ឡានដឹកឈើទាំថ្ងៃ ចេញពីខេត្តពោធិសាត់ ចូលស្រុកឱរ៉ាល់ មន្រ្តីបរិស្ថាននៅពីក្រោយ

ឡានដឹកឈើទាំថ្ងៃ ចេញពីខេត្តពោធិសាត់ ចូលស្រុកឱរ៉ាល់ មន្រ្តីបរិស្ថាននៅពីក្រោយ

សកម្មភាពឈ្មួញ ដឹកឈើដុល មិនថាតាមគោយន្ដកន្ត្រៃ រថយន្ដកែច្នៃចេញពី តំបន់អភិរក្ស ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ឆ្លងចូលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ស្ថិតក្រោមក្រសែភ្នែក ស្នាក់ការមន្រ្តីបរិស្ថាន ច្រកអូត្រាវ ដែលមានលោកគឹម សុខពេជ ជាប្រធាន ។ ឈើដែលដឹកជញ្ជូនចេញ ពីដែនអភិរក្សភ្នំក្រវ៉ាញ ឆ្លងកាត់ស្នាក់ការ ច្រកអូត្រាវ បានយកមកស្តុបទុក នៅជាប់នឹងស្នាក់ការ បរិស្ថានភ្នំតូច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមដែនអំណាច លោកម៉ារ៉ា រួចបន្តដឹកចេញ ទៅស្រុកឧដុង្គ និងខេត្តកំពង់ស្ពឺ ។ ជាក់ស្ដែងកាលពី ថ្ងៃទី02 មិនា​ ម្សិលមិញវេលាម៉ោង 2រសៀល ឡានដឹកឈើដែលស្តុបទុក នៅជាប់បរិស្ថានភ្នំតូច បានដឹកឆ្លងកាត់តាមស្ពានដែក ក្នុងឃុំត្រពាំងជោ ដោយពុំឃើញកម្លាំងបរិស្ថាន បង្ក្រាបឡើយ ។ បានជាកម្លាំងបរិស្ថានភ្នំតូច មិនបង្រ្កាបព្រោះ  ឈើដែលដឹកចេញ ពីដែនអភិរក្ស ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ គឺយកមកស្តុបទុកនៅ ជាប់នឹងស្នាក់ការ បរិស្ថានភ្នំតូច បានដោយមានការឃុបឃិត ពីមន្ត្រីបរិស្ថាន ចេញមុខការពារ ដើម្បីស្វែងរកផលប្រយោជន៍ រួចទៅហើយ ។

ប្រជាពលរដ្ឋដែល ចាប់អារម្មណ៍ចំពោះ វិនាសកម្មព្រៃឈើ ក្នុងដែនអភិរក្សភ្នំក្រវ៉ាញ បានសម្ដែងការខកចិត្ត ចំពោះមន្ត្រីស្នាក់ការ បរិស្ថានអូរត្រាវ ក្នុងខេត្តពោធិសាត់ និងមន្រ្តីស្នាក់ការ បរិស្ថានភ្នំតូច ក្នុងស្រុកឱរ៉ាល់ កំពុងប្រើតួនាទីរដ្ឋ ស្វែងរកលាភសក្ការៈ ពីឈ្មួញឈើខុសច្បាប់ ។ ស៊ីប្រាក់ខែរដ្ឋឃុបឃិត ជាមួយបទល្មើសដើម្បី ស្វែងរកផលប្រយោជន៍ ផ្ទាល់ខ្លួនគឺជា សញ្ញាបង្ហាញឲ្យឃើញ កាន់តែច្បាស់ថា ចំណាត់ការទប់ស្កាត់ បទល្មើសព្រៃឈើ របស់ថ្នាក់ដឹកនាំ ក្រសួងបរិស្ថានពិតជា ពុំអាចធានាបាន ក្នុងការថែរក្សាធនធានធម្មជាតិ ដែលនៅសេសសល់ ក្នុងដែនអភិក្ស នោះបានឡើយ ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.