល បក្សខ្លួនប្រកាសថាឈ្នះបាន ៦៣កៅអីទៅវិញ ។

ទោះបីដឹងថា ភាពមិនចុះសម្រុងចំពោះការដោះស្រាយក្រោមអធិបតីភាពព្រះមហាក្សត្រ នាព្រឹកថ្ងៃទី ១៤ ខែកញ្ញា ក៏ពិតមែន ! ប៉ុន្តែការជួបមុខគ្នាចរចារវាងមេបក្សឈ្នះឆ្នោតទាំងពីរ ពិតជាមានសារៈសំខាន់ជាងបក្សទាំងពីរ ស្ថិតនៅក្នុង ស្ថានភាព បែរខ្នងដាក់គ្នារហូតចូលរួមទទួលវត្តមានពីព្រះមហាក្សត្រជាមួយគ្នា តែពុំបានចាប់ដៃគ្នាទៅវិញ ។ ហើយបាតុ កម្មអហិង្សាពិតជាអាចកើតឡើងនៅថ្ងៃទី ១៥ គួបផ្សំជាមួយការដោះស្រាយនៃតំណាងគណបក្សឈ្នះឆ្នោតទាំង ពីរចេះ តែបន្តចរចា ហើយព្រះរាជអធិបតីភាពព្រះមហាក្សត្រពិតជាមិនអាចខ្វះបានឡើយ ៕

20130914b

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.