ស្ថិតក្នុងស្ថានភាព ជំងឺរាត្បាតCOVID19 កំពុងផ្ទុះរីករាលដាល ពីទីប្រជុំជនរហូត ដល់ទីជនបទតម្រូវឲ្យ មានការយកចិត្តទុកដាក់ ពីអាជ្ញាធរភូមិឃុំ ស្រុកខេត្តត្រូវយកចិត្តទុកដាក់ ទាំងការផ្សព្វផ្សាយ ជូនដំណឹងរួមទាំង ផ្ដល់ភាពកក់ក្ដៅតាមរយៈ ជួយទំនុកបំរ៉ុងដល់ ក្រុមគ្រួសារអ្នកផ្ទុកមេរោគ ។ ដោយលែកនៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់ លោកទេព ណែម បាននិងកំពុងចុះ យុទ្ធនាការអប់រំផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋនៅ ទូទាំងឃុំត្រូវត្រៀមខ្លួន តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដោយចូលរួមអនុវត្តនូវ បីកុំនិងបីការពារ ទាំងអស់គ្នាទើបអាច ជៀសវាងពីការ ឆ្លងរាលដាលCOVID19បាន ។
សម្រាប់ក្រុមគ្រួសារ អ្នកផ្ទុកជំងឺCOVID19 ដែលតម្រូវឲ្យធ្វើចត្តាឡីស័ក លោកទេព ណែម តែងតែដឹកនាំក្រុមការងារ ក្នុងឃុំនាំយកអំណោយ ជាស្បៀងនិងថវិកា សម្រាប់ផ្គត់ផ្គង់ដើម្បី រួមចំណែកកាត់បន្ថយ ទុក្ខលំបាកប្រជាពលរដ្ឋ ដែលរងគ្រោះកុំឲ្យមានការ បាក់ទឹកចិត្តថែមទៀតផង ។ ទោះបីថាបញ្ហាCOVID19 ជាបន្ទុកបង្កឲ្យមាន ការចុះអនុវត្តជាប្រចាំ យ៉ាងណាក្ដី ប៉ុន្តែបញ្ហាដោះស្រាយ ជូនប្រជាពលរដ្ឋក្នុងឃុំបាន ទាន់ពេលពេលវេលាដោយ មិនទុកឲ្យបញ្ហាវិវាទផ្សេងៗ ក្លាយជាក្ដីសង្ឃឹមរបស់ ប្រជាពលរដ្ឋនៅក្នុង ឃុំត្រពាំងជោ ដែលបានផ្ដល់ទំនុកចិត្ត តាមរយៈសន្លឹកឆ្នោត ឲ្យរូបលោកបានដឹកនាំ ឃុំនោះឡើយ ។
ប្រជាពលរដ្ឋនៅ ឃុំត្រពាំងជោ បានសម្ដែងនូវការ ជឿទុកចិត្តលើបេក្ខភាព លោកទេព ណែម ក្នុងគណបក្សប្រជាជនកម្ពុជា និងអាចបន្តដឹកនាំពួកគាត់ ក្រោយការបោះឆ្នោត ឃុំសង្កាត់នៅឆ្នាំ2022បន្តទៀត ។ ព្រោះសុខទុក្ខប្រជាពលរដ្ឋ គឺមានតែប្រជាពលរដ្ឋ ក្នុងមូលដ្ឋានទេទើប ដឹងថាថ្នាក់ដឹកនាំ លោកជាអ្នកស្រលាញ់ ប្រជាពលរដ្ឋពិតប្រាកដ ៕